
សមត្ថកិច្ចក្រុងពោធិ៍សាត់ បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀនជាង ៦ក្រាម
នគរបាលក្រុងពោធិ៍សាត់បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ (ឈ្មោះ យ.ប្រ.ហ អាយុ ៣៨ឆ្នាំ និងឈ្មោះ អ ស.ស.ណ អាយុ ៣៤ឆ្នាំ) ពាក់ព័ន្ធការរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ សមត្ថកិច្ចដកហូតបានថ្នាំញៀន ៣កញ្ចប់ (៦.៥៦ក្រាម) ទូរស័ព្ទ ២គ្រឿង និងសម្ភារមួយចំនួន។ ជនសង្ស័យទាំងពីរមានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន+) ហើយត្រូវ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។











