ព័ត៌មានក្នុងខេត្ត

គម្រោងសាងសង់ផ្លូវបេតុងអាមេនៅភូមិអន្លង់ហាប សម្រេចបាន ១០០% ប្រកបដោយគុណភាព និងបទដ្ឋានបច្ចេកទេស
ការអភិវឌ្ឍ
គម្រោងសាងសង់ផ្លូវបេតុងអាមេនៅភូមិអន្លង់ហាប សម្រេចបាន ១០០% ប្រកបដោយគុណភាព និងបទដ្ឋានបច្ចេកទេស
ពោធិ៍សាត់៖ គណៈកម្មការគ្រប់គ្រងគម្រោងឃុំកោះជុំ បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលការដ្ឋានសាងសង់ «ផ្លូវបេតុងអាមេ» ១០០% ដែលស្ថិតនៅក្នុងភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ។ តាមរយៈការចុះពិនិត្យជាក់ស្តែង គណៈកម្មការបានវាយតម្លៃ និងប្រកាសថា ក្រុមហ៊ុន ស្រី សុជាត ដែលជាទទួលការសាងសង់ បានអនុវត្តការងារយ៉ាងត្រឹមត្រូវ ស្របតាមបទដ្ឋាន គុណភាព និងលក្ខណៈបច្ចេកទេស ១០០% ដែលបានកំណត់ក្នុងកិច្ចសន្យា។ សូមបញ្ជាក់ថាគម្រោងនេះជា ប្រភេទគម្រោង ផ្លូវបេតុងអាមេ ប្រវែង ០,២៥០ គ.ម (២៥០ ម៉ែត្រ), ទទឹង ៥ ម៉ែត្រ, កម្រាស់ ១៥០ ម.ម (១៥ ហ៊ុន) ដែលជាមូលនិធិឃុំ ២០៨,៧៥០,០០០រៀល, ថវិកាភាគទាន/ធនធានចូលរួម ៣០០,០០០ រៀល, ថវិកាសរុប៖ ២០៩,០៥០,០០០ រៀល។ សមិទ្ធផលផ្លូវបេតុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលតាមខ្នងផ្ទះជាមួយសមាជិកគណបក្សចាស់ជរា និងមានជំងឺ
នយោបាយ
ក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលតាមខ្នងផ្ទះជាមួយសមាជិកគណបក្សចាស់ជរា និងមានជំងឺ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខសមាជិកគណបក្សដែលមានវ័យចាស់ជរា មានជំងឺ និងមានជីវភាពខ្វះខាត ដល់ខ្នងផ្ទះផ្ទាល់ ស្ថិតនៅក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីបារម្ភយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកគណបក្សនៅតាមមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រជាកសិករដែលជួបគ្រោះរាំងស្ងួត នៅឃុំអូរតាប៉ោង
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រជាកសិករដែលជួបគ្រោះរាំងស្ងួត នៅឃុំអូរតាប៉ោង
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមាន លោក-លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជាក់ស្តែង និងដឹកនាំការងារអន្តរាគមន៍ទឹកជូនប្រជាកសិករ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។ ប្រតិបត្តិការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើម្បីជួយសង្គ្រោះផលដំណាំ និងដោះស្រាយបញ្ហាកង្វះខាតទឹកស្រោចស្រពជូនប្រជាកសិករនៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងរងគ្រោះដោយសារបញ្ហាក្តៅរាំងស្ងួត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមប្រឹក្សាស្រុកវាលវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពិភាក្សា និងបូកសរុបការងារមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកវាលវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពិភាក្សា និងបូកសរុបការងារមូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកវាលវែង ដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសាលាស្រុកវាលវែង នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សូ សាហុង សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោកព្រឹទ្ធាចារ្យ អួន យ៉ង់ ប្រធានក្រុមប្រឹក្សាស្រុកវាលវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឃៀង សុជីវ័ន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះអន្តរាគមន៍បន្ទាន់បែងចែកទឹកសង្គ្រោះស្រូវស្រែជូនប្រជាកសិករ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះអន្តរាគមន៍បន្ទាន់បែងចែកទឹកសង្គ្រោះស្រូវស្រែជូនប្រជាកសិករ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងអន្តរាគមន៍បន្ទាន់លើប្រព័ន្ធប្រឡាយទឹកក្នុងស្រុកបាកាន ដើម្បីបែងចែកទឹកស្រោចស្រពសង្គ្រោះស្រូវស្រែប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ឱ្យបានទាន់ពេលវេលា និងកាត់បន្ថយការខូចខាតផលដំណាំ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរ និងប្រជាពលរដ្ឋសហការគ្នាចុះជួសជុលផ្លូវកៅស៊ូដែលខូច ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ការអភិវឌ្ឍ
អាជ្ញាធរ និងប្រជាពលរដ្ឋសហការគ្នាចុះជួសជុលផ្លូវកៅស៊ូដែលខូច ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលស្រុកក្រគរ បានដឹកនាំកងកម្លាំង និងអាជ្ញាធរឃុំ សហការជាមួយប្រជាពលរដ្ឋ ចុះជួសជុលផ្លូវកៅស៊ូ មានជង្ហុកក្នុងឃុំបឹងកន្ទួត ដើម្បីសម្រួលការធ្វើដំណើរ និងលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធក្រោមស្មារតីសាមគ្គីភាព។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ចូលរួមបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញជូនបុគ្គលិកសហគ្រាស និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម
