
ក្រុមការងារថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់-ទទួលផ្លូវថ្មើរជើងក្រាលថ្មម៉ាប ប្រវែង ៨៤២ម៉ែត្រ នៅទីប្រជុំជនស្រុក
ពោធិ៍សាត់៖ ក្រុមការងារថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងធ្វើពិធីប្រគល់-ទទួលជាផ្លូវការនូវ «ផ្លូវថ្មើរជើងក្រាលថ្មម៉ាប» ដែលបានសាងសង់រួចរាល់ ស្ថិតនៅក្នុងឃុំលាច ទីប្រជុំជនស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ លក្ខណៈបច្ចេកទេសនៃផ្លូវ៖ ផ្លូវថ្មើរជើងក្រាលថ្មម៉ាប មានប្រវែង ៨៤២ ម៉ែត្រ, ទទឹង ៣ ម៉ែត្រ និងកម្រាស់ ០,២០ ម៉ែត្រ។ សមិទ្ធផលផ្លូវថ្មើរជើងថ្មីនេះ មិនត្រឹមតែចូលរួមលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីប្រជុំជនស្រុកភ្នំក្រវាញឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការធ្វើដំណើរ ហាត់ប្រាណ និងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលផងដែរ៕







