
លោកស្រី ហេង សុធាវី ដឹកនាំក្រុមការងារ Yeo’s ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់កងទ័ពជួរមុខទិសថ្មដា
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហេង សុធាវី បានដឹកនាំក្រុមការងារក្រុមហ៊ុន Yeo’s ចុះសួរសុខទុក្ខ និងនាំយកអំណោយជាភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់កងទ័ពដែលកំពុងឈរជើងនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់។ អំណោយរួមមាន ភេសជ្ជៈ H Two O ចំនួន ២០០ កេស, Yeo’s Coffee ៥ កេសធំ និងផ្លែធុរេន ១៥០ គីឡូក្រាម។ កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំកងទ័ពផងដែរ។











