ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនស្ត្រីត្រៀមសម្រាល ស្ត្រីទើបសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ នៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា
លោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់បងប្អូនស្ត្រីដែលត្រៀមសម្រាល ស្ត្រីទើបសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ នៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។


គ្រោះធម្មជាតិ
ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីចែកស្បៀង និងស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១.០០៥ គ្រួសារ ក្នុងស្រុកក្រគរ
ពិធីចែកអំណោយនាពេលនេះ គឺផ្តោតលើគ្រួសាររងគ្រោះសរុបចំនួន ១.០០៥ គ្រួសារ ដែលជាមុខសញ្ញានៅសេសសល់ និងពុំទាន់បានទទួលស្បៀងអាហារក្នុងវគ្គមុនៗនៅឡើយ។ ការផ្តល់ជូននូវស្បៀងអាហារ និងស្រូវពូជនាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីសម្រាលទុក្ខលំបាកជីវភាពប្រចាំថ្ងៃ ព្រមទាំងជួយសម្រួលដល់ការស្តារឡើងវិញនូវផលដំណាំស្រូវរបស់បងប្អូនប្រជាកសិករដែលត្រូវ បានខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក។


សិល្បៈនិងវប្បធម៌
វត្តកែវវិជ័យ រៀបចំពិធីបុណ្យពុទ្ធាភិសេក ព្រះពុទ្ធបដិមា «ភូមិសមុទ្រ» ទ្រង់ឈ្នះមារ ក្រោមព្រះរាជធិបតីភាព និងការដឹកនាំរបស់ព្រះមេគណខេត្តពោធិ៍សាត់
ពិធីបុណ្យដ៏មានអត្ថន័យផ្នែកព្រះពុទ្ធសាសនានេះ ត្រូវបានរៀបចំ និងដឹកនាំកសាងពីសំណាក់ ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះចៅអធិការវត្តកែវវិជ័យ សហការ ជាមួយ មហាឧបាសក សំ ហ៊ុំ និង មហាឧបាសិកា ឡេង គឹមខេង ព្រមទាំងមានការចូលរួមយ៉ាងកុះករពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនមកពីគ្រប់ទិសទី។


ទេសចរណ៍
ទិដ្ឋភាពទូទៅ ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក «ង» នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ
ទិដ្ឋភាពទូទៅ ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក «ង» នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ


គ្រោះធម្មជាតិ
រាជរដ្ឋាភិបាលផ្តល់អំណោយស្បៀង និងស្រូវពូជដល់គ្រួសាររងគ្រោះធម្មជាតិជាង ២,៦០០គ្រួសារ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ ការផ្តល់ស្បៀងអាហារ និងស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិក្នុងមូលដ្ឋានស្រុកបាកាន ចំនួន ២.៦៨២គ្រួសារ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
អំណោយមនុស្សធម៌នេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាក និងស្តារជីវភាពរបស់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនាពេលកន្លងមក ព្រមទាំងផ្តល់ស្រូវពូជសម្រាប់ធ្វើការបង្កបង្កើនផលឡើងវិញផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីក្រុងពាលី និងសំណេះសំណាលជាមួយកីឡាករ មុនបើកការប្រណាំងទូក «ង» រយៈពេល២ថ្ងៃ ចាប់ពីរសៀលថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែរ, រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសេចក្តីចម្រើន ពិធីសំណេះសំណាលជាមួយក្រុមកីឡាករ ដែលត្រៀមចូលរួមក្នុងពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុន Leader Energy បន្តឧបត្ថម្ភកុំព្យូទ័រ ១៨គ្រឿង និងបរិក្ខារបច្ចេកវិទ្យា ដល់សាលាបឋមសិក្សារាំងទិលលើផ្ទៃទឹកបឹងទន្លេសាប
ក្រុមហ៊ុន Leader Energy សហការជាមួយក្រុមការងារអគ្គិសនីកម្ពុជា បានប្រគល់កុំព្យូទ័រ All in One ចំនួន ១៨គ្រឿង ម៉ាស៊ីនព្រីន ម៉ាស៊ីនបញ្ចាំង និងផ្ទាំងបញ្ចាំងយ៉ាងละ ១គ្រឿង ជូនសាលាបឋមសិក្សារាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីជំរុញការសិក្សាបែបឌីជីថលដល់សិស្សានុសិស្សលើផ្ទៃទឹកបឹងទន្លេសាប។
ពិធីនេះមានការចូលរួមពី ឯកឧត្តម គង់ ពុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរាំងទិល, លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំខេត្ត និង លោក Ronnie Koo នាយកប្រតិបត្តិក្រុមហ៊ុន Leader Energy។ ថ្នាក់ដឹកនាំបានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងផ្តាំផ្ញើដល់សាលាឱ្យចូលរួមថែរក្សាសម្ភារៈទាំងនេះឱ្យបានគង់វង្ស បន្ទាប់ពីក្រុមហ៊ុនទើបតែបានសម្ពោធអគារសិក្សាថ្មី ៥បន្ទប់ តម្លៃជិត ១៩ម៉ឺនដុល្លារ ជូនសាលានេះកាលពីចុងខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។


