ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម ប្រចាំឆមាសទី១
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល ការិយាល័យនីតិកម្មកសិកម្ម ព្រមទាំងមន្ត្រីច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆមាសទី១ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំថ្មកែវ នៃអគាររដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់៕


សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកក្រគរ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងពិនិត្យមើលការងារបរិស្ថាន នៅបរិវេណជុំវិញផ្សារសាមគ្គីក្រគរ
លោក ធាង សេង អភិបាលរងតំណាងលោកអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងពិនិត្យមើលការងារបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ក្នុង និងបរិវេណជុំវិញផ្សារសាមគ្គីក្រគរ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យស្ថានភាពផ្លូវ ដំណាំកសិកម្ម និងអគារបេតិកភណ្ឌសម័យបារាំង ក្នុងសង្កាត់លលកស
លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផ្លូវគ្រួសក្រហមចូលច្បារ ការដាំដុះដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងអគារបុរាណដែលសល់ពីសម័យបារាំង ស្ថិតនៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់។


ការអភិវឌ្ឍ
សង្កាត់ស្វាយអាត់ ជួសជុល និងស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ ប្រវែងសរុបជិត ៨០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ បានអោយដឹងថាពេលនេះ ការសាងសង់កំពុងអនុវត្តគម្រោងមូលនិធិសង្កាត់ប្រចាំឆ្នាំ២០២៦ ដោយប្រែក្លាយផ្លូវក្រួសក្រហម ឱ្យទៅជាផ្លូវបេតុងអាមេដ៏រឹងមាំ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ព្រមទាំងលុបបំបាត់បញ្ហាហុយដី និងដក់ទឹកនៅរដូវវស្សា។ ការអភិវឌ្ឍផ្លូវទាំង២ខ្សែនេះ នឹងសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងការធ្វើដំណើរទៅកាន់សាលារៀន ទីប្រជុំជន និងទីកន្លែងផ្សេងៗ។
សូមបញ្ជាក់ថា៖ ផ្លូវទាំង២ខ្សែ រួមមាន៖ ផ្លូវបេតុងអាមេ ប្រវែង ១២៦ ម៉ែត្រ, ទទឹង ៣,៥០ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវកៅស៊ូលេខ៥ ចូលទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយអាត់ សម្រួលដល់ការប្រកបរបរ និងការមកទទួលសេវាសាធារណៈរបស់ប្រជាពលរដ្ឋ និងផ្លូវបេតុងអាមេ ប្រវែង ៦៣៩ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២១ (ចាស់) ឆ្ពោះទៅកាន់ផ្លូវកៅស៊ូលេខ៥៥។
គម្រោងស្ថាបនាផ្លូវបេតុងទាំង ២ខ្សែនេះ អនុវត្តកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន លឹម ឈាងឡុង ក្រោមថវិកាសរុបជាង ៣១០ លានរៀល ដែលបានឆ្លងកាត់ការដេញថ្លៃជាសាធារណៈ ប្រកបដោយតម្លាភាព និងត្រឹមត្រូវ៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្លែងអំណរគុណ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាជួយដល់គ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារ ចំនួន ៥សព
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែលបានឧបត្ថម្ភថវិកាចំនួន ២៥.០០០.០០០រៀល (ក្នុង១សពចំនួន ៥.០០០.០០០រៀល) ជូនដល់គ្រួសារសពនាយប៉ុស្តិ៍ មន្ត្រីនគរបាល និងប្រជាការពារ ចំនួន ៥សព ដែលបានបាត់បង់ជីវិតពេលបំពេញភារកិច្ច។


ការអភិវឌ្ឍ
អភិបាលរងខេត្តពោធិ៍សាត់ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងគម្រោងចិញ្ចឹមគោយកទឹកដោះលើទំហំដី ១ពាន់ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស
លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញសរុប ២៦នាក់ ដែលមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការិយាល័យដែនជម្រកសត្វព្រៃ បានចុះពិនិត្យទីតាំងគម្រោងចិញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន SONAVITH Co., Ltd ទំហំ ១ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។


