
ក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ ១០០% លើគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.១០០ម៉ែត្រ ក្នុងឃុំព្រងិល
ពោធិ៍សាត់៖ ក្រុមបច្ចេកទេសថ្នាក់ខេត្ត ថ្នាក់ស្រុក សហការជាមួយគណៈកម្មការលទ្ធកម្មគម្រោងឃុំព្រងិល បានចុះពិនិត្យ និងវាយតម្លៃការអនុវត្តបញ្ចប់ ១០០% លើគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម ១ ខ្សែ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ។ ផ្លូវដែលបានជួសជុលរួចរាល់នេះ មានប្រវែង ១,១០០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការចុះពិនិត្យ និងវាយតម្លៃនាឱកាសនោះ គឺដើម្បីធានាថាការអនុវត្តគម្រោងជួសជុលផ្លូវនេះបានសម្រេចត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គុណភាព និងសស្តង់ដារដែលបានកំណត់ សំដៅសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕









