ព័ត៌មានក្នុងខេត្ត

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ១៧នាក់
ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ១៧នាក់
ពិធីបិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងបានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៧នាក់ (ស្រី ១០នាក់) នៅសាលបណ្ឌិត ថោង ខុន។ វគ្គសិក្សារយៈពេល ៣ថ្ងៃនេះ ទទួលបានការឧបត្ថម្ភពីអង្គការ Swisscontact ក្នុងគោលបំណងពង្រឹងសមត្ថភាព និងគុណភាពសេវាកម្មដល់ប្រតិបត្តិករ និងសេវាករទេសចរណ៍ក្នុងខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលហូកាលើជំនាញ «ការិយាល័យជួរមុខ» ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិករទេសចរណ៍
ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលហូកាលើជំនាញ «ការិយាល័យជួរមុខ» ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិករទេសចរណ៍
ពោធិ៍សាត់៖ នៅសាលបណ្ឌិត ថោង ខុន នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលហូកា (HoKa) លើជំនាញ «ការិយាល័យជួរមុខ» ក្រោមអធិបតីភាព លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងសិក្ខាកាមជាប្រតិបត្តិករ និងសេវាករទេសចរណ៍ក្នុងខេត្តសរុបចំនួន ១៧នាក់ (ក្នុងនោះមានស្ត្រីចំនួន ១០នាក់)។ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្រោមការគាំទ្រឧបត្ថម្ភពីអង្គការស្វីសខន់ថាក់ (Swisscontact) ក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស និងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងវាយ៉ាងរ៉ាប់រងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងខេត្តពោធិ៍សាត់។ តាមរយៈវគ្គបណ្តុះបណ្តាលជំនាញ «ការិយាល័យជួរមុខ» នេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសថ្មីៗក្នុងការទទួលបដិសណ្ឋារកិច្ច ការសម្របសម្រួល និងការដោះស្រាយបញ្ហាផ្សេងៗនៅកន្លែងធ្វើការ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនបន្ថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅអនុវត្តសម្រាប់ខែតុលា ឆ្នាំ២០២៦
ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅអនុវត្តសម្រាប់ខែតុលា ឆ្នាំ២០២៦
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកប្រធានមន្ទីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីកិច្ចសន្យា។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវាយតម្លៃសមិទ្ធផលការងារកន្លងមក ដោះស្រាយបញ្ហាប្រឈម និងកំណត់ផែនការសកម្មភាពថ្មីៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីរួមស្រុកវាលវែង និងរង្វង់មូលដំរីដ៏ល្បីល្បាញ ដែលជាបេះដូងនៃទេសចរណ៍ខេត្តពោធិ៍សាត់
ទេសចរណ៍
ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីរួមស្រុកវាលវែង និងរង្វង់មូលដំរីដ៏ល្បីល្បាញ ដែលជាបេះដូងនៃទេសចរណ៍ខេត្តពោធិ៍សាត់
ទិដ្ឋភាពពីខាងលើបង្ហាញឱ្យឃើញនូវការរៀបចំទីក្រុងប្រកបដោយសណ្តាប់ធ្នាប់ ជាមួយនឹងលំនៅដ្ឋាន និងសំណង់អាគារជាច្រើនដែលកំពុងលេចចេញឡើងជាបន្តបន្ទាប់។ រង្វង់មូលដំរីស្ថិតនៅចំកណ្តាលនៃចរាចរណ៍ដែលកំពុងតែមមាញឹក ដោយមានផ្លូវថ្នល់ខ្វាត់ខ្វែងតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ។ អ្វីដែលធ្វើឱ្យទិដ្ឋភាពនេះកាន់តែពិសេសគឺការហ៊ុំព័ទ្ធដោយភ្នំធម្មជាតិដ៏ខ្ពស់ត្រដែត និងព្រៃឈើខៀវស្រងាត់ ដែលបង្កើតបានជាទេសភាពដ៏អស្ចារ្យ និងស្រស់ត្រកាល។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
តំបន់ធម្មជាតិដំណាក់ត្រយឹង ស្ថិតនៅក្នុង ភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ទេសចរណ៍
