ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ក្នុងស្រុកកណ្តៀង
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ក្នុងស្រុកកណ្តៀង
នៅក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព តាមរយៈការរស់នៅស្អាត ផឹកស្អាត និងហូបស្អាត។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យបន្តខិតខំបង្កបង្កើនផល និងដាំដុះរួមផ្សំផ្សេងៗ ដើម្បីជួយបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការលូតលាស់ដើមឈើ និងជម្រុញការដាំបន្ថែមនៅតាមទីសាធារណៈ ដើម្បីបង្កើនគម្របបៃតង
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការលូតលាស់ដើមឈើ និងជម្រុញការដាំបន្ថែមនៅតាមទីសាធារណៈ ដើម្បីបង្កើនគម្របបៃតង
ទន្ទឹមនឹងនេះ ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាធ្វើការដាំដើមឈើបន្ថែមឱ្យបានកាន់តែច្រើន នៅតាមបណ្តោយដងផ្លូវ សាលារៀន វត្តអារាម និងតាមទីធ្លាសាធារណៈនានា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ទឹកចិត្តសប្បុរស! អភិបាលខេត្តពោធិ៍សាត់ ចុះជួយបេះ និងប្រមូលទិញផ្លែឈើ (សាវម៉ាវ មង្ឃុត ធុរេន) ពីប្រជាចំការនៅតំបន់ថ្មដា
សកម្មភាពថ្នាក់ដឹកនាំ
ទឹកចិត្តសប្បុរស! អភិបាលខេត្តពោធិ៍សាត់ ចុះជួយបេះ និងប្រមូលទិញផ្លែឈើ (សាវម៉ាវ មង្ឃុត ធុរេន) ពីប្រជាចំការនៅតំបន់ថ្មដា
សកម្មភាពដ៏ស្និទ្ធស្នាល និងពោរពេញដោយទឹកចិត្តសប្បុរសនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះជីវភាពរស់នៅរបស់ប្រជាកសិករ ជាពិសេសការជួយលើកកម្ពស់ និងគាំទ្រដល់ផលិតផលកសិកម្មក្នុងស្រុក (ផ្លែឈើតំបន់ថ្មដា) ដែលកំពុងមានការប្រមូលផល។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការដាំជួស និងតុបតែងដើមក្ងោក នៅតាមបណ្តោយផ្លូវ «អន្ទង់អាំង» នៃតំបន់ភ្នំ១៥០០ ដើម្បីបង្កើនសម្រស់ធម្មជាតិបៃតង
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការដាំជួស និងតុបតែងដើមក្ងោក នៅតាមបណ្តោយផ្លូវ «អន្ទង់អាំង» នៃតំបន់ភ្នំ១៥០០ ដើម្បីបង្កើនសម្រស់ធម្មជាតិបៃតង
សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងបន្ថែមភាពទាក់ទាញដល់ផ្លូវ «អន្ទង់អាំង» ដែលជាចំណុចទាក់ទាញទេសចរណ៍ដ៏សំខាន់ និងល្បីល្បាញមួយ ស្ថិតក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ «ទំនប់អាងទឹកលេខ២» ដែលនឹងក្លាយជាអាងស្តុកទឹកធំជាងគេបំផុតនៅកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ «ទំនប់អាងទឹកលេខ២» ដែលនឹងក្លាយជាអាងស្តុកទឹកធំជាងគេបំផុតនៅកម្ពុជា
គម្រោងមហិមានេះ ត្រូវបានគេដឹងថាមានសមត្ថភាពស្តុកទឹកបានប្រមាណរហូតដល់ទៅ ៨៦០ លានម៉ែត្រគូប ដែលនឹងធ្វើឱ្យអាងទឹកមួយនេះ ក្លាយជាអាងស្តុកទឹកដែលមានទំហំធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16)​ ស្ថិតនៅភូមិកោះថ្ម
សកម្មភាពថ្នាក់ដឹកនាំ
តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16)​ ស្ថិតនៅភូមិកោះថ្ម
អបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨ - ១២ ឧសភា ២០២៦) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលប្រព្រឹត្តទៅនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16)​ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ។ នេះរំឭកឡើងវិញនូវដំណើរប្រវត្តិសាស្ត្រជាតិរបស់កម្ពុជា រំឭកការធ្វើពលិកម្មលះបង់អាយុជីវិតផ្ទាល់ខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន និងបង្ហាញការដឹងគុណចំពោះមិត្តភក្តិបរទេសមួយចំនួន ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុនៃការ តស៊ូរបស់យើង ជាពិសេសកងទ័ព និងជំនាញការស្ម័គ្រចិត្តវៀតណាម។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បង្អួតសម្រស់បៃតង! រមណីយដ្ឋានធម្មជាតិ «ទឹកធ្លាក់អូរដា» ក្នុងស្រុកភ្នំក្រវាញ កំពុងអង្រួនចិត្តភ្ញៀវទេសចរជាមួយទេសភាពដ៏ទាក់ទាញ
សកម្មភាពថ្នាក់ដឹកនាំ
