
ខេត្តពោធិ៍សាត់ ក្លាយជាខេត្តគំរូដំបូងគេក្នុងការអនុវត្តយុទ្ធនាការដាំ «ស្មៅយក្យ» ដើម្បីជំនួសការកាប់ព្រៃឈើធ្វើអុស
លោកបណ្ឌិតរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជាជូនទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងសូមឱ្យមាតុភូមិកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងសូមឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធនាការដាំដើមឈើនេះ ទទួលបានជោគជ័យ ដើម្បីធានាបាននូវភាពបៃតងដ៏ស្រស់បំព្រង និងបរិស្ថានដ៏ល្អប្រសើរ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។










