ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ការអភិវឌ្ឍ
អភិបាលរងខេត្តពោធិ៍សាត់ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងគម្រោងចិញ្ចឹមគោយកទឹកដោះលើទំហំដី ១ពាន់ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស
លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញសរុប ២៦នាក់ ដែលមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការិយាល័យដែនជម្រកសត្វព្រៃ បានចុះពិនិត្យទីតាំងគម្រោងចិញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន SONAVITH Co., Ltd ទំហំ ១ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។


ការអភិវឌ្ឍ
ស្ពានអូរឬស្សី ក្នុងស្រុកភ្នំក្រវាញ ចាប់ផ្ដើមដំណើរការជួសជុលឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ពោធិ៍សាត់៖ ស្ពានអូរឬស្សី ដែលស្ថិតនៅក្នុងភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានចាប់ផ្ដើមដំណើរជួសជុលឡើងវិញហើយ បន្ទាប់ពីមានការខូចខាតយ៉ាងខ្លាំងកាលពីពេលកន្លងមក។ ការជួសជុលស្ពាននេះ ធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានងាយស្រួល និងមានសុវត្ថិភាពជាងមុន៕


ការអភិវឌ្ឍ
កិច្ចប្រជុំពិភាក្សាលើការចុះធ្វើប្លង់ដីគរុភណ្ឌវត្តអារាម និងបូជនីយដ្ឋានក្នុងស្រុកវាលវែង
អភិបាលស្រុកវាលវែង ដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការ និងនីតិវិធីចុះធ្វើប្លង់ដីគរុភណ្ឌវត្តអារាម និងបូជនីយដ្ឋានផ្សេងៗ ដែលមិនទាន់បានចុះបញ្ជីកម្មសិទ្ធិ ដែលមានការអញ្ជេីញ និងនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួមសរុបចំនួន ៨៥ អង្គ/នាក់ នៅសាលាស្រុកវាលវែង។


ការអភិវឌ្ឍ
អបអរសាទរ! ប្រជាពលរដ្ឋក្នុងឃុំអន្លង់ត្នោត និងឃុំអូរសណ្ដាន់ ទទួលបានផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហមថ្មី
ពោធិ៍សាត់៖ អបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំអន្លង់ត្នោត និងឃុំអូរសណ្ដាន់ ស្រុកក្រគរ ដែលទទួលបានសមិទ្ធផលថ្មីនូវ ផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗឱ្យកាន់តែមានភាពងាយស្រួល។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងកសាងផ្លូវទាំងនេះឡើង៕


ការអភិវឌ្ឍ
អាជ្ញាធរសង្កាត់ស្វាយអាត់ ចុះពិនិត្យបិទការដ្ឋានផ្លូវបេតុងចាស់ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មីប្រវែងជាង ៦០០ម៉ែត្រ
ពោធិ៍សាត់៖ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ បានចុះពិនិត្យការដ្ឋានផ្លូវបេតុងចំនួន ១ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ (បិទការដ្ឋាន) និងបានបន្តចុះពិនិត្យបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែថ្មីបន្ថែមទៀត ដែលមានប្រវែងជាង ៦០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។
សមិទ្ធផលផ្លូវបេតុងទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន៕


ការអភិវឌ្ឍ
គម្រោងសាងសង់ផ្លូវបេតុងអាមេនៅភូមិអន្លង់ហាប សម្រេចបាន ១០០% ប្រកបដោយគុណភាព និងបទដ្ឋានបច្ចេកទេស
ពោធិ៍សាត់៖ គណៈកម្មការគ្រប់គ្រងគម្រោងឃុំកោះជុំ បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលការដ្ឋានសាងសង់ «ផ្លូវបេតុងអាមេ» ១០០% ដែលស្ថិតនៅក្នុងភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ។
តាមរយៈការចុះពិនិត្យជាក់ស្តែង គណៈកម្មការបានវាយតម្លៃ និងប្រកាសថា ក្រុមហ៊ុន ស្រី សុជាត ដែលជាទទួលការសាងសង់ បានអនុវត្តការងារយ៉ាងត្រឹមត្រូវ ស្របតាមបទដ្ឋាន គុណភាព និងលក្ខណៈបច្ចេកទេស ១០០% ដែលបានកំណត់ក្នុងកិច្ចសន្យា។
សូមបញ្ជាក់ថាគម្រោងនេះជា ប្រភេទគម្រោង ផ្លូវបេតុងអាមេ ប្រវែង ០,២៥០ គ.ម (២៥០ ម៉ែត្រ), ទទឹង ៥ ម៉ែត្រ, កម្រាស់ ១៥០ ម.ម (១៥ ហ៊ុន) ដែលជាមូលនិធិឃុំ ២០៨,៧៥០,០០០រៀល, ថវិកាភាគទាន/ធនធានចូលរួម ៣០០,០០០ រៀល, ថវិកាសរុប៖ ២០៩,០៥០,០០០ រៀល។
សមិទ្ធផលផ្លូវបេតុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕


