
អភិបាលស្រុកកណ្តៀង ដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យផ្ទៃដីស្រូវរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ក្នុងគោលបំណងកំណត់ទំហំខូចខាតឱ្យបានច្បាស់លាស់ និងធានាតម្លាភាពសម្រាប់ការស្នើសុំអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា។









