ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជាស្រុកកណ្ដៀង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារខ្វះខាតនៅឃុំស្រែស្ដុក
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្ដៀង សហការជាមួយរដ្ឋបាលឃុំស្រែស្ដុក បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារខ្វះខាត ១គ្រួសារ នៅភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ អំណោយទាំងនោះរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងត្រីខ យ៉ាងណាមួយយួរៗ ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃ ស្របតាមគោលការណ៍មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ពលរដ្ឋសង្កាត់រលាប ក្រុងពោធិ៍សាត់ ទទួលស្គាល់គុណតម្លៃនៃការសង្គ្រោះជាតិ ការការពារទឹកដី និងការអភិវឌ្ឍរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងប្តេជ្ញារួមសាមគ្គីគ្នាធ្វើឱ្យខ្មែរកាន់តែរុងរឿង
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋានចំនួន ១,០២៣នាក់ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ដើម្បីពង្រឹងសាមគ្គីភាព ត្រៀមបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងផ្តាំផ្ញើឱ្យមន្ត្រីបន្តបម្រើពលរដ្ឋឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហើបពីការសម្ពោធ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ វាលសម្តេចយស» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ គម្រោងសាងសង់ច្រាំងស្ទឹងពោធិ៍សាត់ប្រវែង ៤គីឡូម៉ែត្រ ព្រមទាំងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ និងកសិ-ថាមពលនៅស្រុកវាលវែង និងការពង្រីករោងចក្រ-ឧស្សាហកម្មបង្កើតការងារនៅស្រុកក្រគរ និងស្រុកបាកាន។


សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃវឌ្ឍភាពការអនុវត្តគម្រោងដាំបង្គោលសូឡា នៅសាលាឃុំលាច
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍភាពការអនុវត្តគម្រោងដាំបង្គោលសូឡា នៅសាលាឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះផ្តោតលើការតាមដានលទ្ធផលការងារ និងកំណត់ទិសដៅអនុវត្តបន្ត ដើម្បីធានាឱ្យគម្រោងសម្រេចបានតាមផែនការ មានគុណភាព និងរួមចំណែកលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត ទី ថានី ដឹកនាំកិច្ចប្រជុំត្រៀមការប្រកួតកីឡាពានរង្វាន់ «៧ មករា» ស្រុកបាកាន លើកទី៤ ឆ្នាំ២០២៧
ឯកឧត្តមបណ្ឌិត ទី ថានី ប្រធានក្រុមការងារយុវជន គ្រូបង្រៀន និងមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំត្រៀមការប្រកួតកីឡាពានរង្វាន់ «៧ មករា» ស្រុកបាកាន លើកទី៤ ឆ្នាំ២០២៧។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រពី ឯកឧត្តម កែវ រតនៈ និង ឯកឧត្តមបណ្ឌិត ទី នរិន្ទ ដើម្បីលើកកម្ពស់វិស័យកីឡាមូលដ្ឋាន ពង្រឹងសាមគ្គីភាព និងលើកទឹកចិត្តយុវជនឱ្យស្រឡាញ់សុខភាពនិងចាកឆ្ងាយពីគ្រឿងញៀន។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២៧ ស្ដីពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៧ សម្រាប់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពិភាក្សាលើការបែងចែកថវិកា ការពង្រឹងប្រសិទ្ធភាពការងារអភិបាលកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទិត្យ ម៉ាលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងការផ្គត់ផ្គង់របបអាហារជនជាប់ឃុំ នៅពន្ធនាគារខេត្តពោធិ៍សាត់
លោកជំទាវ ទិត្យ ម៉ាលីន អគ្គនាយករងពន្ធនាគារ បានចុះពិនិត្យការងារ និងរបបអាហារជនជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ នាថ្ងៃទី១១ វិច្ឆិកា ២០២៦។ លោកជំទាវបានវាយតម្លៃអង្គភាពថាល្អប្រសើរ និងណែនាំឱ្យបន្តយកចិត្តទុកដាក់លើអនាម័យនិងគុណភាពម្ហូបអាហារ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសពាក់ព័ន្ធការផ្តល់សេវារដ្ឋបាលជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
ឯកឧត្តម បួន ហេង អគ្គនាយករងក្រសួងមហាផ្ទៃ និងលោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ បានបើកសិក្ខាសាលាស្តីពីបច្ចេកទេសផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំទេពឧញ៉ាឃ្លាំងមឿង ដើម្បីពង្រឹងប្រសិទ្ធភាពការិយាល័យច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតនៃកងយោធពលខេមរភូមិន្ទ
រដ្ឋបាលខេត្តពោធិ៍សាត់នានៅព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីរំលឹកដល់ការទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំងឆ្នាំ១៩៥៣ ក្រោមព្រះរាជភោជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ចុះពិនិត្យការដ្ឋានផ្លូវក្រាលក្រួសក្រហម ផ្លូវកៅស៊ូ និងស្ពានចំនួន ៣កន្លែង
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមជាមួយក្រុមការងារ បានចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន៖ ផ្លូវក្រួសក្រហមនៅឃុំឈើតុំរួចរាល់ ១០០% ផ្លូវកៅស៊ូនៅឃុំស្វាយសសម្រេចបាន ៧០% និងស្ពានចំនួន ៣ កន្លែងនៅឃុំស្វាយសសម្រេចបាន ៦៥% ដើម្បីធានាគុណភាព និងការប្រើប្រាស់បានយូរអង្វែង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តពោធិ៍សាត់ ចុះជួយសង្គ្រោះ និងចែកស្បៀងជូនជនរងគ្រោះដោយទឹកជំនន់ក្នុងឃុំឈើតុំ និងឃុំស្វាយស ស្រុកក្រគរ
រាជរដ្ឋាភិបាលកម្ពុជា បាននាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.០០៥គ្រួសារ មកពីឃុំឈើតុំ និងឃុំស្វាយស នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវត្តទួលត្បែង ស្រុកក្រគរ ដើម្បីជួយសម្រាលទុក្ខលំបាក និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់បន្តយុទ្ធនាការរៀបចំអនាម័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅសង្កាត់លលកស
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំអាជ្ញាធរ និងប្រជាពលរដ្ឋ ចុះសម្អាតបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវឆ្ពោះទៅវត្តលលកសថ្មី ក្នុងសង្កាត់លលកស សកម្មភាពនេះធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យជាប្រចាំ។


សកម្មភាពអាជ្ញាធរ
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី និងអគារបង្គន់អនាម័យ នៅវិទ្យាល័យ ទាចំរ៉ាត់ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង (៣បន្ទប់) និងបង្គន់អនាម័យ ១ខ្នង (៥បន្ទប់) នៅវិទ្យាល័យទាចំរ៉ាត់។ សមិទ្ធផលទាំងនេះជាជំនួយពីសប្បុរសជនជប៉ុន (ក្រុមហ៊ុន នីស៊ីកាវ៉ា កីសូគុ និងអង្គការ EDF) ដើម្បីលើកកម្ពស់គុណភាពអប់រំ អនាម័យសិស្ស និងពង្រឹងមិត្តភាពកម្ពុជា-ជប៉ុន។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣១៨គ្រួសារ ក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចែកស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣១៨គ្រួសារ នៅវត្តសំសាន្ត ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

