
បង្អួតសម្រស់បៃតង! រមណីយដ្ឋានធម្មជាតិ «ទឹកធ្លាក់អូរដា» ក្នុងស្រុកភ្នំក្រវាញ កំពុងអង្រួនចិត្តភ្ញៀវទេសចរជាមួយទេសភាពដ៏ទាក់ទាញ
ទីតាំងរមណីយដ្ឋានមួយនេះ ត្រូវបានគេស្គាល់ថាជាឋានសួគ៌លាក់ខ្លួនមួយ ក្នុងចំណោមតំបន់ទេសចរណ៍ធម្មជាតិជាច្រើននៃស្រុកភ្នំក្រវាញ។ ជាមួយនឹងខ្សែទឹកធ្លាក់ថ្លាឈ្វេង កាត់តាមផ្ទាំងថ្មដាធំៗ បូករួមនឹងសម្រស់ព្រៃឈើធម្មជាតិជុំវិញផងនោះ បានធ្វើឱ្យ «ទឹកធ្លាក់អូរដា» ក្លាយជាចំណុចដៅដ៏ពេញនិយមសម្រាប់អ្នកដែលចូលចិត្តការធ្វើដំណើរ កម្សាន្តបែបធម្មជាតិ និងចង់លំហែកាយពីភាពនឿយហត់។










