ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
ឯកឧត្តម លឹម ចន្ទថៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីដំណើរការឆ្នាំសិក្សាថ្មី របស់អនុវិទ្យាល័យពោធិ៍សាត់
ឯកឧត្តម លឹម ចន្ទថៃ ប្រធានគណៈកម្មការគ្រប់គ្រងអនុវិទ្យាល័យពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការឆ្នាំសិក្សាថ្មី រវាងគណៈគ្រប់គ្រងសាលា និងអាណាព្យាបាលសិស្ស នៅសាលប្រជុំអនុវិទ្យាល័យពោធិ៍សាត់។


សកម្មភាពអាជ្ញាធរ
ផ្លូវខេត្តលេខ ១៥២H ក្នុងខេត្តពោធិ៍សាត់ ត្រៀមរៀបចំក្រាលកៅស៊ូ DBST ថ្មី ក្នុងខែតុលាខាងមុខនេះ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសជូនដំណឹងជាផ្លូវការដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យបានដឹងថា នៅក្នុងខែតុលាខាងមុខនេះ គម្រោងការងារជួសជុល និងអភិវឌ្ឍន៍ផ្លូវខេត្តលេខ ១៥២H នឹងចាប់ផ្តើមដំណើរការស្ថាបនាជាផ្លូវការហើយ ដើម្បីលើកកម្ពស់គុណភាពសោភណភាព និងភាពរលូននៃការធ្វើដំណើរ។


សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង ក្រុមការងារអនាម័យក្រុងពោធិ៍សាត់ ចុះយុទ្ធនាការសម្អាត និងប្រមូលសំណល់នៅកំណាត់ស្ពានថ្ម តាមបណ្តោយផ្លូវជាតិលេខ៥
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារអនាម័យក្រុងនិងចុះធ្វើយុទ្ធនាការសម្អាត បោសសម្អាតដី និងប្រមូលសំណល់ផ្សេងៗ នៅកំណាត់ស្ពានថ្ម តាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្រុង។


សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ អញ្ជើញបើកវគ្គបំប៉នសមត្ថភាពស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានបើកវគ្គសិក្ខាសាលាបំប៉នសមត្ថភាពស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ ក្រោមកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលត្រូវអនុវត្តលើសាលាបឋមសិក្សាគោលដៅចំនួន ៨ទីតាំង ក្នុងក្រុងពោធិ៍សាត់ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភសិស្ស និងជួយដល់សេដ្ឋកិច្ចកសិករមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
ឯកឧត្តមបណ្ឌិត លី ណារុន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងទិសដៅត្រីមាសទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបានដាក់ចេញអនុសាសន៍សំខាន់ៗលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត អនាម័យ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង។


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានតាមវត្តអារាម នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងសេចក្តីណែនាំស្តីពីអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងសន្តិសុខ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមវត្តអារាមទាំង៤៨ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ ដោយមានអ្នកចូលរួមសរុបចំនួន ៨០នាក់ រួមមានថ្នាក់ដឹកនាំស្រុក កងកម្លាំងទាំង ៣ប្រភេទ មេឃុំ និងនាយប៉ុស្តិ៍ទាំង១១ឃុំ ព្រមទាំងគណៈកម្មការអាចារ្យវត្តផងដែរ


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ចុះពិនិត្យអនាម័យបរិស្ថាននៅឃុំកំពង់លួង និងណែនាំការតាក់តែងដើមឈើតាមផ្លូវជាតិក្នុងឃុំអន្លង់ត្នោត
ពោធិ៍សាត់៖ អភិបាលស្រុកក្រគរ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពអនាម័យ បរិស្ថាន សោភ័ណភាព និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនានា នៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានបន្តអញ្ជើញណែនាំ និងបង្ហាត់បង្ហាញបច្ចេកទេសដោយផ្ទាល់ ដល់ក្រុមការងារអនាម័យបរិស្ថានឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ អំពីការកាត់តាក់តែងដើមត្របែកព្រៃតាមទ្រូងផ្លូវជាតិ ដើម្បីលើកកម្ពស់សោភ័ណភាពបៃតង និងរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យកាន់តែមានរបៀបរៀបរយបន្ថែមទៀត៕ ឈឹម ម៉ារីយ៉ាន


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាឃុំអូរតាប៉ោង បើកកិច្ចប្រជុំសាមញ្ញលើកទី៥១ ដើមី្បពិនិត្យ និងអនុម័តលើរបាយការណ៍ការងារប្រចាំខែកញ្ញា
អង្គប្រជុំបានអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥០ និងរបាយការណ៍រដ្ឋបាលឃុំប្រចាំខែកញ្ញា។ ជាមួយគ្នានេះ រដ្ឋបាលឃុំក៏បានពិភាក្សា និងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននាពេលខាងមុខផងដែរ


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរបានចុះយុទ្ធនាការសម្អាតបរិស្ថាន និងអប់រំផ្សព្វផ្សាយដល់អ្នកលក់ដូរតាមដងផ្លូវក្នុងឃុំក្បាលត្រាច និងឃុំអន្សាចំបក់
រដ្ឋបាលស្រុកក្រគរបានចុះសម្អាតបរិស្ថាន និងរៀបចំផ្លាកសញ្ញាចាស់ៗតាមផ្លូវជាតិលេខ៥ ឃុំក្បាលត្រាច និងអន្សាចំបក់ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាអនាម័យមុខផ្ទះនិងទីតាំងអាជីវកម្ម ដើម្បីត្រៀមអបអរសាទរបុណ្យភ្ជុំបិណ្ឌនិងកឋិនទាន។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ប្រជុំឆ្លងប្រព័ន្ធ ZOOM ស្ដីពីការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦
លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារលេខាធិការដ្ឋានស្រុក និងឃុំទាំងពីរ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ ZOOM ជាមួយលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីណែនាំ និងពង្រឹងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត។


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកកណ្តៀង ចុះពិនិត្យការដ្ឋានប្រឡាយ ៣.២៨០ម៉ែត្រ និងណែនាំពង្រឹងការផ្តល់សេវាសាធារណៈ ព្រមទាំងការងារសន្តិសុខក្នុងឃុំស្រែស្តុក
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់ក្រុមហ៊ុនទទួលការ ឱ្យរៀបចំសម្អាតសោភ័ណភាពតាមបណ្តោយប្រឡាយឱ្យមានសណ្តាប់ធ្នាប់ និងចាក់បំពេញក្រួសក្រហមបន្ថែមតាមខ្នងលូឱ្យបានស្មើល្អ ដើម្បីជៀសវាងការដក់ទឹក និងធានាបាននូវគុណភាពសំណង់ប្រកបដោយប្រសិទ្ធភាពប្រើប្រាស់យូរអង្វែង។ ជាមួយគ្នានេះ លោកក៏បានចុះពិនិត្យប្រឡាយមួយចំនួនទៀត ដែលត្រូវដាក់បញ្ចូលក្នុងគម្រោងមូលនិធិឃុំសម្រាប់ឆ្នាំ២០២៧ ដើម្បីរៀបចំផែនការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារអនាម័យក្រុងពោធិ៍សាត់ អនុវត្តយុទ្ធនាការបោសសម្អាត និងប្រមូលសំណល់តាមកំណាត់ស្ពានថ្ម លើផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមការងារអនាម័យក្រុង បានចុះអនុវត្តយុទ្ធនាការសម្អាត បោសសំអាតដី និងប្រមូលសំណល់ផ្សេងៗយ៉ាងសកម្ម តាមកំណាត់ស្ពានថ្ម ដែលស្ថិតនៅតាមបណ្តោយខ្សែផ្លូវជាតិលេខ៥ ក្នុងដែនសមត្ថកិច្ចក្រុងពោធិ៍សាត់។
យុទ្ធនាការសម្អាតបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង ធានាបាននូវអនាម័យបរិស្ថានល្អប្រសើរ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ជាមួយគ្នានេះ ការបោសសម្អាតដី និងខ្សាច់ដែលកកស្ទះតាមដងផ្លូវ និងស្ពាន ក៏ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ និងជួយរក្សាសោភ័ណភាពក្រុងឱ្យមានភាពស្រស់ស្អាតជានិច្ច។
ក្នុងឱកាសនោះ អាជ្ញាធរក្រុង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងអាជីវករទាំងអស់ ឱ្យចូលរួមចំណែកថែរក្សាអនាម័យបរិស្ថាន ដោយមិនត្រូវបោះចោលសំរាម ឬសំណល់ផ្សេងៗពាសវាលពាសកាលនៅលើដងផ្លូវ និងតាមស្ពានសាធារណៈឡើយ៕


សកម្មភាពអាជ្ញាធរ
លោកអភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យការដ្ឋានជួសជុលសាលាបឋមសិក្សាធួនមុនី ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស
ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីអគារសិក្សានៃសាលាបឋមសិក្សាធួនមុនី បានជួបប្រទះនូវស្ថានភាពទ្រុឌទ្រោម រប្រេះស្រាំជញ្ជាំង និងស្រុតគ្រឹះ ក្នុងរយៈពេលកន្លងមក ដែលទាមទារឱ្យមានការអន្តរាគមន៍ជួសជុលជាបន្ទាន់ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ។

