
រដ្ឋបាលខេត្តពោធិ៍សាត់ បិទប្រកាសផ្សាយសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦ភូមិ ក្នុងឃុំត្នោតជុំ ស្រុកក្រគរ ដើម្បីឈានទៅចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
នៅវត្តត្នោតជុំ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំកិច្ចប្រជុំបិទប្រកាសផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីចំនួន ៦ភូមិ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ក្រោមអធិបតីភាព លោក សំ ណារិទ្ធិ អភិបាលរងខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។











