ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ការអភិវឌ្ឍ
ទិដ្ឋភាពដ៏សុខសាន្តនៃ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ទឹកដីកសាងជីវភាពថ្មីប្រកបដោយសក្តានុពល ក្នុងស្រុកភ្នំក្រវាញ
ក្រោមការគិតគូរជាប្រចាំពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តពោធិ៍សាត់ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ត្រូវបានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជា ផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ធទឹក ភ្លើងសាលារៀន និងមណ្ឌលសុខភាព ដែលបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការប្រកបមុខរបរកសិកម្ម ដាំដុះដំណាំរួមផ្សំផ្សេងៗរបស់ប្រជាពលរដ្ឋ។


សុខាភិបាល
ការវិវត្តន៍ថ្មីនៃវិស័យសុខាភិបាល! បង្ហាញទិដ្ឋភាពទូទៅដ៏ស្អាតបាត និងមានរបៀបរៀបរយនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ទន្ទឹមនឹងការកែលម្អសោភ័ណភាពខាងក្រៅ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក៏បាននិងកំពុងបន្តពង្រឹងគុណភាពសេវាព្យាបាល តាមរយៈការបំពាក់ឧបករណ៍បរិក្ខារពេទ្យទំនើបៗ និងការបង្កើនសមត្ថភាពក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនអាជីវករ និងប្រជាពលរដ្ឋដោយផ្ទាល់ នៅផ្សារវត្តហ្លួង
នៅក្នុងឱកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅនោះ ឯកឧត្តម ខូយ រីដា បានសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងបានណែនាំដល់គណៈកម្មការផ្សារ ព្រមទាំងបងប្អូនអាជីវករទាំងអស់ ឱ្យរួមគ្នាថែរក្សាអនាម័យ បរិស្ថាន បើកផ្លូវដើរក្នុងផ្សារឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងចូលរួមបង្ការការសន្និធិទំនិញ ក៏ដូចជាការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យ។


ការអភិវឌ្ឍ
មោទនភាពខេត្តពោធិ៍សាត់! បង្ហាញទិដ្ឋភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃក្រុងពោធិ៍សាត់ សាលាខេត្ត និងបុរីវប្បធម៌កោះសំពៅមាស
តាមរយៈទិដ្ឋភាពទូទៅនៃទីរួមខេត្តពោធិ៍សាត់ បានបង្ហាញឱ្យឃើញនូវការរៀបចំសណ្តាប់ធ្នាប់ក្រុងយ៉ាងមានរបៀបរៀបរយ។ ក្នុងនោះ អគារសាលាខេត្តពោធិ៍សាត់ បានឈរជើងយ៉ាងស្កឹមស្កៃ បង្ហាញពីភាពថ្លៃថ្នូរ និងជាមជ្ឈមណ្ឌលរដ្ឋបាលដ៏រឹងមាំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។


ការអភិវឌ្ឍ
ស្នាមញញឹមថ្មី! បង្ហាញទិដ្ឋភាពលំនៅដ្ឋានថ្មីស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅពីតំបន់មិនរៀបរយតាមច្រាំងស្ទឹងពោធិ៍សាត់
ការស្ម័គ្រចិត្តប្តូរទីលំនៅរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ចូលមករស់នៅក្នុងភូមិដ្ឋានថ្មីនេះ គឺជាគំរូមួយដ៏ល្អ ក្នុងការចូលរួមសហការជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីរៀបចំសណ្តាប់ធ្នាប់ទីក្រុង ពិសេសគឺការស្តារ និងកែលម្អសោភ័ណភាពដងស្ទឹងពោធិ៍សាត់ឱ្យមានភាពស្អាត បៃតង និងទាក់ទាញ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ក្នុងស្រុកកណ្តៀង
នៅក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព តាមរយៈការរស់នៅស្អាត ផឹកស្អាត និងហូបស្អាត។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យបន្តខិតខំបង្កបង្កើនផល និងដាំដុះរួមផ្សំផ្សេងៗ ដើម្បីជួយបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការលូតលាស់ដើមឈើ និងជម្រុញការដាំបន្ថែមនៅតាមទីសាធារណៈ ដើម្បីបង្កើនគម្របបៃតង
ទន្ទឹមនឹងនេះ ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាធ្វើការដាំដើមឈើបន្ថែមឱ្យបានកាន់តែច្រើន នៅតាមបណ្តោយដងផ្លូវ សាលារៀន វត្តអារាម និងតាមទីធ្លាសាធារណៈនានា។


