
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានចុះត្រួតពិនិត្យក្រុមទទួលព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស ប្រចាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចុះត្រួតពិនិត្យការងារបច្ចេកទេសជំនាញ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស ប្រចាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។ ការចុះត្រួតពិនិត្យក្រុមការងារនេះ ធ្វើឡើងក្នុងគោលបំណងសម្របសម្រួលយន្តការបច្ចេកទេសទទួល-ផ្តល់ព័ត៌មាន និងអន្តរាគមន៍ដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងជនបរទេសដែលកំពុងស្នាក់នៅ ឬមកដំណើរកំសាន្តក្នុងមូលដ្ឋាននៃខេត្តពោធិ៍សាត់៕