បរិស្ថាន
ស្វែងយល់ពី លក្ខណៈពិសេស និងប្រភពដើមនៃកេសរកូលព្រៃដ៏កម្រ
កេសរកូលស្បែកជើងទេវតា ជារុក្ខជាតិកេសរកូលដីព្រៃដ៏កម្រ មានផ្កាស្អាតប្លែក រីកនៅចន្លោះខែមីនាដល់ខែឧសភា នៅកម្ពុជាភាគច្រើនដុះតាមតំបន់ភ្នំមានសំណើមខ្ពស់ ដូចជានៅខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង និងមណ្ឌលគិរី ផ្កានេះមានតម្លៃខ្ពស់ និងត្រូវបានគេស្គាល់ផងដែរថា «ផ្កាថាវរី» ដែលជាទីនិយមនិងមានតម្លៃថ្លៃក្នុងទីផ្សារក្រៅប្រទេស។


សន្តិសុខសង្គម
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់ App NoDrug
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំកម្មវិធី ផ្សព្វផ្សាយអប់រំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ និងការប្រើប្រាស់ App NoDrug ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក លឹម តុងហួត និងលោក សំ សេង ។ បន្ទាប់មក ក្រុមការងារក៏បានចុះផ្ទាល់ដើម្បីផ្សព្វផ្សាយ និងអប់រំដល់ម្ចាស់អាជីវកម្មព្រមទាំងបុគ្គលិកសេវាកម្មទេសចរណ៍ក្នុងខេត្តផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់បុគ្គលម្នាក់ៗក៍ដូចជាសហគ្រាស មិនមែនជាជម្រើសទៀតទេ តែជាភាពចាំបាច់ដែលមិនអាចខ្វះបាន
វគ្គ «តស់! ចាប់យកឌីជីថល» ត្រូវបានរៀបចំនៅសណ្ឋាគារ ច័ន្ទមុណ្ណី មុណ្ណីច័ន្ទ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក គួង វុត្ថា និងលោក ងួន ប៉ោសេង ដោយមានការចូលរួមពីអាជ្ញាធរ ម្ចាស់សហគ្រាស អាជីវករ និងសហគមន៍មូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
លោក ពៅ ពិសិដ្ឋ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្នាំ២០២៦
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង៧។


ទេសចរណ៍
ប្រវត្តិរម្មណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដ៏មានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកកំសាន្តក្នុងទឹកដីខេត្តពោធិ៍សាត់
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានធម្មជាតិបែបផ្សងព្រេង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣គីឡូម៉ែត្រពីទីរួមខេត្ត និង ១៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
តំបន់នេះព័ទ្ធជុំវិញដោយព្រៃភ្នំ និងមានដើមឈើមានតម្លៃព្រមទាំងសត្វព្រៃចម្រុះជាច្រើនប្រភេទ។ រមណីយដ្ឋាននេះត្រូវបានបែងចែកជាដំណាក់កម្សាន្តជាច្រើនដូចជា៖ ដំណាក់តាង៉ុកគយ ដំណាក់កោះយាយចាំតា ដំណាក់ទឹកឈូរ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ទឹកជ្រោះដំណាក់ព្រះ ដំណាក់ម្លប់ជ្រៃក្រឹម ដំណាក់កោះសុបិន្ត ដំណាក់ទឹកធ្លាក់ ដំណាក់កោះដាច់ និងដំណាក់កោះភ្ញៀវ។
ទេសចរណ៍ធម្មជាតិមួយនេះមានលក្ខណៈពិសេសបីយ៉ាងគឺ ទឹកថ្លាត្រជាក់ ទេសភាពស្រស់ស្អាត និងទឹកជ្រោះធ្លាក់ច្រើនដំណាក់គួរឱ្យចង់គយគន់ ដែលធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។


អប់រំ និងកីឡា
សម្ពោធជាផ្លូវការសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់
លោក អ៊ុយ សុធាវី បានអញ្ជើញបើកកម្មវិធី សម្ពោធជាផ្លូវការសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភថវិកាដល់គ្រួសារវីរជនកងកម្លាំង និងប្រជាការពារ ៥រូប ដែលបានពលីជីវិតនៅឃុំអូរសោម
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវសារសួរសុខទុក្ខ និងការសោកស្តាយយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះគ្រួសារនៃសព ដោយសម្តេចទាំងទ្វេបានចាត់ទុកការពលីរបស់វីរជនទាំង ៥រូប គឺជាការបាត់បង់នូវធនធានមនុស្ស និងជាគំរូនៃទឹកចិត្តស្នេហាជាតិយ៉ាងខ្ពង់ខ្ពស់។

