ព័ត៌មានក្នុងខេត្ត

លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ តំណាងស្នងការនគរបាលខេត្តពោធិ៍សាត់ នាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូនគ្រួសារសពមន្ត្រីនគរបាលចំនួន២គ្រួសារ
សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ តំណាងស្នងការនគរបាលខេត្តពោធិ៍សាត់ នាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូនគ្រួសារសពមន្ត្រីនគរបាលចំនួន២គ្រួសារ
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាសរុប ១២លានរៀល ទៅប្រគល់ជូនគ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន ២គ្រួសារ (ក្នុងមួយគ្រួសារទទួលបាន ៦លានរៀល) ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកគ្រួសារ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញបានបើក កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ក្រោមអធិបតីភាព លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុក។ កិច្ចប្រជុំនេះផ្ដោតលើការពិនិត្យ និងអនុម័តរបៀបវារៈប្រចាំខែ ការតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍស្រុក និងការផ្តល់សេវាសាធារណៈ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាការគ្រប់គ្រងរដ្ឋបាលមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព និងដំណើរការដោយរលូន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអាណត្តិ ប្រចាំខែកក្កដា និងការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបូកសរុបលទ្ធផលការងារប្រចាំខែ ក៏ដូចជាបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងលក្ខន្តិកៈដល់អង្គគ្រូបង្រៀនក្នុងស្រុកទាំងមូល៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមប្រឹក្សាស្រុកវាលវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពិភាក្សា និងបូកសរុបការងារមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកវាលវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពិភាក្សា និងបូកសរុបការងារមូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកវាលវែង ដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសាលាស្រុកវាលវែង នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សូ សាហុង សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោកព្រឹទ្ធាចារ្យ អួន យ៉ង់ ប្រធានក្រុមប្រឹក្សាស្រុកវាលវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឃៀង សុជីវ័ន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងខេត្ត ផ្ដល់ប្រេងម៉ាស៊ូតចំនួន៩០០លីត្រសម្រាប់បូមទឹកសង្គ្រោះស្រូវវស្សាដែលជួបគ្រោះរាំងស្ងួត នៅឃុំស្វាយដូនកែវ
សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្ត ផ្ដល់ប្រេងម៉ាស៊ូតចំនួន៩០០លីត្រសម្រាប់បូមទឹកសង្គ្រោះស្រូវវស្សាដែលជួបគ្រោះរាំងស្ងួត នៅឃុំស្វាយដូនកែវ
លោក ហេង សុភាណា អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ផ្ដល់ប្រេងម៉ាស៊ូតចំនួន៩០០លីត្រសម្រាប់បូមទឹកសង្គ្រោះស្រូវវស្សាដែលជួបគ្រោះរាំងស្ងួត នៅឃុំស្វាយដូនកែវ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងខេត្ត និងមន្ត្រីជំនាញ បន្តចុះពិនិត្យស្ថានភាពទឹកទម្លាក់ពីទំនប់ និងស្រូវប្រជាកសិកររងគ្រោះដោយរាំងស្ងួតនៅស្រុកបាកាន
សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្ត និងមន្ត្រីជំនាញ បន្តចុះពិនិត្យស្ថានភាពទឹកទម្លាក់ពីទំនប់ និងស្រូវប្រជាកសិកររងគ្រោះដោយរាំងស្ងួតនៅស្រុកបាកាន
លោក លឹម សុខតូ អភិបាលរងតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះពិនិត្យស្ថានភាពទឹកទម្លាក់ពីទំនប់ទី៥ និងទំនប់ឈើតោក ព្រមទាំងស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ នៅចុងស្ទឹងមេទឹក ឃុំមេទឹក ស្រុកបាកាន ដើម្បីវាយតម្លៃ និងរកវិធានការអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវវស្សាដែលរងគ្រោះដោយសារគ្រោះរាំងស្ងួត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ដឹកនាំការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសនាយកកម្រង និងនាយកសាលាបឋមសិក្សាបឹងខ្នារ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន ដឹកនាំការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសនាយកកម្រង និងនាយកសាលាបឋមសិក្សាបឹងខ្នារ
