
ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ រៀបចំពិធីសំណេះសំណាល និងជូនដំណើរកងកម្លាំង ២រូប ដែលត្រូវចូលនិវត្តន៍
ពោធិ៍សាត់៖ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ ព្រមទាំងរៀបចំពិធីលាជម្រាបលាយ៉ាងស្និទ្ធស្នាល ជូនចំពោះមន្ត្រីនគរបាលជាតិចំនួន ២រូប ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យចូលនិវត្តន៍។ ពិធីនេះត្រូវបានដឹកនាំដោយ លោកវរៈសេនីយ៍ទោ ទូច សេងងន នាយការិយាល័យស្តីទី ដោយមានការចូលរួមពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ទូទាំងការិយាល័យ។ ក្នុងឱកាសនោះ មន្ត្រីរួមការងារបានសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ៖ លោកវរៈសេនីយ៍ត្រី ប៊ូ កុសល្យ (នាយផ្នែក) និងលោកវរៈសេនីយ៍ត្រី សាត ខន (នាយផ្នែក)។ ដែលកន្លងមក លោកទាំងពីរបានខិតខំបំពេញភារកិច្ច បម្រើជាតិ មាតុភូមិ និងការពារសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតដល់ផុតអាណត្តិការងារ និងត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យចូលនិវត្តន៍ពីក្របខ័ណ្ឌនគរបាលជាតិដោយកិត្តិយស៕










