
អាជ្ញាធរឃុំព្រងិល បំពាក់ស្លាកស្នាក់ការចុះឈ្មោះអ្នកស្នាក់នៅបណ្ដោះអាសន្ន ដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខ
ពោធិ៍សាត់៖ រដ្ឋបាលឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានរៀបចំដាក់ស្លាកស្នាក់ការចុះឈ្មោះអ្នកស្នាក់នៅបណ្ដោះអាសន្នតាមបណ្ដាភូមិ ដើម្បីសម្រួលដល់ការគ្រប់គ្រងទិន្នន័យ និងសន្តិសុខក្នុងមូលដ្ឋាន រដ្ឋបាលឃុំព្រងិល បានឱ្យអាជ្ញាធរភូមិរៀបចំដាក់ស្លាក «ស្នាក់ការចុះឈ្មោះអ្នកមកស្នាក់នៅបណ្ដោះអាសន្ន» នៅតាមទីតាំងផ្ទះរបស់លោក-លោកស្រី មេភូមិគ្រប់ភូមិទាំងអស់ចំណុះឱ្យឃុំព្រងិល។ ការរៀបចំដាក់ស្លាកស្នាក់ការនេះ ធ្វើឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងភ្ញៀវដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងការចូលរួមរាយការណ៍ និងចុះឈ្មោះស្នាក់នៅឱ្យបានត្រឹមត្រូវតាមនីតិវិធី៕









