ព័ត៌មានក្នុងខេត្ត

លោកអភិបាលស្រុក ចុះណែនាំម្ចាស់សត្វពាហនៈដែលលែងពាសកាល បន្ទាប់ពីមានការរិះគន់ពីសាធារណជន
សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុក ចុះណែនាំម្ចាស់សត្វពាហនៈដែលលែងពាសកាល បន្ទាប់ពីមានការរិះគន់ពីសាធារណជន
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញជួបប្រជុំផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វពាហនៈក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពាក់ព័ន្ធនឹងការលែងសត្វពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ រហូតមានការរិះគន់ពីសាធារណជន នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ។ នៅក្នុងជំនួបនោះ លោកអភិបាលស្រុកបានធ្វើការណែនាំ និងពន្យល់សម្របសម្រួល ដើម្បីរកចំណុចរួមគ្នាក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។ លោកបានបញ្ជាក់ថា ជាលទ្ធផល បងប្អូនប្រជាពលរដ្ឋជាម្ចាស់សត្វពាហនៈបានសម្តែងក្តីសប្បាយរីករាយ និងយល់ព្រមទទួលយកការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅអនុវត្តឱ្យបានត្រឹមត្រូវ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ និងដាក់ចេញទិសដៅពង្រឹងការទប់ស្កាត់ការជួញដូរមនុស្ស និងស្ត្រី-កុមារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ និងដាក់ចេញទិសដៅពង្រឹងការទប់ស្កាត់ការជួញដូរមនុស្ស និងស្ត្រី-កុមារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦
លេខាធិការដ្ឋាន គ.ជ.ប.ខ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅសម្រាប់ឆមាសទី២ ក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំកិច្ចប្រជុំរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នៅខេត្តពោធិ៍សាត់
នយោបាយ
ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំកិច្ចប្រជុំរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ គណៈគ្រប់គ្រងដឹកនាំកម្មវិធីកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក របស់គណបក្សខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម សៅ ដារឿន, ឯកឧត្តម ស៊ុម លើម និង ឯកឧត្តម ឈិម ផាវេត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានវត្តមាន ប្រធានគណបក្សក្រុង-ស្រុក និងប្រធានគណៈឃោសនាអប់រំគណបក្សក្រុង-ស្រុក សរុបចំនួន ៣៥ រូប (ស្រី ៥ រូប)៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រក្រូចសើច ដើម្បីពង្រឹងប្រសិទ្ធភាពការស្រោចស្រព
ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រក្រូចសើច ដើម្បីពង្រឹងប្រសិទ្ធភាពការស្រោចស្រព
ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ «ក្រូចសើច» ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាពលរដ្ឋ នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើច មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា។ កិច្ចការងារថែទាំសំខាន់ៗរួមមាន៖ ថែទាំទំនប់ដីប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ), ព្រមទាំងសំណង់ទ្វារទឹក សំណង់ស្ទាក់ និងលូចែកចាយទឹកសរុប ១១ កន្លែង, ក្រុមការងារបាននិងកំពុងបន្តស្តារប្រឡាយមេ សម្អាតជើងទេរប្រឡាយបានប្រវែង ១,២០០ ម៉ែត្រ បង្ហាប់គ្រលុកដី និងសម្អាតជើងទេរផ្នែកខាងក្រៅ។ ការងារថែទាំជាប្រចាំនេះ នឹងជួយឱ្យការបែងចែកទឹកកាន់តែមានភាពល្អប្រសើរ ធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់កសិករក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា ដឹកនាំប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ដើមឈើរាប់ពាន់ដើមត្រូវដាំក្នុងឃុំអន្សាចំបក់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ដើមឈើរាប់ពាន់ដើមត្រូវដាំក្នុងឃុំអន្សាចំបក់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីរុក្ខទិវា ៩ កក្កដា» ឆ្នាំ២០២៦ កម្រិតថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ពិធីដាំដើមឈើជាប្រវត្តិសាស្ត្រនេះ ត្រូវ​បាន​រៀបចំឡើងនៅក្នុងតំបន់ព្រៃសហគមន៍តាព្រះខ្សាច់ល្អិត ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីចូលរួមចំណែកថែរក្សា បង្កើនគម្របព្រៃឈើ និងការពារបរិស្ថានក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ការិយាល័យប្រជាពលរដ្ឋ បើកទទួលការស្នើសុំសេវាដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
ការិយាល័យប្រជាពលរដ្ឋ បើកទទួលការស្នើសុំសេវាដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក រ៉ម វណ្ណេះ ប្រធានការិយាល័យប្រជាពលរដ្ឋ បានឱ្យដឹងថា ប្រជាពលរដ្ឋបានអញ្ជើញមកស្នើសុំសេវាផ្សេងៗដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិកជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកមកទទួលសេវាទាំងនោះ រួមមាន ប្រជាការពារភូមិ និវត្តជន (មន្ត្រីចូលនិវត្តន៍) ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀតផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាង ឡេង ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសាធារណៈ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលស្រុកវាលវែង
សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសាធារណៈ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលស្រុកវាលវែង
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល សួរសុខទុក្ខ និងពង្រឹងការងារសន្តិសុខសាធារណៈក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក គង់ បូណារ៉ាស៊ី នាយការិយាល័យ តំណាងលោកស្នងការរងទទួលទិសស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក-លោកស្រីជាអភិបាលរងស្រុក អធិការ អធិការរង នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៣៩ រូប (ស្រី ៦ រូប)៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក អ៊ន សុផល្លា ចុះពិនិត្យ និងសម្រួលផ្លូវធ្វើដំណើរឆ្ពោះទៅទីតាំងប្រារព្ធពិធីរុក្ខទិវា ក្នុងស្រុកក្រគរ
សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ចុះពិនិត្យ និងសម្រួលផ្លូវធ្វើដំណើរឆ្ពោះទៅទីតាំងប្រារព្ធពិធីរុក្ខទិវា ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងក្រុមការងារ បានចុះពិនិត្យ និងសម្រួលផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងសម្រាប់ប្រារព្ធ «ពិធីរុក្ខទិវា ៩ កក្កដា» នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពចុះពិនិត្យ និងរៀបចំផ្លូវនេះ ធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើរ និងត្រៀមលក្ខណៈរៀបចំពិធីដាំដើមឈើឱ្យបានរលូន សម្រាប់កម្មវិធីដែលត្រូវប្រារព្ធឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាង ឡេង ដឹកនាំក្រុមការងារនាំយកបច្ច័យ និងសម្ភារចូលរួមបុណ្យ ៧ថ្ងៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម
សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង ដឹកនាំក្រុមការងារនាំយកបច្ច័យ និងសម្ភារចូលរួមបុណ្យ ៧ថ្ងៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការសាលាស្រុក និងក្រុមយុវជនស្រុក អញ្ជើញចូលរួមពិធីបុណ្យគប់ខួប ៧ថ្ងៃ សពលោក សាម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ដែលស្ថិតនៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិកាចំនួន ១.៤៣០.០០០ រៀល (មួយលាន បួនសែនសាមសិបពាន់រៀល) ព្រមទាំងទឹកក្រូច ៥ កេស និងទឹកបរិសុទ្ធ ៥ កេស ដែលជាអំណោយសប្បុរសធម៌ទទួលបានពីការចូលរួមរបស់មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក និងសប្បុរសជន ទៅប្រគល់ជូនគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក តុល សុភក្តិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំឱ្យរុះរើឧបករណ៍នេសាទដែលបិទខ្ទប់ផ្លូវទឹក ក្នុងស្រុកកណ្តៀង
ការអភិវឌ្ឍ
លោក តុល សុភក្តិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំឱ្យរុះរើឧបករណ៍នេសាទដែលបិទខ្ទប់ផ្លូវទឹក ក្នុងស្រុកកណ្តៀង
លោក តុល សុភក្តិ អភិបាលរងស្រុក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងរកឃើញឧបករណ៍រាំងស្ទះផ្លូវទឹកចំនួន ៧ករណី នៅភូមិស្វាយយាង និងភូមិសន្លុង អាជ្ញាធរបានណែនាំឱ្យម្ចាស់ទីតាំងកែសម្រួលប្រើប្រាស់ត្រឹម ១/៣ នៃទំហំផ្លូវទឹក និងដាក់ផែនការរុះរើជាបន្ទាន់ ដើម្បីធានាលំហូរទឹក និងការពារផលប្រយោជន៍រួម។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំស្ដីពី ការស្នើសុំពូជស្រូវ និងស្បៀងមួយចំនួនសម្រាប់ឆ្លើយតបជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំស្ដីពី ការស្នើសុំពូជស្រូវ និងស្បៀងមួយចំនួនសម្រាប់ឆ្លើយតបជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំកិច្ចប្រជុំស្ដីពី «ការស្នើសុំស្រូវពូជ និងស្បៀងមួយចំនួន ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត» នៅសាលប្រជុំជាន់ទី២ សាលាខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ជំនួបសម្របសម្រួលជាមួយអាជីវករ ៧ តូប ដែលលក់ដូររំលោភលើចំណីផ្លូវ និងមាត់ស្ទឹងក្បាលស្ពានបំណក់
សកម្មភាពអាជ្ញាធរ
ជំនួបសម្របសម្រួលជាមួយអាជីវករ ៧ តូប ដែលលក់ដូររំលោភលើចំណីផ្លូវ និងមាត់ស្ទឹងក្បាលស្ពានបំណក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយអាជីវករផ្សារបំណក់ចំនួន ៧ តូប ពាក់ព័ន្ធនឹងការលក់ដូររំលោភចូលចំណីផ្លូវគល់ស្ពាន និងចំណីមាត់ស្ទឹងក្បាលស្ពានបំណក់ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បេក្ខជនបាក់ឌុបម្នាក់ ឡើងឈាម និងបេះដូងលោតញាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
អប់រំ និងកីឡា
បេក្ខជនបាក់ឌុបម្នាក់ ឡើងឈាម និងបេះដូងលោតញាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ បេក្ខជនមួយរូបឈ្មោះ យន់ រដ្ឋា ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយសារមានអាការៈអស់កម្លាំងខ្លាំង សម្ពាធឈាមឡើងខ្ពស់ និងបេះដូងលោតញាប់ខុសធម្មតា រហូតមិនអាចបន្តការធ្វើវិញ្ញាសាប្រឡងបាន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:២០នាទី នៅក្នុងមណ្ឌលប្រឡងវិទ្យាល័យ ពោធិ៍សាត់ (ត្បូង)។ ករណីនេះ គ្រូពេទ្យប្រចាំការ បានបញ្ជូនបេក្ខជនរូបនេះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ជាបន្ទាន់ ដើម្បីទទួលការសង្គ្រោះ និងព្យាបាលទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ក៏មានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនៃក្រុមការងារ អ.ប.ព. (ACU) ម្នាក់ បានរួមដំណើរតាមរថយន្តសង្គ្រោះបន្ទាន់ ដើម្បីតាមដាន និងសម្រួលសភាពការណ៍ជូនបេក្ខជនផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត