ព័ត៌មានក្នុងខេត្ត

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារកែលម្អបន្ទប់សិក្សានៅវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ
សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារកែលម្អបន្ទប់សិក្សានៅវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាព នៃសកម្មភាពការងារកែលម្អបន្ទប់សិក្សា នៅវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យនាពេលនេះ ធ្វើឡើងដើម្បីតាមដាន និងវាយតម្លៃលើគុណភាពនៃការជួសជុល ក៏ដូចជាការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ទប់សិក្សា ឱ្យមានភាពស្រស់ស្អាត សុវត្ថិភាព និងមានបរិស្ថានល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់សិស្សានុសិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ ក្នុងឱកាសនោះផងដែរ អាជ្ញាធរស្រុកបានយកចិត្តទុកដាក់ខ្ពស់លើការកែលម្អនេះ ដើម្បីធានាថាបន្ទប់សិក្សាថ្មីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងផ្តល់នូវបរិយាកាសសិក្សាប្រកបដោយផាសុកភាពសម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងស្រុកភ្នំក្រវាញ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក
សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីរាជការនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកក្រគរ នៅឯសាលាស្រុកក្រគរ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមក ព្រមទាំងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិស័យដីធ្លី ការសាងសង់ និងការចេញប័ណ្ណកម្មសិទ្ធិផ្សេងៗ ដោយត្រូវកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ រហ័សរហួន និងតម្លាភាព។ បន្ថែមពីលើនេះ លោក អ៊ន សុផល្លា ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងស្របតាមផ្លូវច្បាប់ ក៏ដូចជាការបន្តពង្រឹងការគ្រប់គ្រងសំណង់ និងការរៀបចំដែនដីក្នុងមូលដ្ឋានស្រុកក្រគរឱ្យកាន់តែមានរបៀបរៀបរយល្អប្រសើរថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះតាមដានការអន្តរាគមន៍សង្គ្រោះស្រូវវស្សាជាង ៦ពាន់ហិកតា នៅស្រុកភ្នំក្រវាញ និងតាលោសែនជ័យ
សកម្មភាពអាជ្ញាធរ
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះតាមដានការអន្តរាគមន៍សង្គ្រោះស្រូវវស្សាជាង ៦ពាន់ហិកតា នៅស្រុកភ្នំក្រវាញ និងតាលោសែនជ័យ
លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យការប្រមើលផលស្រូវរដូវវស្សា ព្រមទាំងតាមដានសកម្មភាពអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សាដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ស្ថិតក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកក្រគរ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃជាច្រើនឆ្នាំជូនប្រជាពលរដ្ឋនៅឃុំស្នាអន្សា ដោយសន្តិវិធី
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃជាច្រើនឆ្នាំជូនប្រជាពលរដ្ឋនៅឃុំស្នាអន្សា ដោយសន្តិវិធី
យោងតាមកិច្ចចង្អុលការដឹកនាំពីរដ្ឋបាលខេត្តពោធិ៍សាត់ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងារជំនាញរដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ និងភូមិ ចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃជាច្រើនឆ្នាំរបស់ប្រជាពលរដ្ឋឈ្មោះ សុខ សៅវឿន ភេទស្រី នាថ្ងៃទី0៧ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកអភិបាលស្រុកភ្នំក្រវាញ ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមជូនគ្រួសារវីរកងទ័ព នៅឃុំលាច
សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកភ្នំក្រវាញ ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមជូនគ្រួសារវីរកងទ័ព នៅឃុំលាច
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការជួសជុលផ្ទះសម្បែងរបស់ក្រុមគ្រួសារវីរកងទ័ព ដែលរស់នៅក្នុងភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ ទៅប្រគល់ជូនគ្រួសារវីរកងទ័ព ដើម្បីជួយសម្រាលជីវភាពរស់នៅ។ អំណោយដែលបានឧបត្ថម្ភរួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ និងថវិកាផ្ទាល់ខ្លួនមួយចំនួន ព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការលះបង់របស់វីរកងទ័ពក្នុងការការពារជាតិមាតុភូមិ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាម សុផាត នាំយកទឹកចិត្ត និងការសួរសុខទុក្ខជូនលោកមេឃុំសន្ទ្រែ នៅភូមិគល់ទទឹង
សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត នាំយកទឹកចិត្ត និងការសួរសុខទុក្ខជូនលោកមេឃុំសន្ទ្រែ នៅភូមិគល់ទទឹង
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក ចុះសួរសុខទុក្ខលោកមេឃុំសន្ទ្រែ ដោយផ្ទាល់ដល់លំនៅឋាន ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលកំពុងសម្រាកព្យាបាលជំងឺ នារសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងឱកាសប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលនោះ លោកអភិបាលស្រុក ក៏បានសម្តែងនូវការព្រួយបារម្ភ និងបានសាកសួរដោយយកចិត្តទុកដាក់អំពីអាការរោគ ព្រមទាំងជូនពរឱ្យលោកមេឃុំ ឆាប់បានជាសះស្បើយពីជំងឺ ដើម្បីត្រឡប់មកបំពេញភារកិច្ច និងបម្រើបងប្អូនប្រជាពលរដ្ឋក្នុងឃុំសន្ទ្រែវិញនាពេលឆាប់ៗខាងមុខនេះ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យទីតាំងសាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យគល់ទទឹង
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យទីតាំងសាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យគល់ទទឹង
