
ប្រជាពលរដ្ឋឃុំស្យាចំនួន ២១៧នាក់ ទទួលបានការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម កែវ រតនៈ
ខេត្តពោធិ៍សាត់៖ នៅក្នុងចុងសប្តាហ៍នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្យា បានសហការ និងសម្របសម្រួលកម្មវិធីគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម កែវ រតនៈ ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។ នៅក្នុងសកម្មភាពមនុស្សធម៌នេះ ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋក្នុងឃុំស្យា សរុបចំនួន ២១៧ នាក់ (ក្នុងនោះមានស្ត្រីចំនួន ១២៧ នាក់)។ ការចុះជួយផ្ទាល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍បានមួយកម្រិតធំ៕











