
អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យផ្ទាល់ដំណាំស្រូវរងគ្រោះដោយគ្រោះរាំងស្ងួត នៅឃុំអូរតាប៉ោង
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងរកដំណោះស្រាយ និងដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីជួយសង្គ្រោះផលដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក ដោយសារស្ថានភាពអាកាសធាតុប្រែប្រួល និងគ្រោះរាំងស្ងួតក្នុងមូលដ្ឋាន។