នយោបាយ
គណបក្សប្រជាជនកម្ពុជាស្រុកកណ្តៀង បើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦
នៅក្នុងឱកាសនោះ អង្គប្រជុំបានធ្វើការផ្សព្វផ្សាយយ៉ាងក្បោះក្បាយនូវរាល់ខ្លឹមសារ សេចក្តីណែនាំ និងយុទ្ធសាស្ត្រគន្លឹះៗ របស់គណៈកម្មាធិការកណ្តាល ដើម្បីត្រៀមលក្ខណៈកម្លាំង សម្ភារ និងថវិកា ក្នុងការចូលរួមយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ លក្ខន្តិកៈ និងមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
ទឹកចិត្តសប្បុរស! អភិបាលខេត្តពោធិ៍សាត់ ចុះជួយបេះ និងប្រមូលទិញផ្លែឈើ (សាវម៉ាវ មង្ឃុត ធុរេន) ពីប្រជាចំការនៅតំបន់ថ្មដា
សកម្មភាពដ៏ស្និទ្ធស្នាល និងពោរពេញដោយទឹកចិត្តសប្បុរសនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះជីវភាពរស់នៅរបស់ប្រជាកសិករ ជាពិសេសការជួយលើកកម្ពស់ និងគាំទ្រដល់ផលិតផលកសិកម្មក្នុងស្រុក (ផ្លែឈើតំបន់ថ្មដា) ដែលកំពុងមានការប្រមូលផល។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការដាំជួស និងតុបតែងដើមក្ងោក នៅតាមបណ្តោយផ្លូវ «អន្ទង់អាំង» នៃតំបន់ភ្នំ១៥០០ ដើម្បីបង្កើនសម្រស់ធម្មជាតិបៃតង
សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងបន្ថែមភាពទាក់ទាញដល់ផ្លូវ «អន្ទង់អាំង» ដែលជាចំណុចទាក់ទាញទេសចរណ៍ដ៏សំខាន់ និងល្បីល្បាញមួយ ស្ថិតក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ «ទំនប់អាងទឹកលេខ២» ដែលនឹងក្លាយជាអាងស្តុកទឹកធំជាងគេបំផុតនៅកម្ពុជា
គម្រោងមហិមានេះ ត្រូវបានគេដឹងថាមានសមត្ថភាពស្តុកទឹកបានប្រមាណរហូតដល់ទៅ ៨៦០ លានម៉ែត្រគូប ដែលនឹងធ្វើឱ្យអាងទឹកមួយនេះ ក្លាយជាអាងស្តុកទឹកដែលមានទំហំធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពអាជ្ញាធរ
ការចុះសិក្សាប្រមូលទិន្ន័យលំអិតអំពី ល្បឿន និងចំនួនចរាចរណ៍ ដោយប្រើប្រាស់ឧបករណ៍ MetroCount លើផ្លូវជាតិលេខ៥
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និង ក្រុមការងារអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាប្រមូលទិន្ន័យលំអិតអំពី ល្បឿន និងចំនួនចរាចរណ៍ ដោយប្រើប្រាស់ឧបករណ៍ MetroCount លើផ្លូវជាតិលេខ៥ ចន្លោះ គ.ម ១៤៩+០០០ ដល់ គ.ម១៥០+០០០ ស្ថិតក្នុងស្រុក ក្រគរ ខេត្តពោធិ៍សាត់ ដែលជាទីតាំងធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍កន្លងមក។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរ និងមន្ត្រីជំនាញចុះត្រួតពិនិត្យផ្សារពោធិ៍សាត់ និងផ្សារភួពុយ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃទំនិញខូចគុណភាព និងហួសសុពលភាព
ប្រតិបត្តិការរួមនេះ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យតាមតូប និងទីតាំងអាជីវកម្មនានាក្នុងផ្សារ ដើម្បីធានាថា ទំនិញដែលដាក់លក់ជូនប្រជាពលរដ្ឋមានគុណភាព សុវត្ថិភាព និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ជាលទ្ធផល ក្រុមការងារបានរកឃើញទំនិញខូចគុណភាព និងទំនិញហួសសុពលភាពមួយចំនួន ដែលអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។ មន្ត្រីជំនាញបានធ្វើការណែនាំ និងអប់រំដល់អាជីវករឱ្យយកចិត្តទុកដាក់ពិនិត្យកាលបរិច្ឆេទប្រើប្រាស់ ប្រភពផលិតផល និងស្តង់ដារវេចខ្ចប់ឱ្យបានត្រឹមត្រូវ មុននឹងដាក់លក់ជូនអតិថិជន។