អប់រំ និងកីឡា
អភិបាលស្រុកក្រគរ ចូលរួមបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញជូនបុគ្គលិកសហគ្រាស និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ និងលោក កុល ប៊ុនធឿន តំណាងមន្ទីរការងារខេត្តពោធិ៍សាត់ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញ និងប្រគល់វិញ្ញាបនបត្រជូនបុគ្គលិកក្រុមហ៊ុនសហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះ គឺជារៀបចំឡើងតាមរយៈកិច្ចសហការរវាង វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ និង ក្រុមហ៊ុន ថូភេក ឯ.ក / អ៊ីមែកស៍ ឯ.ក ដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងវិស័យឧស្សាហកម្ម
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ បន្តចុះពិនិត្យស្រែប្រជាកសិករ និងបញ្ជាឱ្យបញ្ចេញម៉ាស៊ីនបូមទឹកជួយសង្គ្រោះដំណាំស្រូវនៅស្រុកបាកាន
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ បន្តចុះពិនិត្យស្រែប្រជាកសិករ និងបញ្ជាឱ្យបញ្ចេញម៉ាស៊ីនបូមទឹកជួយសង្គ្រោះដំណាំស្រូវនៅស្រុកបាកាន
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពស្រែប្រជាកសិករនៅស្រុកបាកាន និង បញ្ជាឱ្យមន្ទីរធនធានទឹកបញ្ចេញម៉ាស៊ីនបូមទឹកបន្ទាន់ ដើម្បីសង្គ្រោះដំណាំស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹក នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ហេង សុខគង់ និងលោក សំ ណារិទ្ធ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃវត្តគិរីបរវង្ស
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហេង សុខគង់ និងលោក សំ ណារិទ្ធ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃវត្តគិរីបរវង្ស
ឯកឧត្តម ហេង សុខគង់ និងលោក សំ ណារិទ្ធដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃវត្តគិរីបរវង្ស និងឧទ្ទិសកុសលជូនវីរយុទ្ធជនការពារជាតិ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងខេត្ត ផ្ដល់ប្រេងម៉ាស៊ូតចំនួន៩០០លីត្រសម្រាប់បូមទឹកសង្គ្រោះស្រូវវស្សាដែលជួបគ្រោះរាំងស្ងួត នៅឃុំស្វាយដូនកែវ
សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្ត ផ្ដល់ប្រេងម៉ាស៊ូតចំនួន៩០០លីត្រសម្រាប់បូមទឹកសង្គ្រោះស្រូវវស្សាដែលជួបគ្រោះរាំងស្ងួត នៅឃុំស្វាយដូនកែវ
លោក ហេង សុភាណា អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ផ្ដល់ប្រេងម៉ាស៊ូតចំនួន៩០០លីត្រសម្រាប់បូមទឹកសង្គ្រោះស្រូវវស្សាដែលជួបគ្រោះរាំងស្ងួត នៅឃុំស្វាយដូនកែវ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា ដឹកនាំកម្លាំងចាក់ប៉េតុងជួសជុលផ្លូវខូចខាតក្នុងស្រុកតាលោសែនជ័យ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំកម្លាំងចាក់ប៉េតុងជួសជុលផ្លូវខូចខាតក្នុងស្រុកតាលោសែនជ័យ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការចលនាមន្ត្រីរាជការ និងកងកម្លាំង ចាក់ប៉េតុងបំពេញគំហុក និងបំបាត់សំបុកមាន់ លើកំណាត់ផ្លូវកៅស៊ូខូចខាតនៅស្រុកតាលោសែនជ័យ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ជាប្រចាំ និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈដោយស្មារតីម្ចាស់ការ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ចូលរួមពិធីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ចូលរួមពិធីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យពោធិ៍សាត់ មន្ទីរអប់រំ និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានអ្នកចូលរួមជាង ៥០០នាក់។ ពិធីនេះរៀបចំឡើងដើម្បីឆ្លើយតបនឹងការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងខេត្ត ចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាសស្តីពីវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
សន្តិសុខសង្គម
អភិបាលរងខេត្ត ចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាសស្តីពីវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
លោក សំ ណារិទ្ធ អភិបាលរងខេត្ត បានចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាសតាមរយៈប្រព័ន្ធ Zoom ស្ដីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត