ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានចុះត្រួតពិនិត្យក្រុមទទួលព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស ប្រចាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
សន្តិសុខសង្គម
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានចុះត្រួតពិនិត្យក្រុមទទួលព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស ប្រចាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចុះត្រួតពិនិត្យការងារបច្ចេកទេសជំនាញ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស ប្រចាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។ ការចុះត្រួតពិនិត្យក្រុមការងារនេះ ធ្វើឡើងក្នុងគោលបំណងសម្របសម្រួលយន្តការបច្ចេកទេសទទួល-ផ្តល់ព័ត៌មាន និងអន្តរាគមន៍ដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងជនបរទេសដែលកំពុងស្នាក់នៅ ឬមកដំណើរកំសាន្តក្នុងមូលដ្ឋាននៃខេត្តពោធិ៍សាត់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបរ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះយានយន្តគ្រប់ប្រភេទ
សន្តិសុខសង្គម
សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបរ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះយានយន្តគ្រប់ប្រភេទ
ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់និងចរាចរណ៍ កម្លាំង​ជំនាញ នៃការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោក​​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ចុះ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត​និង​ធ្វើ​តេស្ដ​​រក​សារធាតុ​គ្រឿងញៀន​ អ្នកបើកបរ​រថយន្ត​ធុនតូចនិងធំ​៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ព្រះអង្គបានបរិច្ចាគអង្ករ និងគ្រឿងបរិភោគដល់យុទ្ធជនសមរភូមិមុខ
សន្តិសុខសង្គម
ព្រះអង្គបានបរិច្ចាគអង្ករ និងគ្រឿងបរិភោគដល់យុទ្ធជនសមរភូមិមុខ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលអំណោយជាសម្ភារៈពី ព្រះគុណចំពោះព្រះតេជគុណព្រះនាម សោម ស៊ីម ព្រះវិន័យធរអនុគណខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងជាព្រះចៅអធិការវត្តប្រាសាទ ព្រះអង្គបានបរិច្ចាគអង្ករចំនួន ១តោន, មី ៥កេះ, ទឹកសុទ្ធ ៥កេះ សម្រាប់ឧបត្ថម្ភដល់យុទ្ធជនសមរភូមិមុខ។ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
សន្តិសុខសង្គម
ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ និងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុកទាំង៧ នៃខេត្តពោធិ៍សាត់» ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ថវិកាសមាគមិត្តនគរបាលជាតិកម្ពុជា បើកផ្ដល់ជូនគ្រួសារសពមន្ត្រីនគរបាលចំនួន ៤គ្រួសារ
សន្តិសុខសង្គម
ថវិកាសមាគមិត្តនគរបាលជាតិកម្ពុជា បើកផ្ដល់ជូនគ្រួសារសពមន្ត្រីនគរបាលចំនួន ៤គ្រួសារ
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងសមាជិក បាននាំយកថវិកាសមាគមិត្តនគរបាលជាតិកម្ពុជា បើកផ្ដល់ជូនគ្រួសារសពមន្ត្រីនគរបាលចំនួន ៤គ្រួសារ ថវិកាសរុប ២០.០០០.០០០រៀល។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត