
អាជ្ញាធរខេត្តចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងតុបតែងដើមក្ងោកនៅផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ដើម្បីលើកកម្ពស់សោភ័ណភាពទាក់ទាញទេសចរណ៍
ឯកឧត្តម ខួយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ រៀបចំសណ្ដាប់ធ្នាប់ សំអាតអនាម័យ និងតុបតែងលម្អដើមក្ងោកនៅតាមបណ្ដោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុច ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ សកម្មភាពនេះធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តកាន់តែច្រើន ខណៈឯកឧត្តម ក៏បានអំពាវនាវដល់សាធារណជនឱ្យចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាផងដែរ។









