ព័ត៌មានក្នុងខេត្ត

ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ចុះទទួលវត្ថុបុរាណពីទីតាំងបេតិកភណ្ឌក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់
សិល្បៈនិងវប្បធម៌
ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ចុះទទួលវត្ថុបុរាណពីទីតាំងបេតិកភណ្ឌក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់
ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានចុះប្រមូល និងទទួលយកវត្ថុបេតិកភណ្ឌពីឃុំបឹងបត់កណ្តោល ស្រុកបាកាន យកទៅរក្សាទុក ចុះបញ្ជី និងសិក្សាស្រាវជ្រាវតាមបច្ចេកទេស ដើម្បីការពារ និងអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនបុគ្គលឈ្មោះ ប្រុក សៀក តាមបណ្តឹងបរិហារកេរ្តិ៍ និងញុះញង់លើបណ្តាញសង្គម
សេចក្តីប្រកាសព័ត៌មាន
សមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនបុគ្គលឈ្មោះ ប្រុក សៀក តាមបណ្តឹងបរិហារកេរ្តិ៍ និងញុះញង់លើបណ្តាញសង្គម
យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានទទួលបណ្តឹងពីឈ្មោះ ជា ដារី អាយុ ៣៧ឆ្នាំ (មន្ត្រីរាជការ) និងឈ្មោះ ម៉ម គឹមហេង អាយុ ៤៣ឆ្នាំ (មេភូមិឧបសម្ព័ន្ធ) រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដើមបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ទំព័រហ្វេសប៊ុកឈ្មោះ "ផ្កាយព្រឹក lenglay Kpp" បានបង្ហោះវីដេអូដែលមានខ្លឹមសារញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈមកលើរូបពួកគាត់ ដោយមានការចូលរួមពីបុគ្គលឈ្មោះ ប្រុក សៀក។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកវាលវែង គ្រោងប្រើប្រាស់ថវិកាសប្បុរសធម៌ ១០លានរៀល ដើម្បីកែលម្អតំបន់ទេសចរណ៍សំខាន់ៗ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង គ្រោងប្រើប្រាស់ថវិកាសប្បុរសធម៌ ១០លានរៀល ដើម្បីកែលម្អតំបន់ទេសចរណ៍សំខាន់ៗ
រដ្ឋបាលស្រុកវាលវែង បានទទួលបានថវិកាឧបត្ថម្ភចំនួន ១០,០០០,០០០រៀល (ដប់លានរៀលគត់) ពីឯកឧត្តម ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត និងលោកជំទាវ យូ ស្រីលាភ ទីប្រឹក្សាក្រសួងមហាផ្ទៃ ដើម្បីរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ និងកែលម្អសោភ័ណភាពក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកម្មវិធី «វេទិកាសាលារៀនយើង» នៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រឹងវិន័យសិស្ស
សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកម្មវិធី «វេទិកាសាលារៀនយើង» នៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រឹងវិន័យសិស្ស
អភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិកាសាលារៀនយើង» នៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ដើម្បីលើកកម្ពស់គុណភាពអប់រំ ដាស់តឿនសិស្សឱ្យខិតខំរៀនសូត្រ និងជៀសឆ្ងាយពីគ្រឿងញៀន/អបាយមុខ ព្រមទាំងពង្រឹងកិច្ចសហការរវាងអាជ្ញាធរ សាលារៀន និងសហគមន៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
យុទ្ធនាការដាំដើមឈើជាង ១,០០០ដើម នៅតំបន់ព្រៃលិចទឹក (តំបន់៣) ក្នុងស្រុកក្រគរ ដើម្បីស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ
នយោបាយ
យុទ្ធនាការដាំដើមឈើជាង ១,០០០ដើម នៅតំបន់ព្រៃលិចទឹក (តំបន់៣) ក្នុងស្រុកក្រគរ ដើម្បីស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ
រដ្ឋបាលខេត្តពោធិ៍សាត់សហការជាមួយក្រុមការងាររាជរដ្ឋាភិបាល បានរៀបចំយុទ្ធនាការដាំដើមឈើព្រៃលិចទឹក (ដីតំបន់៣) ជាង ១,០០០ដើម នៅស្រុកក្រគរ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា និង ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ដើម្បីស្តារគម្របព្រៃឈើ ថែរក្សាជម្រកពូជត្រីពងកូន និងទ្រទ្រង់ជីវចម្រុះជុំវិញបឹងទន្លេសាប។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ចាន់ វិចិត្រ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចតែងតាំងសមាសភាពមន្ត្រីគណបក្សឃុំតាលោ
នយោបាយ
លោក ចាន់ វិចិត្រ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចតែងតាំងសមាសភាពមន្ត្រីគណបក្សឃុំតាលោ
លោក ចាន់ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សស្រុកតាលោសែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចតែងតាំងសមាសភាពមន្ត្រីគណបក្សឃុំតាលោ នៅស្នាក់ការគណបក្សឃុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សស្រុក និងឃុំសរុប ១៤៥នាក់ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វគ្គផ្សព្វផ្សាយការងារចាត់តាំងកសាងគណបក្ស និងជំនាញព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងទិន្នន័យសមាជិក និងមន្ត្រីគណបក្ស ឆ្នាំ២០២៦
នយោបាយ
វគ្គផ្សព្វផ្សាយការងារចាត់តាំងកសាងគណបក្ស និងជំនាញព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងទិន្នន័យសមាជិក និងមន្ត្រីគណបក្ស ឆ្នាំ២០២៦
នៅទីស្នាក់ការគណបក្សខេត្តពោធិ៍សាត់ មានការរៀបចំបើកវគ្គផ្សព្វផ្សាយឯកសារគោលការណ៍ចាត់តាំងកសាងគណបក្ស និងវគ្គបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យា (IT) ស្តីពីការគ្រប់គ្រងទិន្នន័យសមាជិក និងមន្ត្រីគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា ឆ្នាំ២០២៦ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុក ស្រុកភ្នំក្រវាញ និងស្រុកវាលវែង រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុក ស្រុកភ្នំក្រវាញ និងស្រុកវាលវែង រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៦
ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ស្រុកភ្នំក្រវាញ និងស្រុកវាលវែង បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ដើម្បីបូកសរុបលទ្ធផល និងពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងព្យាបាលជំងឺគ្រុនចាញ់ក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សមត្ថកិច្ចក្រុងពោធិ៍សាត់ បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀនជាង ៦ក្រាម
សន្តិសុខសង្គម
សមត្ថកិច្ចក្រុងពោធិ៍សាត់ បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀនជាង ៦ក្រាម
នគរបាលក្រុងពោធិ៍សាត់បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ (ឈ្មោះ យ.ប្រ.ហ អាយុ ៣៨ឆ្នាំ និងឈ្មោះ អ ស.ស.ណ អាយុ ៣៤ឆ្នាំ) ពាក់ព័ន្ធការរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ សមត្ថកិច្ចដកហូតបានថ្នាំញៀន ៣កញ្ចប់ (៦.៥៦ក្រាម) ទូរស័ព្ទ ២គ្រឿង និងសម្ភារមួយចំនួន។ ជនសង្ស័យទាំងពីរមានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន+) ហើយត្រូវ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរស្រុកកណ្ដៀងប្រកាសប្ដូរឈ្មោះ «ហុងបាក់ដៃ» មកជា «ហុងសាមគ្គី» ក្រោយបញ្ចប់ការជួសជុល និងដោះស្រាយវិបត្តិទឹកស្រោចស្រពជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកណ្ដៀងប្រកាសប្ដូរឈ្មោះ «ហុងបាក់ដៃ» មកជា «ហុងសាមគ្គី» ក្រោយបញ្ចប់ការជួសជុល និងដោះស្រាយវិបត្តិទឹកស្រោចស្រពជូនប្រជាពលរដ្ឋ
រដ្ឋបាលស្រុកបានប្តូរឈ្មោះជា «ហុងសាមគ្គី» ដើម្បីឆ្លុះបញ្ចាំងពីការបញ្ចប់ជម្លោះដណ្តើមទឹក ហើយប្រែមកជាភាពចុះសម្រុងគ្នាក្នុងសហគមន៍ ក្រោមការដោះស្រាយពីអភិបាលខេត្តពោធិ៍សាត់ និងមន្ទីរធនធានទឹក ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផលនេះ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ បិទប្រកាសផ្សាយសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦ភូមិ ក្នុងឃុំត្នោតជុំ ស្រុកក្រគរ ដើម្បីឈានទៅចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តពោធិ៍សាត់ បិទប្រកាសផ្សាយសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦ភូមិ ក្នុងឃុំត្នោតជុំ ស្រុកក្រគរ ដើម្បីឈានទៅចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
នៅវត្តត្នោតជុំ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំកិច្ចប្រជុំបិទប្រកាសផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីចំនួន ៦ភូមិ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ក្រោមអធិបតីភាព លោក សំ ណារិទ្ធិ អភិបាលរងខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បទយកការណ៍៖ ​បុណ្យកឋិនទាន
បទយកការណ៍
បទយកការណ៍៖ ​បុណ្យកឋិនទាន
បទយកការណ៍៖ ​បុណ្យកឋិនទាន
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បទយកការណ៍ ៖​ កសិកម្មដំណាំល្ហុងនៅស្រុកភ្នំក្រវាញ
បទយកការណ៍
បទយកការណ៍ ៖​ កសិកម្មដំណាំល្ហុងនៅស្រុកភ្នំក្រវាញ
បទយកការណ៍ ៖​ កសិកម្មដំណាំល្ហុងនៅស្រុកភ្នំក្រវាញ ប្រធានគ្រប់គ្រងការផលិត លោក លាង ទិតដ្ឋាន លោក សេក ញន កាត់ត និង ក្រាហ្វិក លោក ជៀម វិបុល រូបភាព និង អត្តបទ លោក ស្ងួន ឈឿន អានអត្តបទ កញ្ញា​ ឡូយ ពុទ្ធា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត