
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីក្រុងពាលី និងសំណេះសំណាលជាមួយកីឡាករ មុនបើកការប្រណាំងទូក «ង» រយៈពេល២ថ្ងៃ ចាប់ពីរសៀលថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែរ, រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសេចក្តីចម្រើន ពិធីសំណេះសំណាលជាមួយក្រុមកីឡាករ ដែលត្រៀមចូលរួមក្នុងពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករយ៉ាងច្រើនកុះករ។







