ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់


ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ១៧នាក់
ពិធីបិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងបានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៧នាក់ (ស្រី ១០នាក់) នៅសាលបណ្ឌិត ថោង ខុន។ វគ្គសិក្សារយៈពេល ៣ថ្ងៃនេះ ទទួលបានការឧបត្ថម្ភពីអង្គការ Swisscontact ក្នុងគោលបំណងពង្រឹងសមត្ថភាព និងគុណភាពសេវាកម្មដល់ប្រតិបត្តិករ និងសេវាករទេសចរណ៍ក្នុងខេត្តពោធិ៍សាត់។


អប់រំ និងកីឡា
លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសុវត្ថិភាពបរិស្ថាន និងសង្គម ក្រោមគម្រោង SE4HC
លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពទិន្នន័យស្តីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម នៅវិទ្យាល័យធនធានហ៊ុន សែន ក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះធ្វើឡើងក្រោម គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ដោយផ្តោតលើសាលាគោលដៅសរុបចំនួន ២៣ ទីតាំង ដើម្បីធានាបាននូវបរិស្ថានសិក្សាមានសុវត្ថិភាព និងមានប្រសិទ្ធភាព។


ការអភិវឌ្ឍ
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
អភិបាលខេត្តពោធិ៍សាត់ បានចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវជាតិលេខ១០» ប្រវែង ១៩៨,៥១៨ គ.ម តភ្ជាប់ពីខេត្តបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ទៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ផ្លូវនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលបានប្រែក្លាយអតីតសមរភូមិសង្គ្រាម ឱ្យទៅជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ ជួយសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងជំរុញការអភិវឌ្ឍប្រកបដោយសក្តានុពល។


បរិស្ថាន
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីការត្រៀមរៀបចំពិធីសម្ពោធផ្លូវជាតិលេខ១០
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន បានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួងបរិស្ថាន ដឹកនាំដោយលោកបណ្ឌិត អ៊ូ រតនៈ ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីពង្រឹងការងារអភិរក្ស និងលើកទឹកចិត្តមន្ត្រីឧទ្យានុរក្ស បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីសម្ពោធផ្លូវជាតិលេខ១០។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំប្រចាំខែកញ្ញា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តពោធិ៍សាត់ អាណត្តិទី៤
ពោធិ៍សាត់៖ កិច្ចប្រជុំ គ.ក.ស.ក ប្រចាំខែកញ្ញា អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំថ្មកែវ (ជាន់ទី២) នៃសាលាខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត ព្រមទាំង លោកជំទាវ ម៉ែន ផល្លី សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្តពោធិ៍សាត់។
កិច្ចប្រជុំប្រចាំខែនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកា និងតំណាងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ២៨នាក់ (ស្រីទាំង ២៨នាក់) ដើម្បីពិភាក្សា និងពិនិត្យលើលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅអនុវត្តបន្ត ក្នុងការលើកកម្ពស់កិច្ចការស្ត្រី និងកុមារក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព៕


ធនធានទឹក និងឧតុនិយម
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ កម្លាំង ៨០មេហ្កាវ៉ាត់ ជំរុញថាមពលបៃតង និងពង្រឹងស្ថិរភាពអគ្គិសនីនៅកម្ពុជា
គម្រោងនេះស្ថិតនៅតាមបណ្តោយស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយទទួលបានការវិនិយោគសរុបប្រមាណជាង ២៣១ លានដុល្លារអាមេរិក ពីក្រុមហ៊ុន SPHP (Cambodia) Co., Ltd.។ តាមរយៈការវិនិយោគដ៏ធំធេងនេះ គម្រោងនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីដែលកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យឧស្សាហកម្ម។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម លឹម ចន្ទថៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីដំណើរការឆ្នាំសិក្សាថ្មី របស់អនុវិទ្យាល័យពោធិ៍សាត់
ឯកឧត្តម លឹម ចន្ទថៃ ប្រធានគណៈកម្មការគ្រប់គ្រងអនុវិទ្យាល័យពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការឆ្នាំសិក្សាថ្មី រវាងគណៈគ្រប់គ្រងសាលា និងអាណាព្យាបាលសិស្ស នៅសាលប្រជុំអនុវិទ្យាល័យពោធិ៍សាត់។


សកម្មភាពអាជ្ញាធរ
ផ្លូវខេត្តលេខ ១៥២H ក្នុងខេត្តពោធិ៍សាត់ ត្រៀមរៀបចំក្រាលកៅស៊ូ DBST ថ្មី ក្នុងខែតុលាខាងមុខនេះ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសជូនដំណឹងជាផ្លូវការដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យបានដឹងថា នៅក្នុងខែតុលាខាងមុខនេះ គម្រោងការងារជួសជុល និងអភិវឌ្ឍន៍ផ្លូវខេត្តលេខ ១៥២H នឹងចាប់ផ្តើមដំណើរការស្ថាបនាជាផ្លូវការហើយ ដើម្បីលើកកម្ពស់គុណភាពសោភណភាព និងភាពរលូននៃការធ្វើដំណើរ។


សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង ក្រុមការងារអនាម័យក្រុងពោធិ៍សាត់ ចុះយុទ្ធនាការសម្អាត និងប្រមូលសំណល់នៅកំណាត់ស្ពានថ្ម តាមបណ្តោយផ្លូវជាតិលេខ៥
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារអនាម័យក្រុងនិងចុះធ្វើយុទ្ធនាការសម្អាត បោសសម្អាតដី និងប្រមូលសំណល់ផ្សេងៗ នៅកំណាត់ស្ពានថ្ម តាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្រុង។


សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ អញ្ជើញបើកវគ្គបំប៉នសមត្ថភាពស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានបើកវគ្គសិក្ខាសាលាបំប៉នសមត្ថភាពស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ ក្រោមកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលត្រូវអនុវត្តលើសាលាបឋមសិក្សាគោលដៅចំនួន ៨ទីតាំង ក្នុងក្រុងពោធិ៍សាត់ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភសិស្ស និងជួយដល់សេដ្ឋកិច្ចកសិករមូលដ្ឋាន។


សេចក្តីជូនដំណឹង
សេចក្តីណែនាំ
សេចក្តីណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន៕


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា
សេចក្តីជូនដំណឹង
ស្តីពីការអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា

