
លោក ធាង ឡេង ដឹកនាំក្រុមការងារនាំយកបច្ច័យ និងសម្ភារចូលរួមបុណ្យ ៧ថ្ងៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការសាលាស្រុក និងក្រុមយុវជនស្រុក អញ្ជើញចូលរួមពិធីបុណ្យគប់ខួប ៧ថ្ងៃ សពលោក សាម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ដែលស្ថិតនៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិកាចំនួន ១.៤៣០.០០០ រៀល (មួយលាន បួនសែនសាមសិបពាន់រៀល) ព្រមទាំងទឹកក្រូច ៥ កេស និងទឹកបរិសុទ្ធ ៥ កេស ដែលជាអំណោយសប្បុរសធម៌ទទួលបានពីការចូលរួមរបស់មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក និងសប្បុរសជន ទៅប្រគល់ជូនគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត៕








