ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ធ្វើបុណ្យចែកទានដល់ចាស់ជរាចំនួន ១១៥នាក់ ក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់
ពិធីបុណ្យចែកទានជូនចាស់ជរាចំនួន ១១៥ នាក់ មកពីសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដែលរៀបចំដោយឯកឧត្តម ស៊ុយ សែម និងលោកជំទាវ នៅភូមិគ្រឹះក្នុងភូមិអូរចំបក់ ។


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង អភិបាលស្រុកវាលវែង ឧបត្ថម្ភលូ ២៧កង់ ដល់ឃុំក្រពើពីរ ដើម្បីកសាងផ្លូវចូលទៅកាន់តំបន់ទឹកធ្លាក់ថ្មចាំង
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញឧបត្ថម្ភលូមុខកាត់ ១ម៉ែត្រ ចំនួន ២៧កង់ ជូនដល់រដ្ឋបាលឃុំក្រពើពីរ ដើម្បីយកទៅចាត់ចែងដាក់នៅលើកំណាត់ផ្លូវចូលទៅកាន់ «តំបន់ទឹកធ្លាក់ថ្មចាំង» ដែលកំពុងដំណើរកាសាងសង់ ស្ថិតនៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។
ការឧបត្ថម្ភសម្ភារប្រព័ន្ធរំដោះទឹកនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យកាន់តែមានភាពរឹងមាំ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរដែលអញ្ជើញទៅកម្សាន្តនៅតំបន់ទឹកធ្លាក់ថ្មចាំងផងដែរ៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំព្រងិល បំពាក់ស្លាកស្នាក់ការចុះឈ្មោះអ្នកស្នាក់នៅបណ្ដោះអាសន្ន ដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខ
ពោធិ៍សាត់៖ រដ្ឋបាលឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានរៀបចំដាក់ស្លាកស្នាក់ការចុះឈ្មោះអ្នកស្នាក់នៅបណ្ដោះអាសន្នតាមបណ្ដាភូមិ ដើម្បីសម្រួលដល់ការគ្រប់គ្រងទិន្នន័យ និងសន្តិសុខក្នុងមូលដ្ឋាន រដ្ឋបាលឃុំព្រងិល បានឱ្យអាជ្ញាធរភូមិរៀបចំដាក់ស្លាក «ស្នាក់ការចុះឈ្មោះអ្នកមកស្នាក់នៅបណ្ដោះអាសន្ន» នៅតាមទីតាំងផ្ទះរបស់លោក-លោកស្រី មេភូមិគ្រប់ភូមិទាំងអស់ចំណុះឱ្យឃុំព្រងិល។
ការរៀបចំដាក់ស្លាកស្នាក់ការនេះ ធ្វើឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងភ្ញៀវដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងការចូលរួមរាយការណ៍ និងចុះឈ្មោះស្នាក់នៅឱ្យបានត្រឹមត្រូវតាមនីតិវិធី៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំវិសាមញ្ញអាណត្តិទី៤ ដើម្បិរុញច្រានការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំវិសាមញ្ញអាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ដើម្បីពិភាក្សា និងអនុម័តលើការងារអភិវឌ្ឍន៍សំខាន់ៗ ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ។
ថ្នាក់ដឹកនាំប្រជុំដឹកនាំដោយ លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុង និង លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាក្រុងប្រឹក្សាក្រុង, ប្រធានការិយាល័យច្រកចេញចូលតែមួយ, ព្រមទាំងប្រធានការិយាល័យ និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញក្រុង។
កិច្ចប្រជុំបានផ្តោតលើការពិគ្រោះយោបល់ និងអនុម័តរបៀបវារៈសំខាន់ៗ ដើម្បីតម្រង់ទិសការងារអភិវឌ្ឍន៍ក្រុងឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះរៀបចំតាក់តែងកូនឈើលម្អតាមដងផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះរៀបចំតាក់តែងកូនឈើលម្អតាមដងផ្លូវជាតិលេខ៥ នៅទីតាំងមុខក្លោងទ្វារវត្តសុវណ្ណគិរី (ហៅវត្តទួលវែង) ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ។
សកម្មភាពនេះធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងរក្សាបរិស្ថានស្អាតនៅតាមដងផ្លូវសាធារណៈក្នុងក្រុង៕


សកម្មភាពអាជ្ញាធរ
រួមគ្នាកាត់បន្ថយសំរាម ឃុំកំពង់លួង ដើម្បីបរិស្ថាន និងផ្ទៃទឹកស្អាតក្នុងស្រុកក្រគរ
រួមគ្នាកាត់បន្ថយសំរាម ដើម្បីបរិស្ថាន និងផ្ទៃទឹកស្អាតក្នុងស្រុកក្រគរ
សូមចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាសោភ័ណភាព និងបរិស្ថានក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមរយៈសកម្មភាពងាយៗដូចខាងក្រោម៖ វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដោយបែងចែកសំរាមស្ងួត សំរាមសើម និងសំណល់ប្លាស្ទិក ដាក់ក្នុងថង់ ឬធុងសំរាមឱ្យបានជិតល្អ, កុំបោះសំរាមចូលប្រភពទឹក ដោយជៀសវាងដាច់ខាតការបោះសំណល់ ឬប្លាស្ទិកចូលទៅក្នុងទន្លេ ស្ទឹង បឹងបួ ឬប្រឡាយទឹក, រក្សាអនាម័យជុំវិញខ្លួន ដោយចាប់ផ្តើមសម្អាតពីផ្ទះ ភូមិ និងឃុំ របស់យើង ដើម្បីបង្កើតបរិស្ថានរស់នៅដែលមានសុខមាលភាព។
«រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីផ្ទៃទឹកស្អាត ភូមិ ឃុំ ស្រុកក្រគរយើងស្អាត»។


សកម្មភាពអាជ្ញាធរ
ពិព័រណ៍វត្ថុសិល្បៈខ្មែរបាត់បង់ និងការទាមទារត្រឡប់មកកម្ពុជាវិញ ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការ នៅខេត្តពោធិ៍សាត់
សារមន្ទីរខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធពិព័រណ៍ផ្ទាំងរូបថតមិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ និងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការនៃរដ្ឋបាលស្រុកភ្នំក្រវាញ ព្រមទាំងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។
ពិធី និងកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកភ្នំក្រវាញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធយ៉ាងច្រើនកុះករ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ដឹកនាំ និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
ព្រះអនុគណស្រុកបាកាននិមន្តដាំកូនឈើជាង២០០ដើម ក្រោមប្រធានបទ រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណីនៅវត្តភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន
ព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូនឈើជានិមិត្តរូបចំនួន ២០០ ដើម នៅវត្តភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមប្រធានបទ រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី ។


សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ចុះវាស់វែង និងបោះបង្គោលព្រំដី បញ្ចប់ទំនាស់រ៉ាំរ៉ៃជូនប្រជាពលរដ្ឋ ២៣គ្រួសារ
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងភាគីពាក់ព័ន្ធត្រូវបានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីលោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេសចុះផ្ទាល់ដល់ទីតាំងដី ដើម្បីវាស់វែង និងបោះបង្គោលព្រំដីជូនលោក ស៊ួស សុវណ្ណរិទ្ធ រួមទាំងប្រជាពលរដ្ឋចំនួន ២៣គ្រួសារ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ចុះពិនិត្យការសាងសង់ផ្លូវថ្មើរជើង និងស្ដារលូរំដោះទឹក ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង អមដំណើរដោយលោកសមាជិកក្រុមប្រឹក្សាស្រុក លោកនាយកស្តីទី លោកប្រធានការិយាល័យ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវថ្មើរជើង និងការស្ដារលូរំដោះទឹក នៅក្នុងទីប្រជុំជនស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានឱ្យបានស្អាតល្អ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមពីនេះ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន ដែលនឹងរួមចំណែកលើកស្ទួយជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាសំរាមលើផ្ទៃទឹក និងណែនាំក្រុមម៉ូតូឌុបឱ្យចូលរួមទប់ស្កាត់
ពោធិ៍សាត់៖ លោក ក្រូច សុខុន អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាកាកសំណល់ និងសំរាមនៅលើផ្ទៃទឹក នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលរងក៏បានណែនាំដល់ក្រុមម៉ូតូឌុប ឱ្យជួយណែនាំ និងរំលឹកដល់អ្នកដំណើរ កុំឱ្យបោះចោលសំរាមពាសវាលពាសកាល ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពបរិស្ថានទាំងអស់គ្នា៕


សកម្មភាពអាជ្ញាធរ
រួមគ្នាសម្អាតបរិស្ថានលើគោក និងលើផ្ទៃទឹក ក្នុងឃុំកំពង់លួង ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរ
ពោធិ៍សាត់៖ អាជ្ញាធរ និងប្រជាពលរដ្ឋឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរួមគ្នាចុះធ្វើអនាម័យសម្អាតបរិស្ថានទាំងលើគោក និងលើផ្ទៃទឹក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋាន ថែរក្សាសុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើន៕

