
លោក ធាង ឡេង អភិបាលស្រុកវាលវែង ឧបត្ថម្ភលូ ២៧កង់ ដល់ឃុំក្រពើពីរ ដើម្បីកសាងផ្លូវចូលទៅកាន់តំបន់ទឹកធ្លាក់ថ្មចាំង
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញឧបត្ថម្ភលូមុខកាត់ ១ម៉ែត្រ ចំនួន ២៧កង់ ជូនដល់រដ្ឋបាលឃុំក្រពើពីរ ដើម្បីយកទៅចាត់ចែងដាក់នៅលើកំណាត់ផ្លូវចូលទៅកាន់ «តំបន់ទឹកធ្លាក់ថ្មចាំង» ដែលកំពុងដំណើរកាសាងសង់ ស្ថិតនៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។ ការឧបត្ថម្ភសម្ភារប្រព័ន្ធរំដោះទឹកនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យកាន់តែមានភាពរឹងមាំ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរដែលអញ្ជើញទៅកម្សាន្តនៅតំបន់ទឹកធ្លាក់ថ្មចាំងផងដែរ៕









