
ក្រុមប្រឹក្សាស្រុកវាលវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពិភាក្សា និងបូកសរុបការងារមូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកវាលវែង ដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសាលាស្រុកវាលវែង នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សូ សាហុង សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោកព្រឹទ្ធាចារ្យ អួន យ៉ង់ ប្រធានក្រុមប្រឹក្សាស្រុកវាលវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឃៀង សុជីវ័ន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង៕










