ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
ក្រុមការងារជំនាញ ចុះពិនិត្យ និងវាស់វែងកំណត់និយាមកា ដើម្បីសម្របសម្រួលរំកិលបង្គោលភ្លើងរង ១៧ដើម នៅឃុំបាក់ចិញ្ចៀន
ពោធិ៍សាត់៖ ក្រុមការងារជំនាញ បានចុះអនុវត្តសកម្មភាពពិនិត្យ វាស់វែង និងកំណត់និយាមកា ព្រមទាំងសម្របសម្រួលផ្នែកបច្ចេកទេស លើករណីស្នើសុំរំកិលបង្គោលខ្សែភ្លើងរង ចំនួន ១៧ ដើម នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពចុះពិនិត្យ និងសម្របសម្រួលបច្ចេកទេសនេះ ត្រូវបានធ្វើឡើងនៅក្នុង ភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការចុះវាស់វែង និងកំណត់និយាមកាជាក់ស្តែងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយ និងសម្របសម្រួលផ្នែកបច្ចេកទេសឱ្យបានត្រឹមត្រូវ សុវត្ថិភាព និងស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ និងជៀសវាងផលប៉ះពាល់ផ្សេងៗ៕


សកម្មភាពអាជ្ញាធរ
ក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ ១០០% លើគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.១០០ម៉ែត្រ ក្នុងឃុំព្រងិល
ពោធិ៍សាត់៖ ក្រុមបច្ចេកទេសថ្នាក់ខេត្ត ថ្នាក់ស្រុក សហការជាមួយគណៈកម្មការលទ្ធកម្មគម្រោងឃុំព្រងិល បានចុះពិនិត្យ និងវាយតម្លៃការអនុវត្តបញ្ចប់ ១០០% លើគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម ១ ខ្សែ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ។
ផ្លូវដែលបានជួសជុលរួចរាល់នេះ មានប្រវែង ១,១០០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការចុះពិនិត្យ និងវាយតម្លៃនាឱកាសនោះ គឺដើម្បីធានាថាការអនុវត្តគម្រោងជួសជុលផ្លូវនេះបានសម្រេចត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គុណភាព និងសស្តង់ដារដែលបានកំណត់ សំដៅសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕


សកម្មភាពអាជ្ញាធរ
លោក តាន់ វេងធៀង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ នៅមន្ទីរផែនការខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពី «ការចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ» នៅសាលប្រជុំមន្ទីរផែនការខេត្ត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក តាន់ វេងធៀង អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្ត និងភាគីពាក់ព័ន្ធជាច្រើនរូប។
អង្គប្រជុំបានផ្តោតសំខាន់លើការត្រួតពិនិត្យ វាយតម្លៃ និងតាមដានការអនុវត្តនីតិវិធី នៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកន្លងមក សំដៅធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងចំទិសដៅ ក្នុងការជួយជ្រោមជ្រែងដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះពិតប្រាកដនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់៕


សកម្មភាពអាជ្ញាធរ
សិក្ខាសាលាអប់រំផ្សព្វផ្សាយអំពី ស្លាកសញ្ញាហាឡាលកម្ពុជា ជូនដល់អាជីវករ និងម្ចាស់សហគ្រាសក្នុងខេត្តពោធិ៍សាត់
ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាស្ដីពី “អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា និងវិធានការចំពោះភាពមិនអនុលោម” ក្រោមអធិបតីភាព ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ងួន ប៉ោសេង អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធ បងប្អូនអាជីវករ ម្ចាស់សហគ្រាស ភោជនីយដ្ឋាន និងប្អូនៗនិសិត្សជាច្រើនរូប នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តណោធិ៍សាត់ ។


សកម្មភាពអាជ្ញាធរ
ប្រធានសមាគមអតីតយុទ្ធជនក្រុងពោធិ៍សាត់ ចុះសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជាតិតេជោសន្តិភាព
ពោធិ៍សាត់៖ លោក ផាយ ឡេង ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ បានចុះសួរសុខទុក្ខ លោក ប៉ែន ឈន អាយុ ៦៣ឆ្នាំ ដែលជាជនពិការយោធា និងជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រស់នៅក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ រៀបចំពិធីសំណេះសំណាល និងជូនដំណើរកងកម្លាំង ២រូប ដែលត្រូវចូលនិវត្តន៍
ពោធិ៍សាត់៖ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ ព្រមទាំងរៀបចំពិធីលាជម្រាបលាយ៉ាងស្និទ្ធស្នាល ជូនចំពោះមន្ត្រីនគរបាលជាតិចំនួន ២រូប ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យចូលនិវត្តន៍។
ពិធីនេះត្រូវបានដឹកនាំដោយ លោកវរៈសេនីយ៍ទោ ទូច សេងងន នាយការិយាល័យស្តីទី ដោយមានការចូលរួមពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ទូទាំងការិយាល័យ។
ក្នុងឱកាសនោះ មន្ត្រីរួមការងារបានសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ៖ លោកវរៈសេនីយ៍ត្រី ប៊ូ កុសល្យ (នាយផ្នែក) និងលោកវរៈសេនីយ៍ត្រី សាត ខន (នាយផ្នែក)។
ដែលកន្លងមក លោកទាំងពីរបានខិតខំបំពេញភារកិច្ច បម្រើជាតិ មាតុភូមិ និងការពារសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតដល់ផុតអាណត្តិការងារ និងត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យចូលនិវត្តន៍ពីក្របខ័ណ្ឌនគរបាលជាតិដោយកិត្តិយស៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត
លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុក និងមន្ទីរដែនដី បើកកិច្ចប្រជុំដោះស្រាយករណីបណ្តឹងទាស់ចេញប័ណ្ណសម្គាល់អចលនវត្ថុ នៅឃុំសំរោង
ពោធិ៍សាត់៖ កិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីបណ្តឹងទាស់លើការចេញប័ណ្ណសម្គាល់អចលនវត្ថុ (ប្លង់រឹង) ដីធ្លីស្ថិតនៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ និង លោក ឱន សុទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរជំនាញ និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ ពិនិត្យលើឯកសារគតិយុត្តិ និងទិន្នន័យបច្ចេកទេសដីធ្លីនៃភាគីទំនាស់ទាំងសងខាងឱ្យបានច្បាស់លាស់, ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើទិដ្ឋភាពច្បាប់ ដើម្បីបញ្ចប់ទំនាស់ និងធានានូវយុត្តិធម៌ តម្លាភាព ជូនប្រជាពលរដ្ឋ, បង្កើនល្បឿនក្នុងការចេញប័ណ្ណសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងស្របច្បាប់ បន្ទាប់ពីដោះស្រាយទំនាស់រួចរាល់៕


សកម្មភាពអាជ្ញាធរ
ក្រុមការងារថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់-ទទួលផ្លូវថ្មើរជើងក្រាលថ្មម៉ាប ប្រវែង ៨៤២ម៉ែត្រ នៅទីប្រជុំជនស្រុក
ពោធិ៍សាត់៖ ក្រុមការងារថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងធ្វើពិធីប្រគល់-ទទួលជាផ្លូវការនូវ «ផ្លូវថ្មើរជើងក្រាលថ្មម៉ាប» ដែលបានសាងសង់រួចរាល់ ស្ថិតនៅក្នុងឃុំលាច ទីប្រជុំជនស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
លក្ខណៈបច្ចេកទេសនៃផ្លូវ៖ ផ្លូវថ្មើរជើងក្រាលថ្មម៉ាប មានប្រវែង ៨៤២ ម៉ែត្រ, ទទឹង ៣ ម៉ែត្រ និងកម្រាស់ ០,២០ ម៉ែត្រ។
សមិទ្ធផលផ្លូវថ្មើរជើងថ្មីនេះ មិនត្រឹមតែចូលរួមលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីប្រជុំជនស្រុកភ្នំក្រវាញឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការធ្វើដំណើរ ហាត់ប្រាណ និងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលផងដែរ៕


