
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហម និងប្រព័ន្ធលូភ្លោះ ក្នុងស្រុកបាកាន
ក្រុមការងារចម្រុះតំណាងសាលាខេត្តពោធិ៍សាត់ អាជ្ញាធរស្រុក-ឃុំ និងកម្លាំងពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហម និងប្រព័ន្ធលូភ្លោះរំដោះទឹក ស្ថិតនៅក្នុងភូមិកណ្ដឹងមាស និងភូមិស្រែល្វា ស្រុកបាកាន ខេត្តពោធិ៍សាត់។