អភិបាលស្រុកបាកាន (ស្តីទី) បានដឹកនាំការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសនាយកកម្រង និងនាយកសាលាបឋមសិក្សាបឹងខ្នារ ដោយប្រព្រឹត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងតម្លាភាព ដើម្បីស្វែងរកថ្នាក់ដឹកនាំដែលមានសមត្ថភាពក្នុងការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកភ្នំក្រវាញបើកកិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការសហគមន៍មូលដ្ឋានដើម្បីលើកកម្ពស់កិច្ចសហការអភិវឌ្ឍន៍
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំក្រវាញបើកកិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការសហគមន៍មូលដ្ឋានដើម្បីលើកកម្ពស់កិច្ចសហការអភិវឌ្ឍន៍
រដ្ឋបាលស្រុកភ្នំក្រវាញបានបើកកិច្ចប្រជុំថ្នាក់ស្រុកជាមួយតំណាងអង្គការសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់កិច្ចសហការ និងធានាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំផែនការ និងថវិកាអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយតម្លាភាព និងគណនេយ្យភាព។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែកក្កដា ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែកក្កដា ឆ្នាំ២០២៦
អភិបាលស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែកក្កដា ដោយមានការចូលរួមពីមន្ត្រីរាជបាល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកកណ្តៀង ដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកណ្តៀង ដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យផ្ទៃដីស្រូវរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ក្នុងគោលបំណងកំណត់ទំហំខូចខាតឱ្យបានច្បាស់លាស់ និងធានាតម្លាភាពសម្រាប់ការស្នើសុំអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ឃៀង សុជីវ័ន្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទានរបស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនព្រះសង្ឃនៅវត្តអារាម ១១ និងបូជនីយដ្ឋាន ២ ក្នុងខេត្តពោធិ៍សាត់
សកម្មភាពអាជ្ញាធរ
លោក ឃៀង សុជីវ័ន្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទានរបស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនព្រះសង្ឃនៅវត្តអារាម ១១ និងបូជនីយដ្ឋាន ២ ក្នុងខេត្តពោធិ៍សាត់
លោក ឃៀង សុជីវ័ន្ត អគ្គនាយករង ក្រុមហ៊ុន ទ្រី ភាព គ្រុប នាំយកទៀនព្រះវស្សា និងទេយ្យទានរបស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១១វត្តអារាម និងបូជនីយដ្ឋានចំនួន ២ នៅក្រុងពោធិ៍សាត់ ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យផ្ទាល់ដំណាំស្រូវរងគ្រោះដោយគ្រោះរាំងស្ងួត​​​ នៅឃុំអូរតាប៉ោង
សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យផ្ទាល់ដំណាំស្រូវរងគ្រោះដោយគ្រោះរាំងស្ងួត​​​ នៅឃុំអូរតាប៉ោង
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងរកដំណោះស្រាយ និងដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីជួយសង្គ្រោះផលដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក ដោយសារស្ថានភាពអាកាសធាតុប្រែប្រួល និងគ្រោះរាំងស្ងួតក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកអភិបាលស្រុកតាលោសែនជ័យ បានចុះពិនិត្យដោយផ្ទាល់ការបែងចែកទឹកជូនប្រជាពលរដ្ឋ ដើម្បីធានាភាពស្មើគ្នា និងប្រសិទ្ធភាពក្នុងការប្រើប្រាស់
សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកតាលោសែនជ័យ បានចុះពិនិត្យដោយផ្ទាល់ការបែងចែកទឹកជូនប្រជាពលរដ្ឋ ដើម្បីធានាភាពស្មើគ្នា និងប្រសិទ្ធភាពក្នុងការប្រើប្រាស់
អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យការបែងចែកទឹកនៅភូមិចំនួន ៤ នៃឃុំតាលោ រួមមាន៖ ភូមិសិរីគន្ធា, ភូមិទួលទទឹង, ភូមិបួរជ្រេស និងភូមិតាលោ។ ការចុះផ្ទាល់នេះ គឺដើម្បីធានាភាពស្មើភាព តម្លាភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ទឹក ព្រមទាំងជួយសម្របសម្រួលដោះស្រាយការខ្វះខាតទឹកជូនប្រជាពលរដ្ឋសម្រាប់បំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត