ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា
កម្ពុជាត្រៀមបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ FARM FRESH PURSAT ដ៏ធំបំផុតលើផ្ទៃដី ១,០០០ ហិកតា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងនេះមានទុនវិនិយោគសរុប ៦៨ លានដុល្លារអាមេរិក ដែលជាការសហការរវាងក្រុមហ៊ុនកម្ពុជា SONAVITH និងក្រុមហ៊ុនម៉ាឡេស៊ី Farm Fresh Berhad Malaysia ដើម្បីបង្កើតការងារ និងជំរុញសេដ្ឋកិច្ចជាតិ។


ទេសចរណ៍
ជីវភាព និងសម្រស់ប្លែកភ្នែក លើផ្ទៃទឹកនៃបឹងទន្លេសាប ដែលស្ថិតក្នុងឃុំកំពង់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ភូមិបណ្តែតទឹកកំពង់លួង ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាសហគមន៍ទេសចរណ៍ និងជាភូមិបណ្តែតទឹកដ៏ធំមួយនៅលើបឹងទន្លេសាប។ ភូមិនេះមានរចនាសម្ព័ន្ធរស់នៅទាំងស្រុងលើផ្ទៃទឹក ដូចជាផ្ទះសម្បែង សាលារៀន វត្តអារាម និងទីកន្លែងអាជីវកម្មផ្សេងៗ ដែលអាចផ្លាស់ប្តូរទីតាំងតាមរដូវទឹកឡើង និងទឹកស្រក។
ប្រជាជនភាគច្រើនប្រកបរបរនេសាទ និងដាំដុះលើក្បូន។ ទីនេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការជិះទូកទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ ព្រៃលិចទឹក និងទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតលើផ្ទៃបឹង។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន៩គ្រួសារ សរុប៥៤លានរៀល
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ គ្រួសារសពមន្ត្រីនគរបាលនិវត្តជនសរុបចំនួន ៩គ្រួសារ។


ការអភិវឌ្ឍ
កិច្ចប្រជុំពិភាក្សាលើការចុះធ្វើប្លង់ដីគរុភណ្ឌវត្តអារាម និងបូជនីយដ្ឋានក្នុងស្រុកវាលវែង
អភិបាលស្រុកវាលវែង ដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការ និងនីតិវិធីចុះធ្វើប្លង់ដីគរុភណ្ឌវត្តអារាម និងបូជនីយដ្ឋានផ្សេងៗ ដែលមិនទាន់បានចុះបញ្ជីកម្មសិទ្ធិ ដែលមានការអញ្ជេីញ និងនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួមសរុបចំនួន ៨៥ អង្គ/នាក់ នៅសាលាស្រុកវាលវែង។


សកម្មភាពអាជ្ញាធរ
ស្រុកវាលវែងត្រៀមសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក្រោយថ្នាក់ដឹកនាំចុះសិក្សាទីតាំងជាក់ស្តែង
អភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការចូលរួមប្រជុំ និងចុះសិក្សាទីតាំងសាងសង់ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក្រោមវត្តមានឯកឧត្តម ប៊ិន សក្ដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ប្រមាណ៧០នាក់ នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលានៅស្រុកភ្នំក្រវាញ ដើម្បីសាកសួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈម និងពង្រឹងកិច្ចសហការក្នុងវិស័យអប់រំ។


សកម្មភាពថ្នាក់ដឹកនាំ
សេដ្ឋកិច្ចខេត្តពោធិ៍សាត់ មានទំហំប្រមាណ១៣៥០លានដុល្លា ហើយចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗកើនឡើងដល់ ប្រមាណ២២៩៤ដុល្លាអាមេរិក ក្នុងឆ្នាំ២០២៥
មន្ទីរផែនការខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបឋមគណនេយ្យជាតិ ឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្ត សម្រាប់ប្រើប្រាស់ក្នុងការរៀបចំផែនការ និងអភិវឌ្ឍន៍ខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
លោកអនុប្រធានមន្ទីរព័ត៌មានចុះត្រួតពិនិត្យស្ថានភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ប្រជាពលរដ្ឋនៅភូមិជំរុំសៀម សង្កាត់លលកស ក្រុងពោធិ៍សាត់
លោក សេក ញន អនុប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ប្រជាពលរដ្ឋនៅភូមិជំរុំសៀមក្នុងគោលបំណង ស្រង់ទិន្នន័យ និងជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់មាន អត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬបាត់បង់ បានរៀបចំធ្វើឯកសារឡើងវិញទាន់ពេលវេលា។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ តំណាងស្នងការនគរបាលខេត្តពោធិ៍សាត់ នាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូនគ្រួសារសពមន្ត្រីនគរបាលចំនួន២គ្រួសារ
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាសរុប ១២លានរៀល ទៅប្រគល់ជូនគ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន ២គ្រួសារ (ក្នុងមួយគ្រួសារទទួលបាន ៦លានរៀល) ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកគ្រួសារ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងពង្រឹងកិច្ចសហការអភិវឌ្ឍវិស័យអប់រំនៅស្រុកភ្នំក្រវាញ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាប្រមាណ ៧០នាក់ ក្នុងស្រុកភ្នំក្រវាញ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីសាកសួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈម និងពង្រឹងកិច្ចសហការអភិវឌ្ឍវិស័យអប់រំថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សន្តិសុខសង្គម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលេីកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៦
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរប្រមាណជាង ១០០នាក់។


ទេសចរណ៍
មកស្គាល់ប្រវត្តិ បុរីវប្បធម៌កោះសំពៅមាស ដ៏ល្បីល្បាញ ដែលស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
បុរីវប្បធម៌កោះសំពៅមាស គឺជាតំបន់ទេសចរណ៍ និងជាសួនលំហែកាយដ៏ពេញនិយមមួយ ស្ថិតនៅចំកណ្តាលដងស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។
កោះនេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៩ ក្រោមការផ្តួចផ្តើម និងយកចិត្តទុកដាក់រៀបចំពីសំណាក់ឯកឧត្តម ស៊ុយ សែម រួមជាមួយអាជ្ញាធរខេត្ត។ បច្ចុប្បន្ន ទីកន្លែងនេះត្រូវបានកែលម្អឱ្យមានសួនច្បារស្អាត ភ្លើងពណ៌ចម្រុះ និងទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ សម្រាកលំហែកាយ បន់ស្រន់បារមីព្រះអង្គចៅសែន និងជាទីតាំងប្រារព្ធពិធីបុណ្យជាតិសំខាន់ៗ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនឱ្យខកខានក្នុងការចូលទស្សនាឡើយ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃ និងគុណភាពសេវាកម្ម
សេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃ និងគុណភាពសេវាកម្ម របស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានគ្រប់ប្រភេទ នាឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦

