
រាជរដ្ឋាភិបាលផ្តល់អំណោយស្បៀង និងស្រូវពូជដល់គ្រួសាររងគ្រោះធម្មជាតិជាង ២,៦០០គ្រួសារ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ ការផ្តល់ស្បៀងអាហារ និងស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិក្នុងមូលដ្ឋានស្រុកបាកាន ចំនួន ២.៦៨២គ្រួសារ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ អំណោយមនុស្សធម៌នេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាក និងស្តារជីវភាពរបស់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនាពេលកន្លងមក ព្រមទាំងផ្តល់ស្រូវពូជសម្រាប់ធ្វើការបង្កបង្កើនផលឡើងវិញផងដែរ៕











