
រដ្ឋបាលស្រុកកណ្តៀងសូមបំភ្លឺព័ត៌មាន
ចំពោះគណនីហ្វេសប៊ុក (Facebook) ឈ្មោះ Yean Sern Pottika បានរៀបរាប់ចុះផ្សាយថា «សូមប៉ូលីសខាងខេត្តពោធិ៍សាត់ជួយរកយុត្តិធម៌អោយខ្ញុំផង រស់នៅទាំងភាពភ័យខ្លាចមិន ហ៊ានធ្វើអីគេទេ ចង់ប្តឹងក៏គ្មានលុយប្តឹង»។ ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានដឹកនាំអធិការនគរបាលស្រុក អាជ្ញាធរភូមិឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀង ចុះដល់ផ្ទះឈ្មោះ សុត ពិសី ដែល ត្រូវជាម្តាយទារកឈ្មោះ Yean Sern Pottika និងជាម្ចាស់គណនីខាងលើ ដើម្បីសាកសួរ និងបំភ្លឺជុំវិញ ហេតុការណ៍ដែលបានចុះផ្សាយខាងលើ និងទទួលបានលទ្ធផលដូចខាងក្រោម÷