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលត្រូវរៀបចំសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង មាន ៥បន្ទប់ ស្ថិតនៅអនុវិទ្យាល័យគល់ទទឹង នារសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ ការចុះពិនិត្យទីតាំងផ្ទាល់នាពេលនេះ គឺដើម្បីរៀបចំរៀងចំផែនការ និងធានាឱ្យដំណើរការសាងសង់អគារសិក្សាថ្មីនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព និងសុវត្ថិភាព សំដៅឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាការចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ឱ្យកាន់តែប្រសើរឡើង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារចុះដាំផ្កា និងថែទាំកូនឈើនៅតាមដងផ្លូវជាតិលេខ១០ និងស្ពានតេជោសន្តិភាព
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារចុះដាំផ្កា និងថែទាំកូនឈើនៅតាមដងផ្លូវជាតិលេខ១០ និងស្ពានតេជោសន្តិភាព
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារស្រុក ដែលរួមមានលោកអភិបាលរងស្រុក ប្រធានការិយាល័យជំនាញ អាជ្ញាធរឃុំ-ភូមិ ក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះពិនិត្យ ថែទាំ និងដាំបន្ថែមនូវ «ផ្កាភួងម៉ាល័យ» (ផ្កាត្រែមាស) នៅតាមបណ្តោយដងផ្លូវជាតិលេខ១០ ត្រង់ចំណុចភូមិសាស្ត្រភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុក ក៏បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទូទៅ ព្រមទាំងត្រួតពិនិត្យ និងថែទាំកូនផ្កា និងកូនឈើដែលបានដាំរួចរាល់នាពេលកន្លងមក នៅចំណុចស្ពាន «តេជោសន្តិភាព» ដែលជាស្ពានមានកម្ពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ដើម្បីធានាឱ្យកូនឈើទាំងនោះលូតលាស់បានល្អ និងចូលរួមលើកកម្ពស់សោភ័ណភាពតំបន់នោះឱ្យកាន់តែមានបៃតងស្រស់ស្អាត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកអភិបាលស្រុកក្រគរ ចុះសួរសុខទុក្ខ និងសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយមន្ត្រី និងប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយ
សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកក្រគរ ចុះសួរសុខទុក្ខ និងសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយមន្ត្រី និងប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយ
លោកអភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីរាជការ បុគ្គលិកបម្រើការងារ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាសាធារណៈផ្សេងៗ នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកក្រគរ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អនុវត្តគម្រោងស្រាវជ្រាវពីបុគ្គលិកលក្ខណៈថ្នាក់ដឹកនាំមូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅស្រុកភ្នំក្រវាញ
សកម្មភាពអាជ្ញាធរ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អនុវត្តគម្រោងស្រាវជ្រាវពីបុគ្គលិកលក្ខណៈថ្នាក់ដឹកនាំមូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ក្រុមការងារលោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះបេសកកម្មអនុវត្តគម្រោងស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយ ស្តីពី «បុគ្គលិកលក្ខណៈក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រជាជនគាំទ្រ និងជ្រើសរើសក្នុងការបោះឆ្នោត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងប្រទេសកម្ពុជា» ដោយបានជ្រើសរើសយកឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាទីតាំងគោលដៅក្នុងការចុះប្រមូលទិន្នន័យ។ ការចុះអនុវត្តគម្រោងនេះ មានគោលបំណងសំខាន់ក្នុងការប្រមូលទិន្នន័យជាក់ស្តែង ដើម្បីធ្វើការវិភាគយ៉ាងល្អិតល្អន់លើគុណសម្បត្តិ ឥរិយាបថ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អាជ្ញាធរឃុំ-សង្កាត់ ដែលទទួលបានសេចក្តីទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ លទ្ធផលនៃការស្រាវជ្រាវនេះ នឹងក្លាយជាទិន្នន័យបែបវិទ្យាសាស្ត្រដ៏មានតម្លៃ ក្នុងការស្វែងយល់ពីកត្តាជោគជ័យនៃការដឹកនាំនៅថ្នាក់មូលដ្ឋាន។ ក្រុមស្រាវជ្រាវរំពឹងថានឹងទទួលបានធាតុចូលសំខាន់ៗ អំពីតម្រូវការ ការរំពឹងទុករបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំមូលដ្ឋានរបស់ពួកគាត់ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពនាពេលអនាគត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកកណ្តៀង បានចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកណ្តៀង បានចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា
អភិបាលស្រុកកណ្តៀង បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំកែវវិជ័យ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល និងការពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋ និងកុមារងាយរងគ្រោះ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធវីដេអូពីចម្ងាយ
សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធវីដេអូពីចម្ងាយ
លោក សុខ តារារស្មី អភិបាលរងស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធ Zoom ជាមួយសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ និងប្រធានការិយាល័យពាក់ព័ន្ធ ដើម្បីវាយតម្លៃការងារ និងពង្រឹងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារលើកិច្ចការអភិវឌ្ឍមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារលើកិច្ចការអភិវឌ្ឍមូលដ្ឋាន
ពោធិ៍សាត់៖ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ បានប្រារព្ធពិធីកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ក្រោមអធិបតីភាពរបស់ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាពការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជារបៀបរបបការងាររបស់មន្ត្រីរាជការក្រោមឱវាទ។ លោកអភិបាលស្រុក បានផ្តាំផ្ញើ និងណែនាំដល់អង្គប្រជុំទាំងមូល ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ យកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបុព្វហេតុអភិវឌ្ឍន៍ស្រុកភ្នំក្រវាញឱ្យកាន់តែរីកចម្រើនថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត