ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងយុទ្ធនាការដាំដើមឈើទំហំជាង ១០០០ដើម នៅតំបន់ព្រៃលិចទឹក ស្រុកក្រគរ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងយុទ្ធនាការដាំដើមឈើទំហំជាង ១០០០ដើម នៅតំបន់ព្រៃលិចទឹក ស្រុកក្រគរ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំយុទ្ធនាការដាំដើមឈើចម្រុះជាង ១,០០០ដើម នៅតំបន់ព្រៃលិចទឹក (តំបន់៣) ស្រុកក្រគរ។ យុទ្ធនាការនេះធ្វើឡើងដើម្បីស្តារគម្របព្រៃលិចទឹក បង្កើតជម្រកមច្ឆជាតិ ការពារប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប និងបណ្តុះស្មារតីថែរក្សាធនធានធម្មជាតិដល់សាធារណជន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រសួងព័ត៌មាន រៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងការប្រកួតប្រជែងពានរង្វាន់ផលិតមាតិកា ឆ្នាំ២០២៦» ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់មេគង្គ ឡានឆាង
សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន រៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងការប្រកួតប្រជែងពានរង្វាន់ផលិតមាតិកា ឆ្នាំ២០២៦» ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់មេគង្គ ឡានឆាង
ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ផលិតមាតិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ ឡានឆាង» នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យកសិករប្រើប្រាស់បច្ចេកទេស និងជីធម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនផល
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យកសិករប្រើប្រាស់បច្ចេកទេស និងជីធម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនផល
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដោយផ្ទាល់ដល់បងប្អូនប្រជាកសិករដាំដុះបន្លែ ក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងបេសកកម្មចុះជួបប្រជាកសិករនេះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យទីតាំងដាំដុះបន្លែរបស់កសិករ ស្ថិតនៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន និងកសិដ្ឋានបន្លែធម្មជាតិ និងកសិករគំរូ របស់សហគមន៍កសិកម្មកំពង់ក្តីសិរីមានជ័យ ស្ថិតនៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន។ ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ដែលបានខិតខំដាំដុះបន្លែដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការប្រើប្រាស់ជីធម្មជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើកសិកម្មតាមបែបធម្មជាតិ និងបច្ចេកទេសត្រឹមត្រូវនេះ មិនត្រឹមតែផ្តល់ទិន្នផលខ្ពស់ និងបង្កើនទំនុកចិត្តលើសុវត្ថិភាពម្ហូបអាហារដល់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយលើថ្លៃដើមផលិតយ៉ាងច្រើន ដែលជួយលើកកម្ពស់ជីវភាពគ្រួសារកសិករឱ្យកាន់តែប្រសើរឡើង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តកសិករដាំបន្លែធម្មជាតិ ក្នុងស្រុកបាកាន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តកសិករដាំបន្លែធម្មជាតិ ក្នុងស្រុកបាកាន
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលកំពុងប្រកបរបរដាំដុះបន្លែ ស្ថិតនៅភូមិកោះអណ្ដែត ឃុំត្រពាំងជង និងកសិដ្ឋានបន្លែធម្មជាតិរបស់កសិករគំរូ ស្ថិតនៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងថ្មី និងធំទូលាយ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងថ្មី និងធំទូលាយ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន
អភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាទីតាំងថ្មីនៃ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ទំហំជិត ៦ហិកតា ស្ថិតក្នុងស្រុកបាកាន ដែលជាគម្រោងដោះដូរជាមួយវត្តបាកាន ដើម្បីផ្តល់ជាបរិស្ថានសិក្សាទំនើប និងវែងឆ្ងាយដល់សិស្សានុសិស្ស។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានពិនិត្យការដាំដុះបន្លែសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងណែនាំអាជ្ញាធរឱ្យពង្រឹងសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពនៅតាមមូលដ្ឋានផងដែរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សិក្ខាសាលាពិនិត្យលទ្ធផលប្រចាំត្រីមាស នៃគណៈកម្មាធិការលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាពិនិត្យលទ្ធផលប្រចាំត្រីមាស នៃគណៈកម្មាធិការលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តពោធិ៍សាត់
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត នៅសាលប្រជុំកោះសំពៅមាស។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិរង់ចាំ និងបើកកម្មវិធី Football Clinic
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិរង់ចាំ និងបើកកម្មវិធី Football Clinic
កម្មវិធី "Football Clinic" នេះ រៀបចំឡើងក្នុងគោលបំណងជម្រុញ និងលើកកម្ពស់វិស័យកីឡាក្នុងស្រុក ដោយផ្តល់ឱកាសយ៉ាងទូលំទូលាយដល់កុមារ និងយុវជនដែលស្រឡាញ់វិស័យបាល់ទាត់ បានសិក្សា ស្វែងយល់ និងទទួលការបង្ហាត់បង្ហាញអំពីមូលដ្ឋានគ្រឹះ ព្រមទាំងបច្ចេកទេសលេងបាល់ទាត់យ៉ាងត្រឹមត្រូវពីសំណាក់គ្រូបង្វឹកជំនាញ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញអមដំណើរ ឯកឧត្តមប្រធាន ចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ព្រមទាំងរៀបចំកម្មវិធី Football Clinic សម្រាប់កុមារ និងយុវជន

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តមប្រធាន ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ភូមិរង់ចាំ ដែលបានប្រព្រឹត្តទៅនៅបរិវេណភូមិរង់ចាំទី៦ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វិទ្យាស្ថានអប់រំ វេសឡាញ សហការរៀបចំសិក្ខាសាលាអប់រំប្រចាំតំបន់ ដើមី្បពង្រឹងសមត្ថភាព និងការដឹកនាំរបស់នាយកសាលា នៅខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
វិទ្យាស្ថានអប់រំ វេសឡាញ សហការរៀបចំសិក្ខាសាលាអប់រំប្រចាំតំបន់ ដើមី្បពង្រឹងសមត្ថភាព និងការដឹកនាំរបស់នាយកសាលា នៅខេត្តពោធិ៍សាត់
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានអប់រំ វេសឡាញ (Westline Education Group) និងក្រុមហ៊ុន ហ្វ្រែងឃ្វីន ខូវី អន្តរជាតិ (FranklinCovey Education) ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍសមត្ថភាពដឹកនាំដល់នាយកសាលា គ្រប់គ្រងសាលារៀន និងលោកគ្រូ-អ្នកគ្រូ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិស័យអប់រំក្នុងយុគសម័យទំនើប។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប ចុះត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសមន្ត្រីចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប ចុះត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសមន្ត្រីចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
ការអញ្ជើញចុះពិនិត្យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់ នៅក្នុងដំណើរការប្រឡងជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដ មកជួយជ្រោមជ្រែងការងាររដ្ឋបាលបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។ មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីទាំងនេះ នឹងត្រូវបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការសម្រួល និងបម្រើសេវាជូនប្រជាពលរដ្ឋដែលមកពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នានាទូទាំងខេត្ត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មូលនិធិជាតិជំនួយសង្គម ពិនិត្យវឌ្ឍនភាពការងារគាំទ្រផលិតកម្មកសិកម្ម ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
មូលនិធិជាតិជំនួយសង្គម ពិនិត្យវឌ្ឍនភាពការងារគាំទ្រផលិតកម្មកសិកម្ម ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅខេត្តពោធិ៍សាត់
មូលនិធិជាតិជំនួយសង្គម បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្ត «កម្មវិធីអន្តរាគមន៍ផ្ដល់ការគាំទ្រផលិតកម្មកសិកម្មសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍» នៅសាលប្រជុំថ្មកែវ សាលាខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មហាជន
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មហាជន
ពោធិ៍សាត់៖ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានរៀបចំផ្សព្វផ្សាយយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មហាជន ខេត្តពោធិ៍សាត់ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។ យុទ្ធនាការដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ គោលបំណងចម្បងនៃការបញ្ចូលយុទ្ធនាការនេះទៅក្នុងព្រឹត្តិការណ៍កីឡា គឺដើម្បីបំផុសស្មារតី និងផ្សព្វផ្សាយដោយផ្ទាល់ទៅដល់សាធារណជន ជាពិសេសកីឡាករ កីឡាការិនី និងអ្នកគាំទ្រវ័យក្មេង ឱ្យយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងរួមគ្នា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។ សកម្មភាពនេះផ្តោតលើការជួយឱ្យប្រជាពលរដ្ឋចេះផ្ទៀងផ្ទាត់ព័ត៌មានមុនជឿ ឬចែករំលែក ដើម្បីធានាសុវត្ថិភាពព័ត៌មាន សម្រាប់ការពារគ្រួសារ សហគមន៍ និងរួមគ្នាសាងសង់សង្គមមួយដែលប្រកបដោយភាពស្អាតស្អំបែបឌីជីថល៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ងួន ប៉ោសេង អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពីនីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកញ្ចប់អត្ថប្រយោជន៍ តាមប្រព័ន្ធអនឡាញ
សកម្មភាពថ្នាក់ដឹកនាំ
លោក ងួន ប៉ោសេង អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពីនីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកញ្ចប់អត្ថប្រយោជន៍ តាមប្រព័ន្ធអនឡាញ
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការផ្សព្វផ្សាយកញ្ចប់អត្ថប្រយោជន៍ តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធអំពីនីតិវិធីនៃការចុះឈ្មោះចូលរួមក្នុងប្រព័ន្ធ ព្រមទាំងការប្រមូលទិន្នន័យអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានប្រសិទ្ធភាព និងភាពងាយស្រួល។ ការធ្វើបែបនេះ ធានាថាបងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្វ័យនិយោជន៍ ឬអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួលបាននូវកញ្ចប់អត្ថប្រយោជន៍គាំពារសង្គម ការបណ្តុះបណ្តាលជំនាញ និងការគាំទ្រផ្សេងៗពីរាជរដ្ឋាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត