ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងរួមគ្នាដាំកូនដើមក្ងោក តាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាន
ពោធិ៍សាត់៖ ដើម្បចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងបង្កើនគម្របបៃតងនៅក្នុងសហគមន៍ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក សហការជាមួយកម្លាំងអាជ្ញាធរឃុំត្នោតជុំ ចុះធ្វើសកម្មភាពដាំកូនដើមក្ងោក តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែជួយបង្កើតជាស្រមោលត្រជាក់ និងកាត់បន្ថយកម្តៅប៉ុណ្ណោះទេ ប៉ុន្តែផ្កាក្ងោកដែលនឹងរីកស្គុសស្គាយទៅថ្ងៃអនាគត នឹងជួយបង្កើនសម្រស់សោភ័ណភាពតាមបណ្តោយផ្លូវជាតិលេខ៥ ឱ្យកាន់តែទាក់ទាញបន្ថែមទៀត។
អាជ្ញាធរស្រុកក្រគរបានគូសបញ្ជាក់ថា ការដាំដើមឈើនៅថ្ងៃនេះ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់បរិស្ថាន និងសហគមន៍ទាំងមូល ក្នុងការរួមគ្នាថែរក្សាភពផែនដី និងបន្សល់ទុកជាមរតកបៃតងសម្រាប់កូនចៅជំនាន់ក្រោយ៕


សកម្មភាពអាជ្ញាធរ
សកម្មភាពការងារយ៉ាងសកម្មប្រចាំថ្ងៃ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានបន្តយុទ្ធនាការចុះអនុវត្តការងារថែទាំ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការងារសេវាដឹកជញ្ជូនយ៉ាងសកម្ម។


សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង ដឹកនាំក្រុមការងារពិនិត្យទីតាំងដាំកូនឈើក្ងោក លើដងផ្លូវលេខ ៥៥ ក្នុងខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះពិនិត្យ និងកំណត់ទីតាំងសម្រាប់រៀបចំដាំកូនឈើក្ងោក នៅតាមបណ្តោយផ្លូវជាតិលេខ ៥៥ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពចុះពិនិត្យនេះ ត្រូវបានធ្វើឡើងចាប់ពីចំណុចភូមិវត្តល្ហួង សង្កាត់លលកស ក្រុងពោធិ៍សាត់ រហូតដល់ព្រំប្រទល់ស្រុកភ្នំក្រវាញ។ ការដាំដើមក្ងោកនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរតាមដងផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយនេះ៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់មណ្ឌលសុវត្ថិភាពជនភៀសសឹក
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង រួមជាមួយលោកអភិបាលរង លោកនាយករដ្ឋបាលស្តីទី សមាជិកក្រុមប្រឹក្សាស្រុក និងប្រធានការិយាល័យចំណុះសាលាស្រុក បានអញ្ជើញចុះពិនិត្យទីតាំងការដ្ឋានសាងសង់មណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ។
ការចុះពិនិត្យនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ និងធានាឱ្យការរៀបចំមណ្ឌលសុវត្ថិភាពនេះដំណើរការទៅដោយរលូន និងទាន់ពេលវេលា៕


សកម្មភាពអាជ្ញាធរ
ស្រុកបាកានរួមគ្នាដើម្បីបរិស្ថានស្អាត! លោកអភិបាលស្រុក ជំរុញយុទ្ធនាការដាំដើមឈើ និងសម្អាតអនាម័យតាមមូលដ្ឋាន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរាជការ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង ៩ ចុះធ្វើសកម្មភាពសម្អាតបរិស្ថាន អនាម័យ និងដាំដើមឈើលម្អតាមមូលដ្ឋានយ៉ាងសកម្ម នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
យុទ្ធនាការបៃតងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពស្រុកបាកានឱ្យកាន់តែស្រស់បំព្រង ព្រមទាំងរួមចំណែកបង្កើតគម្របបៃតង និងដាស់តឿនស្មារតីបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមស្រឡាញ់ និងថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឱ្យបានស្អាតជានិច្ច។
រួមគ្នាដើម្បីបរិស្ថានស្អាត ស្រុកបាកានបៃតង និងមានខ្យល់អាកាសបរិសុទ្ធ!


