
តំបន់ដាច់ស្រយាលនៅស្រុកកណ្តៀង និងបាកាន ប្រែក្លាយជាមានផ្លូវខ្វាត់ខ្វែង ជួយសម្រួលដល់ជីវភាពពលរដ្ឋក្នុងសម័យតេជាធិបតី
ក្រុមការងារបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលផ្លូវជនបទនៅតាមបណ្តាភូមិមួយចំនួនក្នុងស្រុកកណ្តៀង (ភូមិធ្លាអំពិល ភូមិផ្ទះព្រីង ភូមិអំពិលកញ្ជ្រិញ) និងស្រុកបាកាន (ភូមិព្នៅ ភូមិអន្លង់សំបួរ) ខេត្តពោធិ៍សាត់។ កាលពីអតីតកាល ភូមិទាំងនេះធ្លាប់ជាតំបន់ដាច់ស្រយាល មានបញ្ហាអសន្តិសុខ និងលំបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែបច្ចុប្បន្ន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍក្នុងសម័យតេជាធិបតី តំបន់នេះមានផ្លូវគមនាគមន៍ស្អាត ខ្វាត់ខ្វែង ដែលបង្កភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។