ការអភិវឌ្ឍ
អាជ្ញាធរ និងប្រជាពលរដ្ឋសហការគ្នាចុះជួសជុលផ្លូវកៅស៊ូដែលខូច ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលស្រុកក្រគរ បានដឹកនាំកងកម្លាំង និងអាជ្ញាធរឃុំ សហការជាមួយប្រជាពលរដ្ឋ ចុះជួសជុលផ្លូវកៅស៊ូ មានជង្ហុកក្នុងឃុំបឹងកន្ទួត ដើម្បីសម្រួលការធ្វើដំណើរ និងលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធក្រោមស្មារតីសាមគ្គីភាព។


ការអភិវឌ្ឍ
អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថិតិទីតាំង និងការកំណត់ថ្លៃមូលដ្ឋានភាស៊ីគ្រប់ប្រភេទ
លោក ហៀម ឃួន អភិបាលរងតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថិតិទីតាំង និងការកំណត់ថ្លៃមូលដ្ឋានភាស៊ីគ្រប់ប្រភេទ ដើម្បីត្រៀមដាក់ឱ្យដេញថ្លៃជាសាធារណៈសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៧។


ការអភិវឌ្ឍ
អភិបាលរងខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលខេត្តទាំងបី ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា
លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ អមដំណើរដោយលោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីធានាភាពច្បាស់លាស់ក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។


ការអភិវឌ្ឍ
ស្ពានបេតុងថ្មីប្រវែង១៤៤ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ សម្រេចបាន៩៥%ហើយ និងគ្រោង បញ្ចប់មុនបុណ្យភ្ជុំបិណ្ឌខាងមុខ
នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យការដ្ឋានស្ពានបេតុងថ្មីឆ្លងស្ទឹងពោធិ៍សាត់ (ប្រវែង ១៤៤ម ទទឹង ១០ម) តភ្ជាប់ឃុំលាច និងឃុំសំរោង ស្រុកភ្នំក្រវាញ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។


ការអភិវឌ្ឍ
ពិធីប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រតិបត្តិករអគ្គិសនី ដែលបានចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភ្លឺសាធារណៈ
រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រតិបត្តិករអគ្គិសនីចំនួន ៧ ដែលបានឧបត្ថម្ភ និងចូលរួមជីករណ្ដៅ ដាំបង្គោលភ្លើងសូឡាតាមដងផ្លូវជាតិលេខ៥ ក៏ដូចជាការជួយដំឡើងចរន្តអគ្គិសនីជូនគេហដ្ឋានអតីតយុទ្ធជន ដើម្បីលើកកម្ពស់សោភ័ណភាព សន្តិសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


ការអភិវឌ្ឍ
មន្ទីរអង្គភាព និងអាជ្ញាធរស្រុក-ឃុំ ខិតខំអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋក្នុងឃុំមេទឹក
មន្ទីរអង្គភាព និងអាជ្ញាធរដែនដី បានខិតខំអន្តរាគមន៍បញ្ជូនទឹកតាមប្រឡាយទៅកាន់ភូមិមួយចំនួនក្នុងឃុំមេទឹក ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


ការអភិវឌ្ឍ
វគ្គបណ្តុះបណ្តាល ជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃ នៅទីក្រុងហូជីមិញ
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃ ក្នុងយុគសម័យឌីជីថល នៅទីក្រុងហូជីមិញ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លា ។

