
ការរៀបចំបំពាក់អំពូល LED ត្រង់ចំណុចប្រសព្វត្រីកោណ បានបញ្ចប់រួចរាល់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព
អាជ្ញាធរស្រុកកណ្ដៀង ក្រោមការណែនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រោមការដឹកនាំផ្ទាល់របស់ លោក ណារ៉ា ចំរើន អភិបាលស្រុក បានបំពាក់អំពូល LED ត្រង់ចំណុចប្រសព្វត្រីកោណរួចរាល់ជាស្ថាពរ ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជន ធ្វើជាចំណងដៃស្វាគមន៍ពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលរាត្រី។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជួយថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង។