សកម្មភាពអាជ្ញាធរ
ក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១.១០០ម៉ែត្រ នៅឃុំព្រងិល ដែលសាងសង់រួចរាល់ ១០០%
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសខេត្ត-ស្រុក សហការជាមួយក្រុមគណៈកម្មាការត្រួតពិនិត្យគម្រោងឃុំ-ភូមិ បានចុះពិនិត្យគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហម ១ខ្សែ ដែលសម្រេចបានការសាងសង់ ១០០% ហើយ ស្ថិតនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
ព័ត៌មានលម្អិតអំពីគម្រោង៖ ទំហំសំណង់ មានប្រវែង ១,១០០ម៉ែត្រ និងទទឹង ៥ម៉ែត្រ, មូលនិធិឃុំព្រងិល ឆ្នាំ២០២៦ និងបញ្ចប់ការសាងសង់ ១០០% តាមបទដ្ឋានបច្ចេកទេស។
ការសម្រេចបាននូវខ្សែផ្លូវមួយខ្សែនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិអូរបាក់ត្រា ឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
ក្រសួងផែនការ ចុះតាមដាន និងបណ្ដុះបណ្ដាលបន្ថែមស្ដីពីការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅឃុំព្រងិល
ពោធិ៍សាត់៖ ប្រប្រតិភូក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះតាមដាន ត្រួតពិនិត្យ និងផ្តល់ការបណ្ដុះបណ្ដាលបន្ថែមស្ដីពី «ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ជូនដល់លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ នៅសាលាឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
វគ្គតាមដាន និងបណ្តុះបណ្តាលនេះ មានគោលបំណង៖ បំប៉នចំណេះដឹង និងបច្ចេកទេសបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ក្នុងការកំណត់មុខសញ្ញាគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យកាន់តែច្បាស់លាស់, ចុះពិនិត្យការអនុវត្តជាក់ស្តែង ដើម្បីធានាថានីតិវិធីត្រូវបានធ្វើឡើងដោយត្រឹមត្រូវ សុក្រឹត និងចំគោលដៅប្រជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ, ពិភាក្សា និងផ្តល់ដំណោះស្រាយលើបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងអំឡុងពេលប្រមូលទិន្នន័យនៅតាមមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
មន្ទីរផែនការខេត្ត បើកកិច្ចប្រជុំចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងឃុំបឹងកន្ទួត
ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពី ការចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដឹកនាំលោក តាន់ វ៉េងធាង អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ស្ថិតនៅក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ៖ ចុះពិនិត្យមើលការអនុវត្តជាក់ស្តែងនៃដំណើរការសម្ភាសន៍ និងវាយតម្លៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅថ្នាក់មូលដ្ឋាន, ធានាឱ្យបានថានីតិវិធីកំណត់គ្រួសារក្រីក្រត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត និងចំគោលដៅ ដើម្បីកុំឱ្យមានការផ្ទុយពីការណែនាំរបស់ក្រសួង, រកមើលចំណុចខ្វះខាត និងផ្តល់ការណែនាំបន្ថែមដល់អាជ្ញាធរឃុំ-ភូមិ និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យការជួយជ្រោមជ្រែងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះកាន់តែមានប្រសិទ្ធភាពខ្ពស់៕


សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បង្ហាញរបាយការណ៍សកម្មភាពការងារស្ថាបនា ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធប្រចាំថ្ងៃ
ពោធិ៍សាត់៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានបង្ហាញរបាយការណ៍ស្តីពីសកម្មភាពការងារយ៉ាងសកម្មប្រចាំថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងការស្ថាបនា ថែទាំ ជួសជុលផ្លូវ-លូ និងការងារបច្ចេកទេសដឹកជញ្ជូន ដូចខាងក្រោម៖
១. ការងារសាធារណការ៖
-ផ្លូវជាតិលេខ៥៥៖ អនុវត្តការងារកាត់ជួសជុល និងស្រោចកៅស៊ូ DBST ប្រវែង ៣,៤០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ ៥០+០០០ ដល់គីឡូម៉ែត្រលេខ ៥៣+៤០០។
-ក្រុងពោធិ៍សាត់ (កំណាត់ផ្លូវជាតិលេខ៥)៖ កំពុងដំណើរការស្ថាបនាលូបេតុង ប្រវែង ១,៩៧៩ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ ១៨២+៩៩២ ដល់គីឡូម៉ែត្រលេខ ១៨៤+៤៤៥។
-ផ្លូវខេត្តលេខ១៥៥៖ អនុវត្តការងារថែទាំប្រចាំ និងស្រោចកៅស៊ូ DBST ចន្លោះគីឡូម៉ែត្រលេខ ២១+០០០ ដល់គីឡូម៉ែត្រលេខ ២២+០០០។
-ផ្លូវខេត្តលេខ១៥៥A១៖ ជម្រះ និងសម្អាតស្មៅតាមដងផ្លូវ ចន្លោះគីឡូម៉ែត្រលេខ ៥+០០០ ដល់គីឡូម៉ែត្រលេខ ៦+០០០។
-ស្ថានីយចម្រោះទឹកកខ្វក់៖ សម្របសម្រួលការងារថែទាំប្រចាំ និងធ្វើតេស្តត្រួតពិនិត្យគុណភាពទឹកកខ្វក់ជាប្រចាំថ្ងៃ។
២. ការងារដឹកជញ្ជូន៖
-បន្តសកម្មភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆែកឆេរលក្ខណៈបច្ចេកទេស) ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមផ្លូវគោក៕