បង្អួតសម្រស់បៃតង! រមណីយដ្ឋានធម្មជាតិ «ទឹកធ្លាក់អូរដា» ក្នុងស្រុកភ្នំក្រវាញ កំពុងអង្រួនចិត្តភ្ញៀវទេសចរជាមួយទេសភាពដ៏ទាក់ទាញ
ទីតាំងរមណីយដ្ឋានមួយនេះ ត្រូវបានគេស្គាល់ថាជាឋានសួគ៌លាក់ខ្លួនមួយ ក្នុងចំណោមតំបន់ទេសចរណ៍ធម្មជាតិជាច្រើននៃស្រុកភ្នំក្រវាញ។ ជាមួយនឹងខ្សែទឹកធ្លាក់ថ្លាឈ្វេង កាត់តាមផ្ទាំងថ្មដាធំៗ បូករួមនឹងសម្រស់ព្រៃឈើធម្មជាតិជុំវិញផងនោះ បានធ្វើឱ្យ «ទឹកធ្លាក់អូរដា» ក្លាយជាចំណុចដៅដ៏ពេញនិយមសម្រាប់អ្នកដែលចូលចិត្តការធ្វើដំណើរ កម្សាន្តបែបធម្មជាតិ និងចង់លំហែកាយពីភាពនឿយហត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំតារាងស្ថិតិអចលនទ្រព្យជួល លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ស្ថិតិដីទំនេរ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំតារាងស្ថិតិអចលនទ្រព្យជួល លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ស្ថិតិដីទំនេរ
លោក ហៀម យួន អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃ”ក.ហ.ស.ខពស. បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំតារាងស្ថិតិអចលនទ្រព្យជួល លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ស្ថិតិដីទំនេរ ជូនថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ នៃរដ្ឋបាលខេត្តពោធិ៍សាត់។ នាព្រឹកថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៦នេះនៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១ អគាររដ្ឋបាលខេត្ត)។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ខេត្តពោធិ៍សាត់ ក្លាយជាខេត្តគំរូដំបូងគេក្នុងការអនុវត្តយុទ្ធនាការដាំ «ស្មៅយក្យ» ដើម្បីជំនួសការកាប់ព្រៃឈើធ្វើអុស
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តពោធិ៍សាត់ ក្លាយជាខេត្តគំរូដំបូងគេក្នុងការអនុវត្តយុទ្ធនាការដាំ «ស្មៅយក្យ» ដើម្បីជំនួសការកាប់ព្រៃឈើធ្វើអុស
លោកបណ្ឌិតរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជាជូនទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងសូមឱ្យមាតុភូមិកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងសូមឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធនាការដាំដើមឈើនេះ ទទួលបានជោគជ័យ ដើម្បីធានាបាននូវភាពបៃតងដ៏ស្រស់បំព្រង និងបរិស្ថានដ៏ល្អប្រសើរ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះរាជកុសល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូលើកទី១៩ ឆ្នាំ២០២៥
សកម្មភាពថ្នាក់ដឹកនាំ
អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូលើកទី១៩ ឆ្នាំ២០២៥
អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូលើកទី១៩ ឆ្នាំ២០២៥ ក្រោមប្រធានបទយើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្សនិងអំពើឆបោកតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណៈប្រតិភូខេត្តពោធិ៍សាត់ ចូលគោរពវិញ្ញាណក្ខន្ធ  និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តពោធិ៍សាត់ ចូលគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈ​អចិន្ត្រៃយ៍​រណសិរ្សសាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​​ខេត្ត​ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ ចូលគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថ និងប្រជាជន ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងឱកាសរំលឹកខួបលើកទី៤៩ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែគម្រប់៩០យាងចូល៩១ព្រះវស្សា នៅវត្តបាកាន
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែគម្រប់៩០យាងចូល៩១ព្រះវស្សា នៅវត្តបាកាន
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានប្រារព្វធ្វើនៅវត្តបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត