ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៣ភូមិ ក្នុងឃុំផ្ទះរុង
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ។
ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តថ្លុកដង្កោ ឃុំផ្ទះរុង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦នាក់។ ការប្រកាសបិទផ្សាយនេះ គឺធ្វើឡើងដើម្បីវិនិច្ឆ័យលើក្បាលដីនៅក្នុងភូមិចំនួន៣ រួមមាន៖ ភូមិជ្រៃក្រឹម ភូមិថ្លុកដង្កោ និងភូមិស្តុកខ្ទុំ ដែលជាជំហានដ៏សំខាន់មួយក្នុងការធានានូវសិទ្ធិស្របច្បាប់លើកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងកាត់បន្ថយទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្ត សំណេះសំណាលជាមួយអាជីវករ និងប្រជាពលរដ្ឋនៅផ្សារប្រម៉ោយ
ពោធិ៍សាត់៖ មុនពេលកម្មវិធីផ្លូវការចាប់ផ្តើម ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឆ្លៀតឱកាសដ៏មមាញឹក ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជីវករ ដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។
សកម្មភាពចុះជួបផ្ទាល់ដល់មូលដ្ឋាននេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការក្តាប់ជាប់នូវសុខទុក្ខ តម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងជំរុញការអភិវឌ្ឍក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ប្រកាសតែងតាំងអភិបាលរងស្រុកវាលវែង ២រូប និងដាក់ចេញ «យុទ្ធសាស្ត្របៃតង»
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកវាលវែងចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងជំរុញការអភិវឌ្ឍមូលដ្ឋាន។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត តុលាការ មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ការបម្រើពលរដ្ឋដោយស្មោះត្រង់ គឺជាការលើកកម្ពស់សិទ្ធិមនុស្សពិតប្រាកដ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ» នៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក. ដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ប្រគល់ផ្ទះថ្មី ៥១ខ្នង បន្ថែមទៀត ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិគំរូដំណាក់ទ្រយឹង
ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា ភូមិគំរូនេះកើតចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងនាមអាជ្ញាធរ លោកបានចាត់ចែងកែសម្រួលក្រុមការងារសម្ព័ន្ធមេត្រីភាព ដើម្បីចុះជាប់ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះពិនិត្យសាលាបឋមសិក្សា និងមត្តេយ្យព្រះធាតុ ដែលជាសាលាគោលដៅនៃវិធានការគន្លឹះក្នុងវិស័យអប់រំ
សាលាបឋមសិក្សា និងមត្តេយ្យសិក្សាព្រះធាតុ គឺជាសាលាមួយក្នុងចំណោមសាលាបឋមសិក្សាគោលដៅទាំង ៤ ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងទទួលបានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ) របស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយទៅជាសាលារៀនគំរូ។


សកម្មភាពថ្នាក់ដឹកនាំ
«ទីទួលពោធិជ្រៃ» ទីតាំងប្រវត្តិសាស្ត្រនៃការពិឃាដមនុស្សជាង ២ពាន់នាក់ ក្នុងរបបខ្មៅងងឹត ប៉ុល ពត ត្រូវបានអភិរក្សទុកជានិមិត្តរូបនៃការចងចាំ
មុនឆ្នាំ១៩៧៥ «ទីទួលពោធិជ្រៃ» គឺជាបន្ទាយចាស់របស់កងទ័ពក្នុងសម័យសេនាប្រមុខ លន់ នល់ ដែលជាបន្ទាយដ៏រឹងមាំមួយ ហើយកងទ័ពយោធាខ្មែរក្រហមមិនដែលវាយលុកបំបែកបានឡើយ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិល។ ហេតុទើបក្រោយពេលគ្រប់គ្រងអំណាចបាន ពួកខ្មែរក្រហមបានជ្រើសរើសយកទីទួលប្រវត្តិសាស្ត្រមួយនេះ ធ្វើជាទីតាំងសម្លាប់មនុស្សយ៉ាងរង្គាល ដែលត្រូវបានគេចាត់ទុកថា ជាទង្វើនៃការសងសឹកដ៏សាហាវយង់ឃ្នងរបស់ពួកយោធាអាវខ្មៅ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ និងស្ពាន ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង
នាឱកាសនោះ ប្រជាពលរដ្ឋនៅក្នុងភូមិធ្លាអំពិល និងភូមិថ្មី បានសម្តែងនូវក្តីសប្បាយរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត និងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនមកកាន់តំបន់របស់ពួកគាត់។ សមិទ្ធផលផ្លូវ និងស្ពានថ្មីៗទាំងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាលំដាប់ផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ស្រុកវាលវែង បើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» លើកទី១ ឆ្នាំ២០២៦
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីបូកសរុប លទ្ធផលការងារ ត្រួតពិនិត្យរាល់ចំណុចខ្វះខាត និងដាក់ចេញទិសដៅការងារបន្ត ក្នុងការជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង សំដៅធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងស្រុកវាលវែង។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនអាជីវករ និងប្រជាពលរដ្ឋដោយផ្ទាល់ នៅផ្សារវត្តហ្លួង
នៅក្នុងឱកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅនោះ ឯកឧត្តម ខូយ រីដា បានសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងបានណែនាំដល់គណៈកម្មការផ្សារ ព្រមទាំងបងប្អូនអាជីវករទាំងអស់ ឱ្យរួមគ្នាថែរក្សាអនាម័យ បរិស្ថាន បើកផ្លូវដើរក្នុងផ្សារឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងចូលរួមបង្ការការសន្និធិទំនិញ ក៏ដូចជាការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ក្នុងស្រុកកណ្តៀង
នៅក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព តាមរយៈការរស់នៅស្អាត ផឹកស្អាត និងហូបស្អាត។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យបន្តខិតខំបង្កបង្កើនផល និងដាំដុះរួមផ្សំផ្សេងៗ ដើម្បីជួយបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការលូតលាស់ដើមឈើ និងជម្រុញការដាំបន្ថែមនៅតាមទីសាធារណៈ ដើម្បីបង្កើនគម្របបៃតង
ទន្ទឹមនឹងនេះ ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាធ្វើការដាំដើមឈើបន្ថែមឱ្យបានកាន់តែច្រើន នៅតាមបណ្តោយដងផ្លូវ សាលារៀន វត្តអារាម និងតាមទីធ្លាសាធារណៈនានា។


សកម្មភាពថ្នាក់ដឹកនាំ
ទឹកចិត្តសប្បុរស! អភិបាលខេត្តពោធិ៍សាត់ ចុះជួយបេះ និងប្រមូលទិញផ្លែឈើ (សាវម៉ាវ មង្ឃុត ធុរេន) ពីប្រជាចំការនៅតំបន់ថ្មដា
សកម្មភាពដ៏ស្និទ្ធស្នាល និងពោរពេញដោយទឹកចិត្តសប្បុរសនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះជីវភាពរស់នៅរបស់ប្រជាកសិករ ជាពិសេសការជួយលើកកម្ពស់ និងគាំទ្រដល់ផលិតផលកសិកម្មក្នុងស្រុក (ផ្លែឈើតំបន់ថ្មដា) ដែលកំពុងមានការប្រមូលផល។

