ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

នយោបាយ
គណបក្សស្រុក បើកវគ្គរំលឹកជំនាញការងារចាត់តាំង និងព័ត៌មានវិទ្យា (IT) លើការគ្រប់គ្រងទិន្នន័យសមាជិកបក្ស
ពោធិ៍សាត់៖ គណៈកម្មាធិការគណបក្សស្រុកវាលវែង បានរៀបចំ «វគ្គរំលឹកអំពីជំនាញការងារចាត់តាំង និងជំនាញព័ត៌មានវិទ្យា (IT) ក្នុងការគ្រប់គ្រងទិន្នន័យបញ្ជីសមាជិកបក្ស និងមន្ត្រីគណបក្ស» ក្រោមអធិបតីភាព ឯកឧត្តម ញ៉ឹក សារ៉េត ប្រធានស្តីទីគណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, លោក អួន យ៉ង់ ប្រធានគណបក្សស្រុក និង លោក ធាង ឡេង អភិបាលស្រុកវាលវែង។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សស្រុក មន្ត្រី IT និងតំណាងគណបក្សឃុំ សរុបចំនួន ៣៥នាក់ (ស្រី ៤នាក់) ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានលើការងារចាត់តាំង និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងទិន្នន័យសមាជិកបក្សឱ្យមានភាពច្បាស់លាស់ និងទាន់សម័យ។ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។


នយោបាយ
ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំកិច្ចប្រជុំរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ គណៈគ្រប់គ្រងដឹកនាំកម្មវិធីកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក របស់គណបក្សខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម សៅ ដារឿន, ឯកឧត្តម ស៊ុម លើម និង ឯកឧត្តម ឈិម ផាវេត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានវត្តមាន ប្រធានគណបក្សក្រុង-ស្រុក និងប្រធានគណៈឃោសនាអប់រំគណបក្សក្រុង-ស្រុក សរុបចំនួន ៣៥ រូប (ស្រី ៥ រូប)៕


នយោបាយ
រដ្ឋបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមរំលែកទុក្ខសពលោក ឡាច រ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានដឹកនាំប្រតិភូរួមមាន លោក សំរិទ្ធ អេង ប្រធានក្រុមប្រឹក្សាក្រុង លោកស្រី សេង ហួយ អភិបាលរងក្រុង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរសង្កាត់ផ្ទះព្រៃ និងតំណាងភូមិទាំង១៣ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពលោក ឡាច រ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់ផ្ទះព្រៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់រូបលោក ដែលជាមន្ត្រីមូលដ្ឋានគំរូមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងស្មារតីក្នុងការបម្រើជាតិ សាសនា និងប្រជាពលរដ្ឋនាពេលកន្លងមក។
ក្នុងឱកាសប្រកបដោយក្តីសមុទ្រទុក្ខនេះ គណៈប្រតិភូក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយដួងវិញ្ញាណក្ខន្ធលោក ឡាច រ៉ា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


នយោបាយ
គណៈឃោសនាអប់រំគណបក្សខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបការងារខែកក្កដា និងកំណត់ទិសដៅសម្រាប់ខែសីហា ឆ្នាំ២០២៦
ពោធិ៍សាត់៖ គណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្ស សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងជាអនុប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សៅ ដារឿន និង ឯកឧត្តម ឈិម ផាវេត ជាអនុប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត រួមជាមួយមន្ត្រីជំនួយការ ប្រធានគណៈឃោសនាអប់រំគណបក្សមូលដ្ឋាន និងតំណាងទទួលបន្ទុកការងារឃោសនាអប់រំ មកពីតាមបណ្តាសាខាគណបក្ស មន្ទីរ-អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ៕


នយោបាយ
លោក ងួន ប៉ោសេង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងសង្កាត់ព្រៃញី ត្រៀមប្រឡងបាក់ឌុប
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង ប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃញី រួមជាមួយអនុប្រធាន និងសមាជិកក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តយ៉ាងកក់ក្តៅដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងសង្កាត់ព្រៃញី សរុបចំនួន ៤៨នាក់ ដែលត្រូវត្រៀមខ្លួនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ខាងមុខនេះ។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សសង្កាត់ព្រៃញី ក្នុងគោលបំណងពិនិត្យការត្រៀមលក្ខណៈ ព្រមទាំងផ្តល់អនុសាសន៍ និងការណែនាំល្អៗ ដើម្បីជួយជំរុញស្មារតីបេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងដណ្តើមយកលទ្ធផលល្អប្រសើរជូនខ្លួនឯង គ្រួសារ និងសង្គមជាតិ៕


នយោបាយ
បិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៤ ជូនដល់មន្ត្រីនិងសកម្មជន យុវជនរបស់ គណបក្សមូលដ្ឋានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
ពិធីបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៤ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ និងមានសិក្ខាកាមចំនួន ៦១រូប (ស្រី ៣០រូប) មកពីមន្ទីរសុខាភិបាលខេត្ត។


នយោបាយ
ក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលតាមខ្នងផ្ទះជាមួយសមាជិកគណបក្សចាស់ជរា និងមានជំងឺ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខសមាជិកគណបក្សដែលមានវ័យចាស់ជរា មានជំងឺ និងមានជីវភាពខ្វះខាត ដល់ខ្នងផ្ទះផ្ទាល់ ស្ថិតនៅក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីបារម្ភយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកគណបក្សនៅតាមមូលដ្ឋាន៕


នយោបាយ
ក្រុមការងារ ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ទី នរិន្ទ ចុះសួរសុខទុក្ខ ផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
សកម្មភាពចុះមូលដ្ឋាននេះ ធ្វើឡើងក្នុងគោលបំណង ជួយដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភ្លាមៗតាមលទ្ធភាពជាក់ស្តែង សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជនក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


នយោបាយ
ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សក្នុងស្រុកវាលវែង
កិច្ចប្រជុំសំណេះសំណាលនេះ គឺធ្វើឡើងដើម្បីពង្រឹងស្មារតីសាមគ្គីភាព កិច្ចសហការ និងពិនិត្យមើលវឌ្ឍនភាពការងារមូលដ្ឋាន សំដៅបន្តជំរុញការអភិវឌ្ឍ និងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវាលវែងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។


នយោបាយ
អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញចូលរូមប្រជុំ នៅស្នាក់ការបក្សសង្កាត់លលកស
លោក ហេង សុភាណា និងជាប្រធានក្រុមការងារចុះជួយសង្កាត់លលកស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការជ្រើសរើសសមាសភាពក្រុមប្រឹក្សាសង្កាត់លលកស (អាណត្តិថ្មី)។


នយោបាយ
កិច្ចប្រជុំបូកសរុបការងារចាត់តាំងកសាងគណបក្សប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត
ឯកឧត្តម ឈុន សុង ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបការងារចាត់តាំងកសាងបក្ស ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត ដោយមានការចូលរួមពី ឯកឧត្តម ញឹក សារ៉េត អនុប្រធានគណៈចាត់តាំង ព្រមទាំងមន្ត្រីជំនួយការខេត្ត និងថ្នាក់ដឹកនាំគណៈចាត់តាំង ព្រមទាំងមន្ត្រីព័ត៌មានវិទ្យាគណបក្សក្រុង-ស្រុកទាំង៧។


នយោបាយ
ឯកឧត្តម លៀង ពេជ្រ ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង និងគ្រោងជួសជុលផ្លូវក្នុងសង្កាត់ស្វាយអាត់ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
(ពោធិ៍សាត់)៖ យោងតាមកិច្ចចង្អុលបង្ហាញរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម លៀង ពេជ្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់ស្វាយអាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវ «គម្រោងសាងសង់ផ្លូវបេតុង១ខ្សែ» ស្ថិតនៅក្នុងភូមិត្រាំង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ ឯកឧត្តម និងក្រុមការងារក៏បានរៀបចំផែនការបន្ត ដើម្បីជួសជុលផ្លូវទាំងអស់ក្នុងសង្កាត់ស្វាយអាត់ សំដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានងាយស្រួល និងសុវត្ថិភាពជាងមុន៕


នយោបាយ
ប្រជាពលរដ្ឋឃុំស្យាចំនួន ២១៧នាក់ ទទួលបានការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម កែវ រតនៈ
ខេត្តពោធិ៍សាត់៖ នៅក្នុងចុងសប្តាហ៍នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្យា បានសហការ និងសម្របសម្រួលកម្មវិធីគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម កែវ រតនៈ ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។
នៅក្នុងសកម្មភាពមនុស្សធម៌នេះ ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋក្នុងឃុំស្យា សរុបចំនួន ២១៧ នាក់ (ក្នុងនោះមានស្ត្រីចំនួន ១២៧ នាក់)។ ការចុះជួយផ្ទាល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍បានមួយកម្រិតធំ៕

