ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម កែវ រតនៈ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ រួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំប្រចាំខែកញ្ញា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តពោធិ៍សាត់ អាណត្តិទី៤
ពោធិ៍សាត់៖ កិច្ចប្រជុំ គ.ក.ស.ក ប្រចាំខែកញ្ញា អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំថ្មកែវ (ជាន់ទី២) នៃសាលាខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត ព្រមទាំង លោកជំទាវ ម៉ែន ផល្លី សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្តពោធិ៍សាត់។
កិច្ចប្រជុំប្រចាំខែនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកា និងតំណាងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ២៨នាក់ (ស្រីទាំង ២៨នាក់) ដើម្បីពិភាក្សា និងពិនិត្យលើលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅអនុវត្តបន្ត ក្នុងការលើកកម្ពស់កិច្ចការស្ត្រី និងកុមារក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា នាំយកអំណោយស្បៀងអាហារមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋភៀសសឹក ៧២គ្រួសារ នៅស្រុកវាលវែង
អំណោយដែលបាននាំយកមកចែកជូននាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់ស្បៀងអាហារនោះឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ និងសមាគមរ៉ូតារីសិង្ហបុរី-ពោធិ៍សាត់ ចែកកង់ អង្ករ និងសម្ភារសិក្សា ជូនសិស្សក្រីក្រ ១០០នាក់
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកកង់, អង្ករ និងសម្ភារសិក្សា ជូនសិស្សក្រីក្រ ១០០នាក់ មកពីអនុវិទ្យាល័យចំនួន៤ ក្នុងខេត្ត ដែលជាជំនួយឧបត្ថម្ភពីសមាគមរ៉ូតារីពោធិ៍សាត់ និងសមាគមរ៉ូតារីសេនតូសា (សិង្ហបុរី)។ ក្នុងពិធីនេះ លោកស្រីបានថ្លែងអំណរគុណដល់សមាគមដៃគូ និងបានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ មិនត្រូវបោះបង់ការសិក្សា ព្រមទាំងចេះថែរក្សាកង់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ប្រគល់ផ្ទះទី២៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនគ្រូបង្រៀនមេម៉ាយមានជីវភាពខ្វះខាត នៅស្រុកកណ្តៀង
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះលេខ២៣ ព្រមទាំងដីឡូតិ៍ជាប់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនអ្នកគ្រូ ប៊ុន ចាន់ធាវី នៅភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់ ៥ភូមិ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់៥ភូមិ គឺភូមិឈើទែប ភូមិក្រាំងខឿន ភូមិចាមចាស់ ភូមិចាមថ្មី និងភូមិដង្កៀបក្តាម ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវត្តទួលត្បែង ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីនេះធ្វើឡើងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី និងទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុននឹងឆ្ពោះទៅរកការបែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពួកគាត់នាពេលខាងមុខ៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការរៀបចំ ជួសជុលកែលម្អ អនាម័យ បរិស្ថាន និងសោភ័ណភាព នៅសាលារៀនក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពរៀបចំ ជួសជុលកែលម្អ អនាម័យ បរិស្ថាន និងសោភ័ណភាព នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអូរដេកា ស្ថិតក្នុងភូមិអូរដេកា ឃុំប្រម៉ោយ ស្រុកវាលវែង និងអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
ការចុះពិនិត្យនាឱកាសនោះ ធ្វើឡើងក្នុងគោលបំណងជំរុញការរៀបចំបរិវេណសាលារៀនឱ្យមានអនាម័យ បរិស្ថានបៃតង និងសោភ័ណភាពស្រស់ស្អាត ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយសុខុមាលភាព សុវត្ថិភាព និងភាពទាក់ទាញដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូ។
ក្នុងសកម្មភាពនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា ឱ្យបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម ការដាំដើមឈើ និងផ្កាលម្អ ព្រមទាំងការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធសាលារៀនឱ្យបានមាំទាំ និងមានរបៀបរៀបរយជាប្រចាំ៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពថ្នាក់ដឹកនាំ
ជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែងជិត ៥០០ខ្នង នៅស្រុកក្រគរ ខណៈអាជ្ញាធរខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍សង្គ្រោះបន្ទាន់
ឆ្លើយតបយ៉ាងសកម្មទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការយកចិត្តទុកដាក់លើសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋជាអាទិភាព នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅចំណុចខ្សាច់ហាប ស្ថិតក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃទឹកបឹងទន្លេសាប
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមរំលែកទុក្ខ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ឧបាសិកា ប៉ែន ថៃ នៅស្រុកកណ្តៀង
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ឧបាសិកា ប៉ែន ថៃ ដែលត្រូវជាម្តាយក្មេករបស់លោកស្រី មិត្ត សុភាព អភិបាលរងស្រុកក្រគរ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមប្រព័ន្ធ Zoom
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មកែវ ជាន់ទី២ សាលាខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងតុបតែងដើមក្ងោកនៅផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ដើម្បីលើកកម្ពស់សោភ័ណភាពទាក់ទាញទេសចរណ៍
ឯកឧត្តម ខួយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ រៀបចំសណ្ដាប់ធ្នាប់ សំអាតអនាម័យ និងតុបតែងលម្អដើមក្ងោកនៅតាមបណ្ដោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុច ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ សកម្មភាពនេះធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តកាន់តែច្រើន ខណៈឯកឧត្តម ក៏បានអំពាវនាវដល់សាធារណជនឱ្យចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាផងដែរ។

