
អាជ្ញាធរ និងមន្ត្រីជំនាញចុះត្រួតពិនិត្យផ្សារពោធិ៍សាត់ និងផ្សារភួពុយ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃទំនិញខូចគុណភាព និងហួសសុពលភាព
ប្រតិបត្តិការរួមនេះ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យតាមតូប និងទីតាំងអាជីវកម្មនានាក្នុងផ្សារ ដើម្បីធានាថា ទំនិញដែលដាក់លក់ជូនប្រជាពលរដ្ឋមានគុណភាព សុវត្ថិភាព និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ជាលទ្ធផល ក្រុមការងារបានរកឃើញទំនិញខូចគុណភាព និងទំនិញហួសសុពលភាពមួយចំនួន ដែលអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។ មន្ត្រីជំនាញបានធ្វើការណែនាំ និងអប់រំដល់អាជីវករឱ្យយកចិត្តទុកដាក់ពិនិត្យកាលបរិច្ឆេទប្រើប្រាស់ ប្រភពផលិតផល និងស្តង់ដារវេចខ្ចប់ឱ្យបានត្រឹមត្រូវ មុននឹងដាក់លក់ជូនអតិថិជន។