តំបន់ធម្មជាតិដំណាក់ត្រយឹង ស្ថិតនៅក្នុង ភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ តំបន់នេះត្រូវបានរដ្ឋាភិបាលសម្រេចបង្កើត និងកំណត់ជាផ្លូវការនូវឈ្មោះថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ដែលជាតំបន់អភិវឌ្ឍន៍ថ្មីមួយ កើតចេញពីការផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ដីឡូតិ៍ លំនៅឋាន និងបង្កើតជាសហគមន៍ថ្មី ជូនដល់គ្រួសារអតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនការអភិវឌ្ឍមូលដ្ឋានក្នុងតំបន់ជួរភ្នំក្រវាញ។ក្រៅពីការរៀបចំជាភូមិអភិវឌ្ឍន៍និងទីលំនៅឋាន តំបន់ធម្មជាតិ ដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏កំពុងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍទៅជា គោលដៅអេកូទេសចរណ៍ធម្មជាតិ (Eco-Tourism) ដ៏ទាក់ទាញមួយផងដែរ ដោយសារកត្តាដូចជា៖ ទេសភាពព្រៃភ្នំ និងខ្យល់អាកាសបរិសុទ្ធ, ការតភ្ជាប់ជាមួយផ្លូវទេសចរណ៍ និងតំបន់ជុំវិញ, ការអភិវឌ្ឍសហគមន៍ទេសចរណ៍មូលដ្ឋាន ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យវត្តភ្នំព្រះអង្គប្រោសសត្វ ដើម្បីរៀបចំប្រែក្លាយជាតំបន់ទេសចរណ៍ថ្មី
ទេសចរណ៍
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យវត្តភ្នំព្រះអង្គប្រោសសត្វ ដើម្បីរៀបចំប្រែក្លាយជាតំបន់ទេសចរណ៍ថ្មី
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់នៅវត្តភ្នំព្រះអង្គប្រោសសត្វ ដើម្បីសិក្សា និងរៀបចំរៀបចំផែនការប្រែក្លាយទីអារាមមួយនេះ ឱ្យទៅជាតំបន់ទេសចរណ៍បែបសាសនា និងធម្មជាតិថ្មីមួយក្នុងស្រុក។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងបង្កើតចំណូលជូនប្រជាសហគមន៍នៅក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ និងទីភ្នាក់ងារ SDC ក្រោមក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)
ទេសចរណ៍
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ និងទីភ្នាក់ងារ SDC ក្រោមក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)
លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Sonja Elmer Dettelbacher ប្រធានថ្មីនៃទីភ្នាក់ងារ SDC ព្រមទាំងសហការី ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តក្រោមក្របខ័ណ្ឌកម្មវិធី SDP។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សហគមន៍ឃុំកំពង់លួង ស្រុកក្រគរ ជាទេសភាពដ៍ស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកំសាន្ត
ទេសចរណ៍
សហគមន៍ឃុំកំពង់លួង ស្រុកក្រគរ ជាទេសភាពដ៍ស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកំសាន្ត
ពោធិ៍សាត់៖ សហគមន៍ឃុំកំពង់លួង ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌បណ្តែតទឹកលើផ្ទៃបឹងទន្លេសាប ដ៏មានសក្តានុពល និងបង្កប់ដោយទេសភាពយ៉ាងស្រស់ស្អាត ត្រជាក់ភ្នែក។ ចំណុចលេចធ្លោ និងទាក់ទាញ៖ ជាភូមិបណ្តែតទឹកដ៏ធំមួយ ដែលមានផ្ទះ សាលារៀន វត្តអារាម និងហាងទំនិញបណ្តែតលើផ្ទៃទឹក បង្ហាញពីរបៀបរស់នៅយ៉ាងរស់រវើក និងប្លែកអារម្មណ៍, ភ្ញៀវទេសចរអាចជិះទូកកម្សាន្ត ទស្សនាទិដ្ឋភាពថ្ងៃរៀបលិចលើផ្ទៃបឹងទន្លេសាប និងខ្យល់អាកាសបរិសុទ្ធ, ទីតាំងនេះបាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនា កម្សាន្ត និងសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ជាហូរហែ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បើកវគ្គបណ្ដុះបណ្ដាល «ឆុងកាហ្វេកម្រិតមូលដ្ឋាន» ដើម្បីពង្រឹងជំនាញប្រតិបត្តិករទេសចរណ៍
ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បើកវគ្គបណ្ដុះបណ្ដាល «ឆុងកាហ្វេកម្រិតមូលដ្ឋាន» ដើម្បីពង្រឹងជំនាញប្រតិបត្តិករទេសចរណ៍
ពោធិ៍សាត់៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការ Swisscontact និងទទួលបានការគាំទ្រពីក្រុមហ៊ុន Gourmet Beverage Solutions (GBS) បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញ «ឆុងកាហ្វេកម្រិតមូលដ្ឋាន» ក្រោមអធិបតីភាព លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ ។ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦) ដោយមានការចូលរួមពីមន្ត្រីរាជការ និងសិក្ខាកាមជាប្រតិបត្តិករ-សេវាករទេសចរណ៍សរុប ១២ រូប (ស្រី ១០ រូប)។ ខ្លឹមសារសិក្សាផ្តោតលើ ៩ ម៉ូឌុល៖ ចំណេះដឹងទូទៅ ប្រវត្តិកាហ្វេ, តួនាទីជាបារីស្តា, និងប្រភេទនៃគ្រាប់កាហ្វេ, បច្ចេកទេស និងការប្រតិបត្តិ ដំណើរការនៃការធ្វើកាហ្វេ, បញ្ជីរាយឈ្មោះកាហ្វេ, និងការអនុវត្តន៍ការឆុងកាហ្វេផ្ទាល់, ការគ្រប់គ្រង និងឧបករណ៍ នៃការប្រើប្រាស់-ថែទាំម៉ាស៊ីន និងឧបករណ៍ឆុងកាហ្វេ ព្រមទាំងដំណើរការនៃការបើក/បិទហាងកាហ្វេ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
ទេសចរណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលបណ្ឌិត ថោង ខុន នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីកិច្ចសន្យាទាំងអស់ចំណុះឱ្យមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ផ្ទាល់។ ចំណុចសំខាន់ៗនៃកិច្ចប្រជុំ រួមមាន៖ ការវាយតម្លៃលើកលទ្ធផលការងារទេសចរណ៍ដែលសម្រេចបានក្នុងខែសីហា ឆ្នាំ២០២៦, ការដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាក្នុងការិយាល័យជំនាញ, ការដាក់ចេញនូវទិសដៅការងារ និងផែនការសកម្មភាពថ្មីៗសម្រាប់អនុវត្តបន្តក្នុងខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕ សាយយ័ន្ត វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា នាំយកសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៤៧០នាក់ ទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ក្រោយបញ្ចប់ការប្រឡងបាក់ឌុប
ទេសចរណ៍
ឯកឧត្តម ខូយ រីដា នាំយកសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៤៧០នាក់ ទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ក្រោយបញ្ចប់ការប្រឡងបាក់ឌុប
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ ថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង ដំណើរទស្សនកិច្ចសិក្សា សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ក្នុងក្រុងពោធិ៍សាត់ សរុបចំនួន៤៧០នាក់ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ដែលជាទឹកដីអង្គរដ៏បវរ នៃព្រះរាជាណាចក្រកម្ពុជាយើង។ ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការឧបត្ថម្ភទាំងស្រុង ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ និងដោយបានការសម្របសម្រួលពី ថ្នាក់ដឹកនាំ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងក្រុមការងារមួយចំនួនទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កម្រងរូបភាពទិដ្ឋភាពទូទៅនៃដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សារបស់សិស្សានុសិស្ស (ក្រុមទី២)
ទេសចរណ៍
កម្រងរូបភាពទិដ្ឋភាពទូទៅនៃដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សារបស់សិស្សានុសិស្ស (ក្រុមទី២)
សៀមរាប៖ រូបភាពកម្រងអនុស្សាវរីយ៍ដ៏រីករាយ និងពោរពេញដោយស្នាមញញឹមរបស់ប្អូនៗសិស្សានុសិស្សមកពីវិទ្យាល័យអូរតាប៉ោង និងសិស្សានុសិស្សក្នុងឃុំស្នាមព្រះ (ក្រុមទី២) ក្នុងឱកាសអញ្ជើញទៅទស្សនកិច្ចកម្សាន្ត និងសិក្សាឈ្វេងយល់នៅ «គំនូរសិល្បៈដើម្បីសន្តិភាព» ក្នុងខេត្តសៀមរាប។ ដំណើរទស្សនកិច្ចសិក្សានេះ អាចសម្រេចទៅបានដោយជោគជ័យ និងបង្កើតនូវអនុស្សាវរីយ៍ឥតប្រកែកបានសម្រាប់ប្អូនៗសិស្សានុសិស្ស គឺក្រោមការឧបត្ថម្ភ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់ពី៖ ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងឯកឧត្ដមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ខេត្តពោធិ៍សាត់។ កម្មវិធីនេះមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបើកទូលាយពិភពលោកទស្សនៈ បណ្តុះស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ និងសន្តិភាព ដល់យុវជនជំនាន់ក្រោយផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេដ្ឋពោធិ៍សាត់ ចុះសិក្សាសក្តានុពល និងរៀបចំទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា
ទេសចរណ៍
មន្ទីរទេសចរណ៍ខេដ្ឋពោធិ៍សាត់ ចុះសិក្សាសក្តានុពល និងរៀបចំទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ ចុះសិក្សា និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍បែបធម្មជាតិប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត