ព័ត៌មានក្នុងខេត្ត

អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារនាំយករៀបចំជណ្តើ និងស័ង្កសី ជួយដល់គ្រួសារខ្វះខាត និងចាស់ជរា ២ គ្រួសារ នៅសង្កាត់បន្ទាយដី
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារនាំយករៀបចំជណ្តើ និងស័ង្កសី ជួយដល់គ្រួសារខ្វះខាត និងចាស់ជរា ២ គ្រួសារ នៅសង្កាត់បន្ទាយដី
ពោធិ៍សាត់៖ លោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសម្រួល និងផ្តល់អំណោយសប្បុរសធម៌ផ្ទាល់ ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាគ្មានទីពឹងចំនួន ២ គ្រួសារ រស់នៅក្នុងភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។ នៅក្នុងសកម្មភាពមនុស្សធម៌នេះ លោកអភិបាលរងខេត្ត និងក្រុមការងារ បានជួយជ្រោមជ្រែងដោះស្រាយការលំបាកជាក់ស្តែង រួមមាន៖ គ្រួសារទី១៖ រៀបចំ និងដាក់ជណ្តើឈើថ្មីជូន លោក គឹម សុវណ្ណ ដែលកំពុងជួបការលំបាកក្នុងការឡើងចុះ ដោយសារជណ្តើផ្ទះចាស់មានភាពពុកផុយ និងបាក់បែក, គ្រួសារទី២៖ ជួយទិញស័ង្កសីប្រគល់ជូនលោកមេភូមិ ដើម្បីចាត់ចែងសង់រោងជម្រកថ្មីនៅក្នុងវត្តកែវមុន្នី ជូន លោកតា វេ សៀង ដែលពិការភ្នែកទាំងសងខាង រួមជាមួយ លោកយាយចាស់ជរា ដែលគ្មានទីពឹងអាស្រ័យ។ កាយវិការ និងសកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងការជួយសម្រាលទុក្ខលំបាករបស់អាជ្ញាធរខេត្តពោធិ៍សាត់ ចំពោះប្រជាពលរដ្ឋទុរគត និងចាស់ជរាក្នុងមូលដ្ឋាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ត្រូវបានមើលរំលង ឬរស់នៅក្នុងភាពអស់សង្ឃឹមនោះឡើយ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា ចុះអន្តរាគមន៍ផ្ទាល់ជួយសង្គ្រោះអតីតយុទ្ធជន ៥០ គ្រួសារ ដែលជួបវិបត្តិខ្វះទឹកប្រើប្រាស់នៅស្រុកតាលោសែនជ័យ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះអន្តរាគមន៍ផ្ទាល់ជួយសង្គ្រោះអតីតយុទ្ធជន ៥០ គ្រួសារ ដែលជួបវិបត្តិខ្វះទឹកប្រើប្រាស់នៅស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូចុះអន្តរាគមន៍ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាអតីតយុទ្ធជនប្រមាណ ៥០ គ្រួសារ រស់នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលកំពុងជួបប្រទះវិបត្តិគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ និងខ្វះខាតទឹកប្រើប្រាស់ជាចាំបាច់ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។ តំបន់ភូមិសំសាន្ត គឺជាតំបន់ដីសម្បទានសង្គមកិច្ចដំបូងគេបង្អស់សម្រាប់ខេត្តពោធិ៍សាត់ ដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជូនដីធ្លី និងជម្រកជូនដល់គ្រួសារអតីតយុទ្ធជន។ ដោយសារទីតាំងនេះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល ទើបធ្វើឱ្យការប្រឈមមុខនឹងគ្រោះរាំងស្ងួតមានភាពធ្ងន់ធ្ងរ និងបង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ ឯកឧត្តម ខូយ រីដា បានបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ ដើម្បីដឹកជញ្ជូន និងផ្គត់ផ្គង់ទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយសារការខ្វះខាតទឹកប្រើប្រាស់នោះឡើយ»៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កាដូប្រវត្តិសាស្ត្រផ្នែកអប់រំ! ឯកឧត្តម ខូយ រីដា អញ្ជើញចុះត្រួតពិនិត្យ និងពន្លឿនការជួសជុល «សាលារៀនជំនាន់ថ្មី» នៅវិទ្យាល័យពោធិ៍សាត់ ឱ្យទាន់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
សកម្មភាពថ្នាក់ដឹកនាំ
កាដូប្រវត្តិសាស្ត្រផ្នែកអប់រំ! ឯកឧត្តម ខូយ រីដា អញ្ជើញចុះត្រួតពិនិត្យ និងពន្លឿនការជួសជុល «សាលារៀនជំនាន់ថ្មី» នៅវិទ្យាល័យពោធិ៍សាត់ ឱ្យទាន់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃដំណើរការជួសជុលកែលម្អបណ្ណាល័យ និងអគារអាមេរិកាំង (USA) ឡើងវិញ ស្ថិតក្នុងវិទ្យាល័យពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជា «សាលារៀនជំនាន់ថ្មី (NGS)»។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា ចុះពិនិត្យការជួសជុលអគារសិក្សានៅវិទ្យាល័យពោធិ៍សាត់ ដើម្បីរៀបចំជា សាលារៀនជំនាន់ថ្មី
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះពិនិត្យការជួសជុលអគារសិក្សានៅវិទ្យាល័យពោធិ៍សាត់ ដើម្បីរៀបចំជា សាលារៀនជំនាន់ថ្មី
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការជួសជុល និងកែលម្អបណ្ណាល័យ រួមទាំងអគារអាមេរិកាំង (USA) ស្ថិតនៅក្នុងវិទ្យាល័យពោធិ៍សាត់ ដើម្បីរៀបចំប្រែក្លាយទីតាំងទាំងនេះឱ្យទៅជា «សាលារៀនជំនាន់ថ្មី (NGS)» នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងជំរុញការងារបច្ចេកទេសឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដារគុណភាព និងទាន់ពេលវេលា។ ការប្រែក្លាយអគារទាំងនេះទៅជាសាលារៀនជំនាន់ថ្មី នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបំពាក់សម្ភារឧបទេសទំនើបៗ បច្ចេកវិទ្យាឌីជីថល និងបង្កើតបរិយាកាសសិក្សាស្របតាមសម័យកាល បម្រើឱ្យការសិក្សារបស់សិស្សានុសិស្សក្នុងខេត្តពោធិ៍សាត់ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសារសំខាន់នៃការកែទម្រង់វិស័យអប់រំនៅថ្នាក់មូលដ្ឋាន និងបានណែនាំដល់ក្រុមការងារជំនាញឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដើម្បីធានាបាននូវសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ក្នុងការប្រើប្រាស់នាពេលខាងមុខ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ក្រោមជាតិនៅខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ក្រោមជាតិនៅខេត្តពោធិ៍សាត់
មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ និងគាំទ្រដោយអង្គការ UNICEF ប្រចាំកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នៅសាលប្រជុំទេព្យឧកញាឃ្លាំងមឿង ដោយមានអ្នកចូលរួមសរុប ១២០ រូប នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំពិភាក្សាស្ដីពីការបន្តផ្សព្វផ្សាយយុទ្ធនាការ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាស្ដីពីការបន្តផ្សព្វផ្សាយយុទ្ធនាការ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២
ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយក្នុងសង្គម មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការបន្តរៀបចំយុទ្ធនាការ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ នា​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំមន្ទីរព័ត៌មានខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ម៉ក់ រ៉ា អញ្ជើញចូលរួមក្នុងពិធីដង្ហែ និងបញ្ចុះសព អ្នកម្ដាយ ដួង ខុម ព្រមទាំងបញ្ចុះអដ្ឋិធាតុ នៅក្រុងពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ក់ រ៉ា អញ្ជើញចូលរួមក្នុងពិធីដង្ហែ និងបញ្ចុះសព អ្នកម្ដាយ ដួង ខុម ព្រមទាំងបញ្ចុះអដ្ឋិធាតុ នៅក្រុងពោធិ៍សាត់
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែ និងបញ្ចុះសព អ្នកម្ដាយ ដួង ខុម ព្រមទាំងពិធីបញ្ចុះអដ្ឋិធាតុ លោកឪពុក សេង ហាក់ និងកូនប្រុស លៀង ប្រុស ស្ថិតនៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងជួយទិញផលដំណាំធម្មជាតិរបស់ប្រជាពលរដ្ឋនៅស្រុកកណ្តៀង