សកម្មភាពថ្នាក់ដឹកនាំ
តំបន់ដាច់ស្រយាលនៅស្រុកកណ្តៀង និងបាកាន ប្រែក្លាយជាមានផ្លូវខ្វាត់ខ្វែង ជួយសម្រួលដល់ជីវភាពពលរដ្ឋក្នុងសម័យតេជាធិបតី
ក្រុមការងារបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលផ្លូវជនបទនៅតាមបណ្តាភូមិមួយចំនួនក្នុងស្រុកកណ្តៀង (ភូមិធ្លាអំពិល ភូមិផ្ទះព្រីង ភូមិអំពិលកញ្ជ្រិញ) និងស្រុកបាកាន (ភូមិព្នៅ ភូមិអន្លង់សំបួរ) ខេត្តពោធិ៍សាត់។
កាលពីអតីតកាល ភូមិទាំងនេះធ្លាប់ជាតំបន់ដាច់ស្រយាល មានបញ្ហាអសន្តិសុខ និងលំបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែបច្ចុប្បន្ន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍក្នុងសម័យតេជាធិបតី តំបន់នេះមានផ្លូវគមនាគមន៍ស្អាត ខ្វាត់ខ្វែង ដែលបង្កភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តពោធិ៍សាត់ បើកដំណើរការពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក លើកទី៦ យ៉ាងមហោឡារិក ក្រោមម្លប់សន្តិភាព និងស្មារតីសាមគ្គីភាព
បើកព្រឹត្តិការណ៍ ប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery)។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្ត និងឯកឧត្តម សេង ទៀង ចុះជួយស្ត្រីមេម៉ាយកូន ១៧នាក់ ត្រូវប្តីបោះបង់ចោលនៅពោធិ៍សាត់
ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ជួយស្ត្រីឈ្មោះ សែម សុខឃឿន នៅឃុំបឹងខ្នារ ស្រុកបាកាន ដែលត្រូវប្តីចោលទៅមានប្រពន្ធថ្មី បន្សល់ទុកកូននៅរស់ ១២នាក់ កូនពៅ ១១ខែ ឱ្យរ៉ាប់រងក្នុងជីវភាពខ្វះខាត។
ក្នុងជំនួបនោះ ឯកឧត្តម សេង ទៀង បានទូន្មាន និងតម្រូវឱ្យបុរសជាប្តីសន្យាផ្តល់ប្រាក់អាហារកិច្ច ៥០ម៉ឺនរៀលក្នុងមួយខែ ដល់កូនៗ។ ព្រមជាមួយគ្នានោះ ឯកឧត្តម បានសម្រេចឧបត្ថម្ភបន្ថែមនូវ អង្ករ ១០០គីឡូក្រាមក្នុងមួយខែ និងសាច់ជ្រូក ២គីឡូក្រាមក្នុងមួយថ្ងៃ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបានផ្តាំផ្ញើឱ្យអាជ្ញាធរជួយរៀបចំឱ្យក្មេងៗបានចូលរៀនគ្រប់ៗគ្នា។


សកម្មភាពអាជ្ញាធរ
សកម្មភាពអាជ្ញាធរចូលរួមរៀចំស្បៀងរជូនប្រជាពលរដ្ឋ នៅថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២៦នាថ្ងៃស្អែកនេះ នៅពហុកីឡាដ្ឋានបាល់ទាត់ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្អែកនេះ អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ បាននិងកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការរៀបចំ និងស្រោចស្រង់ស្បៀងអាហារ កញ្ចប់អំណោយផ្សេងៗ នៅឯ ពហុកីឡាដ្ឋានបាល់ទាត់ខេត្តពោធិ៍សាត់ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តពោធិ៍សាត់ បំពេញទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច-សង្គម និងផ្លាស់ប្តូរបទពិសោធន៍ នៅខេត្តដុងថាប់
ក្នុងបរិយាកាសនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងស្មារតីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងខេត្តទាំងពីរ, គណៈប្រតិភូសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគម តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច-សង្គម និងផ្លាស់ប្តូរបទពិសោធន៍ មានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១-០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមការអញ្ជើញ និងរៀបចំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងជូនដំណើរក្មួយៗយុវជនស្ម័គ្រចិត្ត ១៥០នាក់ បំពេញកាតព្វកិច្ចយោធា
ឯកឧត្តម ខូយ រីដា ក៏បានផ្តាំផ្ញើដល់យុវជនស្ម័គ្រចិត្តទាំងអស់ ឱ្យខិតខំរៀនសូត្រ និងត្រងត្រាប់ស្តាប់ការណែនាំរបស់គ្រូបង្គោល និងមេបញ្ជាការផ្ទាល់ខ្លួន អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិន័យកងទ័ព រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ រួមសុខរួមទុក្ខជាមួយគ្នា និងត្រូវថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនទទួលបានជោគជ័យ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលបានអប់រំកូនចៅឱ្យមានស្មារតីស្រឡាញ់ជាតិ និងគាំទ្រដល់ការបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមនេះ។

