មន្ត្រីជំនាញចុះណែនាំនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ដល់សហគមន៍កសិកម្មវាលវង់មានជ័យ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យ និងតាមដានលើសកម្មភាពប្រជុំណែនាំពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន» នៅក្នុងសហគមន៍កសិកម្មវាលវង់មានជ័យ ស្ថិតនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំពីនីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ព្រមទាំងបណ្តុះបណ្តាលពីរបៀបបំពេញពាក្យសុំដេញថ្លៃ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ត្រីកសិកម្មឃុំ, ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មវាលវង់មានជ័យ ដោយមានអ្នកចូលរួមសរុបចំនួន ៥នាក់ (ស្រី ៤នាក់)។
សកម្មភាពនេះ ត្រូវបានគាំទ្រថវិកា និងបច្ចេកទេសដោយ កម្មវិធីស្បៀងអាហារពិភពលោក (WFP)៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អានបន្ត