សកម្មភាពអាជ្ញាធរ
រដ្ឋបាលសង្កាត់ផ្ទះព្រៃ ដឹកនាំកម្លាំងចម្រុះចុះថែទាំ និងតុបតែងដើមក្ងោកតាមដងផ្លូវវាងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោក ប៉ិច ស៊ីផាន់ ចៅសង្កាត់ផ្ទះព្រៃ បានដឹកនាំកម្លាំងចម្រុះរួមមាន សមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ មេភូមិទាំង១៣ ប្រជាការពារភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិ ចុះធ្វើសកម្មភាពថែទាំបរិស្ថាន និងសោភណភាពយ៉ាងសកម្ម នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងយុទ្ធនាការនេះ ក្រុមការងារបានរួមគ្នាចុះតុបតែង ស្រោចទឹក និងជ្រោយដីជុំវិញគល់ដើមក្ងោកដែលបានដាំរួច ដើម្បីជួយឱ្យរុក្ខជាតិលម្អទាំងនោះលូតលាស់បានល្អ នៅតាមបណ្តោយដងផ្លូវវាងក្រុង ក្នុងគោលបំណងលើកកម្ពស់សោភណភាព និងបង្កើតគម្របបៃតងទាក់ទាញប្រចាំក្រុងពោធិ៍សាត់៕


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង អភិបាលស្រុកវាលវែង អញ្ជើញបើកវិញ្ញាសាប្រឡងឌីប្លូម នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញជាអធិបតីភាពក្នុងការបើកកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ជូនដល់បេក្ខជន នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោក-លោកស្រីប្រធានការិយាល័យជុំវិញស្រុក រួមទាំងលោកគ្រូ-អ្នកគ្រូផងដែរ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងមានសណ្តាប់ធ្នាប់ល្អ៕


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ អញ្ជើញបើកវិញ្ញាសាប្រឡងឌីប្លូម នៅមណ្ឌលអនុវិទ្យាល័យតាលោ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញជាអធិបតីក្នុងការបើកកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ជូនដល់បេក្ខជន នៅមណ្ឌលប្រឡងអនុវិទ្យាល័យតាលោ ស្ថិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
ការអញ្ជើញចុះពិនិត្យ និងបើកវិញ្ញាសាផ្ទាល់ពីសំណាក់លោកអភិបាលស្រុក គឺដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងប្រឡងឱ្យបានជោគជ័យ៕


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ត្រូវបានផ្លាស់ប្តូរពីអភិបាលរងស្រុកកណ្តៀង ទៅជាអភិបាលនៃគណៈអភិបាលស្រុកក្រគរ
លោក អ៊ន សុផល្លា ត្រូវបានផ្លាស់ប្តូរពីអភិបាលរងស្រុកកណ្តៀង ទៅជាអភិបាលនៃគណៈអភិបាលស្រុកក្រគរ។


សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២
ពោធិ៍សាត់៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការទូទាំងមន្ទីរ ដើម្បីរួមគ្នាពិនិត្យ វាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ សំដៅពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសេវាសាធារណៈក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកតាលោសែនជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ នាព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដានរាល់លទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបាន ពិភាក្សាលើបញ្ហាប្រឈមនានាដែលបានជួបប្រទះ និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុកបានណែនាំ និងជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច និងផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងលឿនរហ័ស៕


សកម្មភាពអាជ្ញាធរ
ពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជន តាមឃុំនានាក្នុងស្រុកបាកាន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមបណ្តាឃុំនានាទូទាំងស្រុកបាកាន ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ។
ពិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំរបស់សមាគមនៅតាមមូលដ្ឋាន ឃុំ ភូមិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងការយកចិត្តទុកដាក់មើលថែទាំ សុខទុក្ខ និងផ្តល់សេវាគាំពារផ្សេងៗ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ ឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា៕


សកម្មភាពអាជ្ញាធរ
ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យក្បាលដី ៤ភូមិ ដើម្បីធានាសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ
លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ ចូលរួមពិធីបិទប្រកាសផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យក្បាលដីចំនួន ៤.៤៨៥ ក្បាលដី ក្នុងស្រុកភ្នំក្រវាញ នៅវត្តព្រៃខ្លុង ដោយមានប្រជាពលរដ្ឋជាម្ចាស់ដីប្រមាណ ៦០០ នាក់។ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងភូមិទាំង៤ (ព្រៃស្មាច់ ព្រៃខ្លុង មល់ និងវាលវង់) មានប្រជាពលរដ្ឋពាក់ព័ន្ធចំនួន ១.៩៩០ គ្រួសារ។