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងជួយទិញផលដំណាំធម្មជាតិរបស់ប្រជាពលរដ្ឋនៅស្រុកកណ្តៀង
តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គាត់ គឺ​អាស្រ័យ​លើ​ការ​ដើរ​កាច់ និង​បេះ​ផលដំណាំ​ធម្មជាតិ​ផ្សេង​ៗ​ដូច​ជា ទំពាំង​ព្រិច ផ្លែ​ក្រសាំង ប្រោះ​ស្វា ក្រសាំងទាប ស្លឹក​ខ្នឹង ស្លឹក​ល្ងៀង និង​ស្លឹក​សាវម៉ាវ​ព្រៃ​ជាដើម ដោយ​ជា​ទម្លាប់​ក្នុង​មួយ​ល្ងាច ពួក​គាត់​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ១០,០០០ ទៅ ២០,000 រៀល​ប៉ុណ្ណោះ​។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រៀងលទ្ធផលគន្លឹះ នៃផែនការសកម្មភាព និងថវិកាឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រៀងលទ្ធផលគន្លឹះ នៃផែនការសកម្មភាព និងថវិកាឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានប្រចាំការ ព្រមទាំងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈខេត្ត (ក.ហ.ស.ខពស) តំណាងឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើយន្តការសេចក្ដីព្រៀងលទ្ធផលគន្លឹះ ក្នុងផែនការសកម្មភាពលម្អិត និងផែនការថវិកាប្រចាំឆ្នាំ២០២៧ នាថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា ដួង ខុម ម្តាយបង្កើតឯកឧត្តម លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា ដួង ខុម ម្តាយបង្កើតឯកឧត្តម លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ឧបាសិកា ដួង ខុម (យាយផន) ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់។ ពិធីនេះត្រូវ បានរៀបចំឡើងនៅផ្ទះនៃសព ស្ថិតក្នុងភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ខាងលិចស្ពានដប់បាត ចម្ងាយប្រមាណ ៥០ម៉ែត្រ) នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំស្ដីពីការធ្វើសម្រង់ទិន្នន័យការតភ្ជាប់បណ្ដាញអ៊ីនធឺណិត (Wi-Fi) នៅតាមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្ដីពីការធ្វើសម្រង់ទិន្នន័យការតភ្ជាប់បណ្ដាញអ៊ីនធឺណិត (Wi-Fi) នៅតាមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
ពោធិ៍សាត់៖ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់ បានរៀបចំ កិច្ចប្រជុំស្ដីពីការធ្វើសម្រង់ទិន្នន័យការតភ្ជាប់បណ្ដាញអ៊ីនធឺណិត (Wi-Fi) នៅតាមការិយាល័យ អង្គភាព ក្រោមចំណុះរដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានសមាសភាពចូលរួមយ៉ាងកុះករ រួមមាន ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាល ឬអភិបាលរងក្រុង-ស្រុកទាំង៧ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរឃុំ-សង្កាត់ទាំង៤៩៕ញឹម គឹមលីន
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងខេត្តពោធិ៍សាត់ចុះពិនិត្យផ្លូវកៅស៊ូខូចខាតដោយសារទឹកជំនន់នៅឃុំស្វាយលួង ដើម្បីរៀបចំផែនការស្តារឡើងវិញ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តពោធិ៍សាត់ចុះពិនិត្យផ្លូវកៅស៊ូខូចខាតដោយសារទឹកជំនន់នៅឃុំស្វាយលួង ដើម្បីរៀបចំផែនការស្តារឡើងវិញ
លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ និងលោកស្រី រណៈ មិត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនម៉ៅការ ចុះពិនិត្យផ្លូវកៅស៊ូខូចខាតដោយសារទឹកជំនន់នៅឃុំស្វាយលួង ដើម្បីវាយតម្លៃ និងរៀបចំផែនការស្តារឡើងវិញ សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ នាថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត