រដ្ឋបាលក្រុងពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពក្រុង

រដ្ឋបាលក្រុងពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពក្រុង

ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ព្រមទាំងភ្ញៀវទេសចរទាំងអស់ក្នុងក្រុងពោធិ៍សាត់ ចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យសាធារណៈ តាមរយៈការអនុវត្តចំណុចសំខាន់ៗដូចខាងក្រោម៖ ១. ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៖ សូមច្រកសំរាមក្នុងថង់ ឬធុងសំរាមឲ្យបានជិតល្អ រួចយកទៅដាក់តាមទីតាំង និងពេលវេលាដែលបានកំណត់។ ២. បញ្ឈប់ការបោះចោលពាសវាលពាសកាល៖ ជៀសវាងដាច់ខាតការបោះចោលសំរាម ឬសំណល់ផ្សេងៗលើដងផ្លូវ ទីសាធារណៈ ឬចាក់ចូលក្នុងប្រឡាយទឹកស្អុយ។ ៣. អនាម័យផ្ទាល់ខ្លួន និងទីតាំង៖ ចូលរួមសសម្អាតអនាម័យនៅមុខផ្ទះ និងតូបលក់ដូររបស់ខ្លួនជាប្រចាំ។ រដ្ឋបាលក្រុងពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះ «ទីក្រុងស្អាត ផ្តើមចេញពីស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»៕

ព័ត៌មានពាក់ព័ន្ធ

លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីការត្រៀមរៀបចំពិធីសម្ពោធផ្លូវជាតិលេខ១០
បរិស្ថាន
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីការត្រៀមរៀបចំពិធីសម្ពោធផ្លូវជាតិលេខ១០
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន បានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួងបរិស្ថាន ដឹកនាំដោយលោកបណ្ឌិត អ៊ូ រតនៈ ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីពង្រឹងការងារអភិរក្ស និងលើកទឹកចិត្តមន្ត្រីឧទ្យានុរក្ស បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីសម្ពោធផ្លូវជាតិលេខ១០។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកក្រគរ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដោយមានអ្នកចូលរួម ២៥០នាក់
បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកក្រគរ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដោយមានអ្នកចូលរួម ២៥០នាក់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលស្រុកក្រគរ បានរៀបចំប្រារព្ធ «ទិវាសំអាតពិភពលោក» លើកទី៩ ក្រោមមូលបទ ៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណអនុវិទ្យាល័យ និងសាលាបឋមសិក្សាកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ចុះបេសកកម្មផ្ទាល់លើការងារសណ្តាប់ធ្នាប់ បរិស្ថាន និងដោះស្រាយទំនាស់ដីធ្លីនៅឃុំអន្សាចំបក់
បរិស្ថាន
អភិបាលស្រុកក្រគរ ចុះបេសកកម្មផ្ទាល់លើការងារសណ្តាប់ធ្នាប់ បរិស្ថាន និងដោះស្រាយទំនាស់ដីធ្លីនៅឃុំអន្សាចំបក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានចុះពិនិត្យផ្ទាល់លើកិច្ចការងារសំខាន់ៗចំនួនបី ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវជាតិលេខ៥ កាលពី ថ្ងៃ ទី១៣ ខែកញ្ញឆ្នាំ២០២៦។ សកម្មភាពការងារចុះបេសកកម្មជាក់ស្តែងរួមមាន ការចុះរៀបចំ និងណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការចងគោក្របីបណ្តែតបណ្តោយនៅតាមចិញ្ចើមផ្លូវជាតិ ដែលបង្កហានិភ័យដល់សុវត្ថិភាពចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពបរិស្ថានមូលដ្ឋាន .ការសហការជាមួយក្រុមប្រឹក្សាឃុំអន្សាចំបក់ ចុះពិនិត្យមើលទីតាំងដីសាធារណៈរដ្ឋបាល សម្រាប់ត្រៀមរៀបចំផែនការដាំដើមឈើលម្អ និងកែលម្អបរិស្ថានបៃតងនៅតំបន់ពីរ .ការចុះត្រួតពិនិត្យទីតាំងដីដែលមានបញ្ហាទំនាស់ចំនួន ៣ទីតាំងផ្សេងគ្នា ស្ថិតក្នុងឃុំអន្សាចំបក់ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរកដំណោះស្រាយដោយសន្តិវិធីតាមផ្លូវរដ្ឋបាល៕ សាយយ័ន្ដ វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយអង្គការ WA ចុះសិក្សាពីតម្រូវការសហគមន៍ដើម្បីផលប្រយោជន៍គម្រោងរេដបូក
បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយអង្គការ WA ចុះសិក្សាពីតម្រូវការសហគមន៍ដើម្បីផលប្រយោជន៍គម្រោងរេដបូក
កិច្ចប្រជុំពិគ្រោះយោបល់នេះ ផ្តោតសំខាន់លើការសិក្សាស្វែងយល់អំពីតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាសហគមន៍មូលដ្ឋាន ដើម្បើយកទៅរៀបចំផែនការអភិវឌ្ឍន៍ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍។ ទន្ទឹមនឹងនេះ ដំណើរការ FPIC ក៏ជាយន្តការដ៏សំខាន់ក្នុងការធានាថា ប្រជាសហគមន៍ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្ត ចូលរួមចំណែកក្នុងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ត្រីរាជការ និងអាជ្ញាធរស្រុកភ្នំក្រវាញ រួមគ្នាចុះដាំកូនឈើលើកកម្ពស់សម្រស់បរិស្ថានតាមដងផ្លូវជាតិលេខ១៥៥
បរិស្ថាន
មន្ត្រីរាជការ និងអាជ្ញាធរស្រុកភ្នំក្រវាញ រួមគ្នាចុះដាំកូនឈើលើកកម្ពស់សម្រស់បរិស្ថានតាមដងផ្លូវជាតិលេខ១៥៥
ក្រោមកិច្ចចង្អុលការណែនាំផ្ទាល់ពីលោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានឃុំលាច និងឃុំរកាត សហការជាមួយក្រុមយុវជន ព្រមទាំងប្រជាការពារភូមិ បានរួមគ្នាចុះយុទ្ធនាការដាំកូនឈើ ដើម្បីលម្អសោភ័ណភាព និងកែលម្អបរិស្ថាននៅតាមបណ្តោយដងផ្លូវជាតិលេខ១៥៥ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកអភិបាលស្រុកក្រគរ ដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំអាជីវកម្មទិញអេតចាយ មួយកន្លែងនៅឃុំស្នាអន្សា ដើម្បីរក្សាអនាម័យ និងបរិស្ថាន
បរិស្ថាន
លោកអភិបាលស្រុកក្រគរ ដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំអាជីវកម្មទិញអេតចាយ មួយកន្លែងនៅឃុំស្នាអន្សា ដើម្បីរក្សាអនាម័យ និងបរិស្ថាន
លោកអភិបាលស្រុកក្រគរ អមដំណើរដោយមន្ត្រីរដ្ឋបាលស្រុក បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឃុំ និងមេភូមិ ចុះពិនិត្យទីតាំងអាជីវកម្មទិញ លក់អេតចាយមួយកន្លែង ដែលស្ថិតនៅជាប់ប្រឡាយ ទល់មុខវត្តសម្តេចយស ក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមប្រជុំស្តីពីនីតិវិធីស្តង់ដាបណ្តេញជនបរទេសចេញពីកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមប្រជុំស្តីពីនីតិវិធីស្តង់ដាបណ្តេញជនបរទេសចេញពីកម្ពុជា

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដាតែមួយ ក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ដឹកនាំកម្លាំងចុះសួរសុខទុក្ខគ្រួសារសម្ព័ន្ធមេត្រីភាពអតីតយុវជន៩គ្រួសារ នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
សកម្មភាពអាជ្ញាធរ

លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ដឹកនាំកម្លាំងចុះសួរសុខទុក្ខគ្រួសារសម្ព័ន្ធមេត្រីភាពអតីតយុវជន៩គ្រួសារ នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង

លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ជាអនុប្រធាននិងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារអតីតយុវជនជាសម្ព័ន្ធមេត្រីភាពចំនួន៩គ្រួសារ ដែលកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ត្រីជំនាញខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាស្តីពី «ផែនការអាជីវកម្មរបស់មជ្ឈមណ្ឌលជាតិផលិតវ៉ាក់សាំងសត្វ» នៅខេត្តកំពត
កសិកម្ម

មន្ត្រីជំនាញខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាស្តីពី «ផែនការអាជីវកម្មរបស់មជ្ឈមណ្ឌលជាតិផលិតវ៉ាក់សាំងសត្វ» នៅខេត្តកំពត

កំពត៖ លោក ប៊ិន ស៊ិនណារ៉ា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទី និងកញ្ញា ឡាយ ដាវីន មន្ត្រីការិយាល័យ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ផែនការអាជីវកម្មរបស់មជ្ឈមណ្ឌលជាតិផលិតវ៉ាក់សាំងសត្វ» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់នី ខេត្តកំពត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ ព្រមទាំងតំណាងការិយាល័យផលិតកម្ម និងបសុព្យាបាលមកពី ៩ ខេត្ត រួមមាន៖ កំពង់ឆ្នាំង ពោធិ៍សាត់ តាកែវ កណ្តាល កំពង់ចាម សៀមរាប ឧត្តរមានជ័យ ព្រៃវែង និងខេត្តកំពត សរុបអ្នកចូលរួមចំនួន ៣៥ នាក់ (ស្រី ៥ នាក់)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ រៀបចំផែនការពាណិជ្ជកម្មនៃការផលិតវ៉ាក់សាំងសត្វឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព, កាត់បន្ថយការពឹងផ្អែកលើការនាំចូលវ៉ាក់សាំងសត្វពីបរទេស, លើកកម្ពស់សមត្ថភាពប្រកួតប្រជែងផលិតកម្មក្នុងស្រុក និងធានាការផ្គត់ផ្គង់វ៉ាក់សាំងដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពជូនប្រជាកសិករ៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វត្តហ្លួង ក្រុងពោធិ៍សាត់ រៀបចំពិធីបុណ្យបោះបាយបិណ្ឌ (បិណ្ឌ១២) យ៉ាងកុះករ ដើម្បីឧទ្ទិសកុសលជូនញាតិកា និងវីរកងទ័ពជួរមុខ
សិល្បៈនិងវប្បធម៌

វត្តហ្លួង ក្រុងពោធិ៍សាត់ រៀបចំពិធីបុណ្យបោះបាយបិណ្ឌ (បិណ្ឌ១២) យ៉ាងកុះករ ដើម្បីឧទ្ទិសកុសលជូនញាតិកា និងវីរកងទ័ពជួរមុខ

នាព្រឹកព្រលឹមស្រាងៗ វត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ បានរៀបចំពិធីបោះបាយបិណ្ឌ (បិណ្ឌ១២) ក្រោមការដឹកនាំរបស់ព្រះគ្រូ ខាត់ ខេមរា ព្រះចៅអធិការវត្ត និងមានការពុទ្ធបរិស័ទចូលរួមយ៉ាងកុះករ។ ពិធីនេះធ្វើឡើងដើម្បីឧទ្ទិសកុសលជូនញាតិកាប្រាំពីរសណ្តាន ប្រេតពាលី ព្រមទាំងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខដែលបានពលីជីវិតការពារជាតិ។ ជាមួយគ្នានោះ ព្រះគ្រូអធិការវត្តបានអំពាវនាវឱ្យយុវជន និងពុទ្ធបរិស័ទជួយថែរក្សាមរតកវប្បធម៌ប្រពៃណីជាតិ និងស្វែងយល់ពី បរាភវសូត្រ ដើម្បីចៀសវាងអំពើអបាយមុខ និងការធ្លាក់ចុះថោកទាបក្នុងជីវិត។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត